កម្មវិធីប្រឡងចម្រៀងANGKOR IDOL ទីក្រុងឡូវែល

កម្មវិធីប្រឡងចម្រៀងមួយបានរៀបចំឡើងកាលពីថ្ងៃសៅរ៏ទី ២២ ខែតុលាឆ្នាំ ២០១៦ នៅភោជនីយដ្ឋានសាន់នីដាដើម្បីជ្រើសរើសបេក្ខជននិងបេក្ខនារីទៅចូលរួមក្នុងមហោស្រពសិល្បះចម្រៀងខ្មែរជាសាកលនៅទីក្រុងភ្នំពេញរៀបចំឡើងដោយក្រសួងវប្បធម៏និងវិចិត្រសិល្បះនៃព្រះរាជាណាចក្រកម្ពុជានៅដំណាច់ ខែវិច្ឆិកាដ៏ខ្លីខាងមុខនេះ ។

ជ័យលាភីលេខ១ ជា ច័ន្ទណារ៉ា -ហ្វលវីវើ
ជ័យលាភីលេខ១ ជា ច័ន្ទណារ៉ា -ហ្វលវីវើ
ជ័យលាភីស្រ្តី ទី ឆវី -ឆែមហ្វត
ជ័យលាភីស្រ្តី ទី ឆវី -ឆែមហ្វត លេខ២បុរស ហួ សារ៉ាត់ -ឡូវែល លេខ៣បុរស គុយ​ សារិន -ឡូវែល

បេក្ខជននិងបេក្ខនារីចំនួន ១៥នាក់ មកពីក្រុងឡូវែលនិងក្រុងនានាក្នុងរដ្ឋម៉ាសាឈូសេតបានដាក់ពាក្យប្រឡងដើម្បីដណ្តើមជ័យលាភីនេះ។ លោកឪកតុលាយុត្តិប្រធានគណះកម្មការរៀបចំការប្រឡងចម្រៀងនេះបានមានប្រសាសន៏ថានេះគឺជាលើកទី ៣ ហើយដែលយើងបានធ្វើកម្មវិធីប្រឡងចម្រៀងAngkor Idolនេះឡើងក្នុងបំណងរួមចំណែកក្នុងការថែរក្សានូវទំនៀមទំលាប់ ប្រពៃណីនិងសិល្បះចម្រៀងខ្មែរនៅសហរដ្ឋអាមេរិកយើងនេះក៏ដូចជាបង្កើតនូវភាពសប្បាយរីករាយជូនពលរដ្ឋខ្មែរអាមេរិកាំងក្នុងសហគមន៏ ។ លោកបន្តថាឆ្នាំនេះយើងមានបេក្ខនារីតិចតួចត្រឹមតែ ៣នាក់ ចំណែកឯបេក្ខជនវិញមានដល់ទៅ ១២ នាក់ ដែលគ្រប់គ្នាសុទ្ធតែមានទឹកដមសំលេងពិរោះ ។ ការជ្រើសរើសធ្វើឡើងដោយគណះមេប្រយោគចំនួន ៥នាក់ ដែលសុទ្ធសឹងតែមានបទពិសោធន៏ផ្នែកសិល្បះដោយផ្អែកលើគោលការណ៏សំខាន់ៗរួមមានដូចជាសំឡេងចង្វាក់ អក្ខរាវិរុទ្ធរចនាបទនៃបទចម្រៀងមនោសញ្ជេតនាសម្លៀកបំពាក់និងកាយវិកា ។ បេក្ខជនចំនួន ៣នាក់ និងបេក្ខនារី ១ នាក់ត្រូវបានជ្រើសរើសជាជ័យលាភីដើម្បីទៅចូលរួមការប្រឡងចម្រៀងនៅប្រទេសកម្ពុជាដែលក្នុងនោះសំបុត្រយន្តហោះការស្នាក់នៅនិងអារហាររយះពេល២សប្តាហ៏ជាបន្ទុករបស់ក្រសួងវប្បធម៏និងវិចិត្រសិល្បះ ។ លេខ ១ ផ្នែកនារីបានទៅលើបេក្ខនារីទីឆវីមកពីក្រុងChelmsford និងលេខ១ ផ្នែកបុរសបានទៅលើបេក្ខជនជាចណ្ណារ៉ាមកពីទីក្រុងFall Riverលេខ ២ ផ្នែកនារីបានទៅលើបេក្ខនារីយ៉ាងសុគន្ធានិងលេខ ៣ បានទៅលើបេក្ខនារីសាន់ វរលក្ខណ៏ មកពីទីក្រុងឡូវែល  ចំណែកឯលេខ២ផ្នែកបុរសបានទៅលើបេក្ខជន ហួរសារ៉ាត់ និងលេខ ៣ បានទៅលើបេក្ខជនគុយសារិនមកពីទីក្រុងឡូវែល ។