ខ្មែរនៅកម្ពុជាក្រោមកាន់ព្រះពុទ្ធសាសនាយ៉ាងជ្រាលជ្រៅ

ដោយ ពិន សំខុន

ខ្មែរផុសស.រ.អា. បានទៅដល់កម្ពុជាក្រោម ចូលរួមពិធី‹បុណ្យចូលវស្សា›តាមគន្លងព្រះពុទ្ធសាសនាបាន ដែលបានប្តើមប្រព្រឹត្តទៅនៅវត្ត‹តកូវ›កម្ពុជាក្រោម ដូចទីដ៏ទៃនៃវត្តអារាមខ្មែរដែរ។ វត្ត‹តកូវ›ស្ថិតនៅក្នុងខេត្ត‹តាយីង› គឺជាតំបន់នៃប្រទេសវៀតណាម ដែលមានឈ្មោះថា‹បាយឆាវ› ជាទីដែលប្រជាពលរដ្ឋភាគតិច ដើមកំណើតខ្មែរមានចំនួនច្រើនលើសលុប រហូតដល់៩០%នៃប្រជាពលររដ្ឋក្នុងខេត្តទាំងមូលរស់នៅ។ គេអាចយល់បានយ៉ាងងាយថា ហេតុអ្វីក៏ពិធិបុណ្យព្រះពុទ្ធសាសនានៅទីនោះ មានប្រជាប្រីយភាពខ្លាំងខ្លាម្លេះនៅស្រុកក្រោមនោះ ហើយគ្រាន់តែក្នុងខេត្រ‹តាយីង›តែមួយ, អ្នកស្រុកនិយាយថាមានវត្តទំហ៊ំធំដូចគ្នានេះចំនួនជាង៤០ ឯណោះ។

ព្រឹកថ្ងៃអង្គារទី១៧កក្កដា សូបិន-ប៉ូណ្ណារ៉ូ-ប៊ុនឡេង នឹងភរិយាថ្មីថ្មោងរបស់គេ នឹងខ្ញុំសំខុន យើងបានទៅចូលរួមពីធីដង្ហែរ‹សិតទានវស្សា›នៅវត្តឈ្មោះ‹តកូវ›នោះ តាមពិតទៅគឺវត្ត‹ថ្កូវ›សំដៅទៅរកវត្តមួយដែលមានដើមថ្កូវដុះនៅទីនោះ។ វត្តនោះមានអាយុ៥០០ឆ្នាំហើយ កើតតាំងពីជំនាន់កម្ពុជាក្រោមជាប្រទេស‹កម្ពុជា›ម្លេះ។

IMG_5771 IMG_5823_20160722-22380939

 

 

 

 

 

នៅពេលទៅដល់វត្ត តាមការជូនម៉ូតូដោយក្រុមបងប្អូនរបស់សូបិន, យើងទៅទាន់ចង្ហាន់ព្រឹកល្មម ដែលពេលនោះឧបាសកឧបាសិការរាប់រយនាក់ នាំចង្ហាន់ច្រើនមុខមកប្រគេនព្រះសង្ឃប្រមាន១០អង្គយ៉ាងបរិបូរណ៍ នាមហាសាលាឆាន់របស់វត្ត។ បន្ទាប់ពីសូត្រមន្តរួចមក ក៏ដល់ពេលយើងទទួលស្រស់ស្រូប ជាមួយបងប្អូនចាស់ទុំ នឹងក្នេងក្មាងក្នុងវត្ត យ៉ាងរីករាយរាក់ទាក់ជាទីបំផុត។ បន្ទាប់ភ្លាមមក ពីធីសង្ហែរក្បួនក៏បានប្តើមឡើង នៅក្រៅសាលាឆាន់។  មនុស្សចាស់ក្មេង រាប់រយនាក់ នាំគ្នាដង្ហែរជាក្បួន ចូលរួមធ្វើបុណ្យកុះករ ដង្ហែរទៀនក្រមួនធំៗ កំពស់ប្រមាណ១ម៉ែត្រចំនួនជាងដប់ ដែលជាសទ្ធារបស់សម្បុរសជន ក្នុងនោះក៏មានទៀនរបស់យើង២ដើមដែរសម្រាប់ប្រគេនដល់ព្រះសង្ឃ ដើម្បីដុតជាប្រទីប ក្នុងរយពេលដែលព្រះសង្ឃគង់ក្នុងវស្សាចំនួន៣ខែ តទៅមុខ។នាំមុខដោយក្រុមសិល្បៈ‹អាប៉េ› ជាប្រភេទល្ខោនបូរាណតែ១ដែលមានតែនៅកម្ពុជាក្រោមតែប៉ុណ្ណោះ នឹងក្រុមភ្លេងពិណពាទ្យ១វង់ បន្តរដង្ហែរដោយចាស់ទុំ សម្លៀកបំពាក់សសំពត់ខ្មៅក្រម៉ាបង់កពណ៌ស មិនសូវឃើញស្ត្រីស្លៀកខោចិនក្នុងវត្តទេ គេរីករាយនឹងជ្រះថ្លាណាស់ នឹងធ្វើបុណ្យដែលមានការគ្រប់គ្រងយ៉ាងគួរឱ្យទុកចិត្តពីរយៈព្រះសង្ឃ នឹងគណកម្មការវត្ត ច្រើនរូបគេនាំគ្នាដង្ហែរប្រទក្សិន ជុំវិញព្រះវិហារដ៏ធំ ជំនួន៣ជុំ ទើបសង្ហែរទៀននោះចូលព្រះវិហ៊ារ។

IMG_5844

គេបានធ្វើរបៀបនេះដូចរៀងរាល់ឆ្នាំមកហើយ ជាទន្លាប់រាប់រយឆ្នាំ ដូចជាទំនៀមទម្លាប់ចាស់ទំគ្រប់ជំនាន់ តែងតែទៅធ្វើបុណ្យតាំងពីឪពុកដល់កូន, គេនៅតែទៅបួសដើម្បីរៀនសូត្រ, តែជាមួយគ្នានោះ មនុស្សមួយចំនួនធំ នៅតែកាន់ជើងធូប‹ដូនតា›ជាវប្បធម៌កូនចៅចិនផងដែរ,រីឯអ្នកកាន់វប្បធម៌‹យួន› នៅតំបន់នេះ ស្ទើរតែគ្មានសោះតែម្តង។ ព្រះតេជគុណមេគន់ បានបង្ហាញវត្ថុបូរាណស្ថិតនៅក្នុងវត្តច្រើនរយឆ្នាំមកហើយ មានគ្រែតុទូ មានព្រះត្រៃបីតក មានសត្រាស្លឹករឹត ដែលកំពុងខ្វះបច្ចេកទេសថែរទាំកុំឱ្យខូចខាត តែការថែរទាំជំនឿលើព្រះពុទ្ធសាសនា ហើយនឹងការថែរក្រុមល្ខោន‹អាប៉េ›ខ្មែរក្រោម នៅតែខ្ពស់ត្រដែតដដែល។

ទៀនក្រមួនសុទ្ធជាងដប់ដើម នឹងត្រូវបញ្ឆេះឡើងនៅដើមខែពីសាខ សម្រាប់រយៈពេល៣ខែ នាឱកាសដែលគេហៅថា‹ចូលវស្សា›មិនឱ្យរលត់ឡើយ ហើយក្នុងពន្លឺទៀននោះ ព្រះសង្ឃនឹងសូត្រជយន្តោប្រសិទ្ធីពរជ័យជារៀងរាល់ថ្ងៃនឹងរាត្រី រហូតដល់រដូវកឋិនទានមកដល់។