ក្រុងសៀមរាបទទួលបានចំណាត់ថ្នាក់លំដាប់លេខ២៣ក្នុងចំណោម២៥ទិសដៅទេសចរណ៍ក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៣

ដោយសុខា

ទ្រីបអែតវ៉ៃសឺរ (Trip Advisor) ជាគេហទំព័រដែលមានអត្ថប្រយោជន៍ដល់ប្រជាជន និងទេសចរ ដែលចង់ឲ្យដំណើរកំសាន្តរបស់ខ្លួនបានដល់ភាពរីករាយ និងឆ្លាតវៃ។

Bayon-Temple-Cambodiaថ្មីៗនេះ គេហទំព័រទ្រីបអែតវ៉ៃសឺរ បានបង្ហោះពត៌មានតាមអ៊ីនធឺណិត ពីទីតាំងតំបន់ទេសចរណ៍ល្បីល្បាញទាំង២៥ ក្នុងពិភពលោក។ បើគិតពីវិសាលភាពនៃពិភពលោកដែលមានជាង២០០ប្រទេស ហើយក្នុងប្រទេសនីមួយៗមានតំបន់ទេសចរណ៍ច្រើនសន្ធឹកសន្ធាប់ក្នុងចំនួនស្ទើរគណនាមិនបាន ខេត្តសៀមរាប នៃព្រះរាជាណចក្រកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២៣ ក្នុងពិភពលោក ជាតំបន់ដែលទេសចរក្នុងពិភពលោកពេញចិត្ត។ នេះចាត់ទុកជាអំណរ និងមោទកភាពធំធេងដែលខ្មែរបានទទួល ។ ខេត្តសៀមរាប មានព្រំប្រទល់ ជាប់នឹងខេត្តបាត់ដំបង​ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងបឹងទន្លេសាប ។

cambodia_provinces_detailed_mapក្រុងសៀមរាប សម្បូរហូរហៀដោយមរតកប្រវត្តិសាស្រ្ត ប្រាសាទបុរណ ព្រៃព្រឹក្សា សត្វច្រើនប្រភេទ ភ្នំគូលែន និងជាទីទេសចរណ៍ទទួលស្វាគមន៍ បដិសណ្ឋារកិច្ចជាលក្ខណជាតិ និងអន្តរជាតិ ដោយមានការផ្តល់នូវសេវាសណ្ឋារគារគ្រប់លំដាប់ ភាតរភាព និងភាពរួសរាយរាក់ទាក់ ភ្ជាប់ស្នាមញញឹមស្រស់ស្រាយនៃប្រជាជនខ្មែរ។

គួរបញ្ជាក់ពីតំបន់ទេសចរណ៍ក្នុងពិភពលោកទាំង២៥ សម្រាប់ឆ្នាំ២០១៣រួមមាន ទី១ ទីក្រុងប៉ារីស ប្រទេសបារាំង ទី២ ទីក្រុងឡុនដុន ប្រទេសអង់គ្លេស ទី៣ ទីក្រុងញូវយ៉កនៃរដ្ឋញូវយ៉កសហរដ្ឋអាមេរិក ទី៤ ទីក្រុងរ៉ូមប្រទេសអ៊ីតាលី ទី៥ ទីក្រុងប៉ាសេឡូណាប្រទេសអេស្ប៉ាញ ទី៦ទីក្រុងវេនីស ប្រទេសអ៊ីតាលី ទី៧ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៃរដ្ឋកាលីហ្វញ៉ានៃសហរដ្ឋអាមេរិក ទី៨ទីក្រុងហ្វ្លរ៉ែន ប្រទេសអ៊ីតាលី ទី៩ទីក្រុងប្រាក់ សាធារណរដ្ឋឆិក ទី១០ទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលី ទី១១ ទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ ទី១២ទីក្រុងអ៊ីស្តានប៊ុលប្រទេស តួរគី ទី១៣ទីក្រុងបាងកកប្រទេសថៃ ទី១៤ ទីក្រុងជីកាហ្គូរដ្ឋអ៊ីលីណយសហរដ្ឋអាមេរិក ទី១៥ទីក្រុងតូក្យូប្រទេសជប៉ុន ទី១៦ ទីក្រុងខេបថោននៃប្រទេសអាហ្រ្វិកខាងត្បូង ទី១៧ ទីក្រុងរីយ៉ូ ដឺចេនីរ៉ូប្រទេសប្រេស៊ីល ទី១៨ទីក្រុងប៊ូណូអ៊ែរ ប្រទេសអាចិនទីណា ទី១៩ ទីក្រុងម៉ារ៉ាកេ ប្រទេសម៉ូរ៉ូកូ ទី២០ទីក្រុងសេន ភីតថសបឺក ប្រទេសរ៉ូស៊ី ទី២១ទីក្រុងប៉េកាំងប្រទេសចិន ទី២២ទីក្រុងសៀងហៃប្រទេសចិន ទី២៣ ទីក្រុងសៀមរាបប្រទេសកម្ពុជា ទី២៤ ទីក្រុងឆៀងម៉ៃប្រទេសថៃ ទី២៥ ទីក្រុងគ្វីនស៍ថោនប្រទេសញូហ្សៀឡែន។

ទីក្រុងប៉ារីស  ទីក្រុងឡុនដុន  ទីក្រុងញូវយ៉ក