ការណែនាំពីផលិតផលដើម្បីកម្ចាត់មេរោគកូវីត-19

ការណែនាំពីផលិតផលដើម្បីកម្ចាត់មេរោគកូវីត-19

ដោយសុខារ័ត្នកុយ

ខណៈនៃការផ្ទុះរីករាលដាលនៃមេរោគកូវីត 19 កើតឡើងស្ទើរតែទូទាំងពិភពលោកដោយបានចាប់ផ្តើមដំបូងបំផុតពីប្រទេសចិន ហើយបច្ចុប្បន្នអ៊ីរ៉ុដែលកំពុងរងគ្រោះខ្លាំងជាងគេដោយមានចំនួននាក់ឆ្លង និងស្លាប់កើនឡើងជាបន្តបន្ទាប់ពីប្រទេសចិននោះ ទីភ្នាក់ងារការពារបរិដ្ឋានអាមេរិចកាលពីពេលថ្មីនេះបានធ្វើការផ្សព្វផ្សាយព័ត៌មានដ៏មានសារៈសំខាន់បំផុតមួយទាក់ទងនឹងផលិតផលដែលមានផ្ទុកសាធាតុសំលាប់មេរោគ រឺបាក់តេរី ដើម្បីជួយកាត់បន្ថយការរីកសា យភាយនៃមេរោគកូរ៉ូណា រឺកូវីត 19។
បើតាមអ្នកវិទ្យាសាស្ត្រខាងផ្នែកសុខាភិបាលបានរកឃើញថា ដោយសារតែប្រភេទមេរោគកូរ៉ូណាវីរុសនេះគឺជាប្រភេទមេរោគដែលស្រោមព័ន្ធជុំវិញរាងដូចរង្វង់ (enveloped viruses) ដូច្នេះវាងាយស្រួលបំផុតក្នុងការសម្លាប់ជាមួយនឹងផលិតផលដែលមានសាធាតុសម្លាប់មេរោគ រឺបាក់តេរី។ បើយោងតាមមជ្ឈមណ្ឌល​ពិនិត្យ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ (CDC) បានឲ្យដឹងថា​​ការប្រើប្រាស់ផលិតផលរំងាប់មេរោគ, ទឹកអាគុលដែលមានរំលិតយ៉ាងហោចណាស់ 70%, ទឹកលាងសម្អាតមេរោក និងសារធាតុសម្លាប់មេរោគឬបាក់តេរីដែលបានចុះបញ្ជីនៅទីភ្នាក់ងារការពារបរិដ្ឋានអាមេរិច​ (EPA) គឺអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។ ផលិតផលដែលបានចុះបញ្ជីជាមួយនឹង EPA ដែលយើងអាចយកមកប្រើប្រាស់សម្រាប់កម្ចាត់មេរោគនេះមានដូចខាងក្រោម៖
Clorox Disinfecting Wipes
Clorox Commercial Solutions
Clorox Disinfecting Spray
Clorox Multi-Surface Cleaner + Bleach
Klercide 70/30, Lonza Formulation
Lysol Clean & Fresh Multi-Surface Cleaner
Lysol Disinfectant Max Cover Mist
Lysol Heavy-Duty Cleaner Disinfectant Concentrate
Oxycide Daily Disinfectant Cleaner
Peak Disinfectant Wipes
Peroxide Multi Surface Cleaner and Disinfectant
Peroxide Disinfectant and Glass Cleaner
Purell Professional Surface Disinfectant Wipes
Sani-Prime Germicidal Disposable Wipe
និង Sani-Prime Germicidal Spray ។
ប៉ុន្តែអ្នកប្រើប្រាស់គួរតែធ្វើតាមការណែនាំ និងត្រូវយកចិត្តទុកដាក់ចំពោះរយៈពេលដែលតម្រូវឲ្យប្រើផលិតផលទាំងនេះ ដើម្បីឲ្យមានសកម្មភាពនៃការសម្លាប់មេរោគកើតឡើងនៅកន្លែងដែលបានលាប រឺជូតសម្អាតនោះ។
ជាមួយគ្នានោះដែរក្រុមប្រឹក្សាផ្នែកគីមីវិទ្យាអាមេរិកដែលហៅថា The Amercian Chemsitry Council ក៏បានបង្ហាញពីបញ្ជីឈ្មោះផលិតផលដែលសមស្របអាចប្រើប្រាស់ប្រឆាំងមេរោគ enveloped viruses ព្រមទាំងអាចប្រើក្នុងកំឡុងពេលនៃការផ្ទុះមេរោគកូរ៉ូណាវីរ៉ុស (ខូវ៉ីត-19)ផងដែរ​មានដូចជា៖
Cosa Oxonia Active
Microban 24 Hour Multi-Purpose Cleaner
Microban 24 Hour Bathroom Cleaner
Lemon Disinfectant
Cosa Oxonia Active
Clear Gear Sports Spray
Foster First Defense
Sani-Spritz Spray
Don-O-Mite
One-Step Disinfectant Cleaner
X-Ray Apron Cleaner Disinfectant
All Purpose Virex
SaniZide Pro 1 Spray
Maxim GSC Germicidal Spray Cleaner
Bright Solutions Lemon Zip Disinfectant
Simple Green Clean Finish
TB Quat Disinfectant
Bioesque Solutions Botanical Disinfectant Solution
REScue Ready to Use One Step Disinfectant Cleaner & Deodorizer
Zep Spirit II
Zep Antibacterial Disinfectant & Cleaner
Zep Quick Clean Disinfectant
Stepan Spray Disinfectant Concentrate
Buckeye Sanicare Lemon Quat
3M Quat Disinfectant Cleaner Concentrate
Symplicity Sanibet Multi-Range Sanitizer
Pine Quat
Quaternary Disinfectant Cleaner
TruShot Disinfectant Cleaner for Hospitals
TruShot Disinfectant Cleaner Restroom Cleaner & Disinfectant
Formula 17750 Wintermint Formula 17822 Deo-Clean Multi
Neutra-Tec 64