កាលបោះឆ្នោតមុនពេលរបស់សហគមន៍

Richard Howe
Richard Howe

ការបោះឆ្នោតមុន ថ្ងៃបោះឆ្នោតទូទៅគឺនៅថ្ងៃអង្គារ៏ ទី ៨ ខែ វិច្ជិកា ឆ្នាំ ២០១៦ ប៉ុន្តែឆ្នាំនេះគេអាចបោះឆ្នោតមុនបាន ។ អ្នកអាចទៅសាលាក្រុងដើម្បីបោះឆ្នោតនៅថ្ងៃច័ន្ទ ពុធ និងថ្ងៃ ព្រហស្បតិ ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច ថ្ងៃអង្គារ៏ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ និងថ្ងៃសុក្រពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ។

អ្នកក៏អាចបោះឆ្នោតពេលយប់បាននៅតាមទីតាំងនៃការិយាល័យដូចខាងក្រោម :

ថ្ងៃច័ន្ទ ទី ២៤ តុលា នៅ Temple Emanuel, 101 West Forest St
ថ្ងៃអង្គារ៏ ទី ២៥ តុលា នៅ University Crossing, 220 Pawtucket St
ថ្ងៃពុធ ទី ២៦ តុលា នៅ St. Louis School, 241 West Sixth St
ថ្ងៃព្រហស្បតិ ទី ២៧ តុលា នៅ Lowell Telecommunications (LTC), 246 Market St
ថ្ងៃ សុក្រ ទី ២៨ តុលា នៅ Coalition for a Better Acre, 517 Moody St
ថ្ងៃច័ន្ទ ទី ៣១ តុលា នៅ សមាគមខ្មែរ 465 School St
ថ្ងៃអង្គារ៏ ទី ១ វិច្ជិកា នៅ Wang School, 365 W. Meadow Rd
ថ្ងៃពុធ ទី ២ វិច្ជិកា នៅ UTEC, 35 Warren St
ថ្ងៃព្រហស្បតិ ទី ៣ វិច្ជិកា នៅ Butler School, 1140 Gorham St
ថ្ងៃសុក្រ ទី ៤ វិច្ជិកា នៅ Reilly School, 115 Douglas Rd

បន្តកន្ទុយរងចាំថ្ងៃបោះឆ្នោត
បន្តកន្ទុយរងចាំថ្ងៃបោះឆ្នោត

ដើម្បីអាចបោះឆ្នោតមុនបាន អ្នកត្រូវប្រាប់ឈ្មោះអ្នក ទៅមន្រ្តីធ្វើការនៅការិយាល័យបោះឆ្នោត ដែលពួកគេនឹងបព្ជូាលក្នុងកំុព្យូទ័រ ក្រោយមកពួកគេអោយសន្លឹកឆ្នោតអ្នកនិងស្រោមសំបុត្រមួយ ។ អ្នកត្រូវបោះឆ្នោតដោយគូសលើរង្វង់ នៅក្បែរឈ្មោះបេក្ខជនដែលអ្នកពេញចិត្ត ។ លើកនេះ លោកអ្នក បោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតី សមាជិកសភាសហព័ន្ធ ព្រឹទ្ធសភារដ្ឋ តំណាងរាស្រ្តរដ្ឋ ក្រុមប្រឹក្សាអភិបាលរដ្ឋ និងមេប៉ូលីស ។ បន្ទាប់មកអ្នកត្រូវឆ្លើយសំនួរ៤ Yes ឬ No ។ សំនួរទីមួយ សួរថាតើគួរមានទីតាំងល្បែងកាសីុណូមួយទៀតក្នុងរដ្ឋម៉ាសាឈូសេតដែរឬទេ ? សំនួរទី២សួរថាតើ គួរមាន Charter School បន្ថែមទៀតដែរឬទេ ? សំនួរទី៣ តំរូវអោយមានការថែរក្សាអោយបាន កាន់តែប្រសើរឡើងនូវសត្វចិពា្ជឹមតាមកសិដ្ឋាន និងសំនួរទី៤ សួរថាគួរតែធ្វើកពា្ឆាស្របច្បាប់ដែឬទេ ។ នៅលើសន្លឹកឆ្នោត សំនួរទាំងនេះសរសេរវែងណាស់ ដូច្នេះលោកអ្នកគួរសិក្សាស្វែងយល់និង សំរេចចិត្ត ជ្រើសរើសជាមុន (Yes ឬ No) មុននឹងចេញទៅបោះឆ្នោត ។

By Richard Howe
Translated by Tolayuth Ok