គណបក្សសង្គ្រោះជាតិចង់រំលាយខ្លួនឯង

ថ្ងៃទី១វិច្ឆិកា២០១៧ ដោយ ពិន សំខុន

ស្ថានភាពកំពុងច្របូកច្របល់ថា “គណបក្ស សង្គ្រោះជាតិអាចនឹងចូលរួមបោះឆ្នោតបាន”នោះ ចេះតែកើនសំពាធសម្រាប់ “រំលាយគណបក្ស សង្គ្រោះជាតិ”ដោយរដ្ឋាភិបាលខ្មែរជាលំដាប់, សេចក្តីសង្ឃឹមថា សហគមន៍អន្តរជាតិនឹងលូក ដៃមក“ជួយ

ស្តារស្ថានភាពនយោបាយយ៉ាប់យ៉ឺន”នេះក៏កាន់តែមានសង្ឃឹមខ្ពស់ឡើងដែរ, ស្រាប់តែ ព្រឹត្តិកាណ៍ចុងក្រោយបែរជាឮថា មានការប្រេះ ឆាជាទម្ងន់ក្នុងរង្វង់គណបក្សសង្គ្រោះជាតិដោយ សារតែការដាក់បញ្ជីឈ្មោះបេក្ខជនព្រឹទ្ធសភា របស់ខ្លួននេះ។ ការប្រេះឆានេះនឹងធ្វើឱ្យការប៉ុន ប៉ងរបស់លោក ហ៊ុន សែន ក្លាយជាអ្នកឈ្នះដោយ មិនបាច់ប្រឹង ពីព្រោះគណបក្សសង្គ្រោះជាតិនឹង បែកដោយខ្លួនឯង។

បាវចនាតែមួយរបស់សង្គ្រោះជាតិដែលគេ អាចជឿបានគឺៈ គណបក្សសិទ្ធិមនុស្សនឹង គណ បក្សសមរង្សី“រួមគ្នានឹងឈ្នះឆ្នោត” តែបើគណបក្ស ទាំងពីរ“បែកគ្នានឹងចាញ់ឆ្នោត”បានទៅគណបក្ស ប្រជាជនដែលមិនចង់លែងដៃពីអំណាចរដ្ឋទៅ ហើយ ម៉្លោះហើយលោក ហ៊ុន សែន ក៏ធ្វើ សកម្មភាពគ្រប់បែបយ៉ាងទាំងស្របច្បាប់ទាំង រំលោភរដ្ឋធម្មនុញ្ញទាំងរំលោភសិទ្ធិរបស់ មនុស្សក៏អាចធ្វើបានទាំងអស់ ដើម្បីសម្រួល ការបែកបាក់ផ្ទៃក្នុងសង្គ្រោះជាតិផង នឹង ហ៊ុន សែន នៅតែកាន់អំណាចដដែលផង។

គណបក្សសង្គ្រោះជាតិឈ្លោះគ្នាដោយសារបញ្ជីឈ្មោះបេក្ខជនព្រឹទ្ធសមាជិកៈគណបក្សសិទ្ធិ មនុស្ស នឹងគណបក្ស សម រង្សី មិនដែលរលាយ ចូលគ្នាដោយសុទ្ធចិត្តនៅឡើយទេ ចាប់តាំងពី កំណើតនាឆ្នាំ២០១៣មក ម៉្លោះហើយការដម្លើង បញ្ជីបេក្ខជនព្រឹទ្ធសមាជិករបស់សង្គ្រោះជាតិ ក៏យោងទៅតាម“កូតាយោគយល់គ្នា”នៃគណបក្ស និមួយៗ ដោយមិនចាំបាច់គិតពីសមត្ថភាពបំរើ ជាតិរបស់បេក្ខជននោះទេ ។ បន្ថែមពិលើនេះនៅ លើបញ្ជីឈ្មោះបេក្ខជន ក៏ត្រូវមានឈ្មោះនៃអ្នក ដែលជាមនុស្សជំនិតរបស់អ្នកមានឥទ្ធិពលក្នុង គណបក្សមិនចាំបាច់មានគុណសម្បត្តិចំពោះមុខ គណកម្មការនាយកនោះក៏បានដែរ ។ បញ្ជីឈ្មោះ បេក្ខជងព្រឹទ្ធសមាជិកសង្គ្រោះជាតិមាន១១៦ នាក់សម្រាប់អាសនៈទាំងអស់៦១គណបក្ស សង្គ្រោះជាតិមានសង្ខឹមថាអាសនរបស់ខ្លួននឹកើនពី១១ នាអាណត្តិមុន ទៅជា២៥ នាអាណត្តថ្មី នេះ, បញ្ជីឈ្មោះទាងអស់បានត្រូវសម្រេចដោយ គណអចិន្ត្រៃយ៍ហើយ បញ្ជូនដោយលោកប៉ុល ហំ ជាអនុប្រធានទៅកាន់លោក កឹម សុខា ជាប្រធាន ដើម្បីចុះហត្ថលេខានៅក្នុងពន្ធនាគារ តាមរយៈ និរសា គឺលោក ម៉ៅ ម៉ានីវ៉ាន ជាអនុប្រធាន ប្រតិបត្តិ។ បញ្ជីបេក្ខជននោះត្រូវត្រឡប់មកគណ អចិន្ត្រៃយ៍វិញ មុននឹងបន្តដំណើរទៅជូនក្រសួង  គជប ក៏ប៉ុន្តែមានការចោទប្រកាន់ថា លោក ម៉ៅ ម៉ានីវ៉ាន់ នៅពេលចេញពីលោក កឹម សុខា មកវិញ ក៏សំដៅទៅក្រសួងមហាផ្ទៃតែម្តង ដោយ ឥតឆ្លងគណអចិន្ត្រៃយ៍របស់បក្សវិញទេ ហើយ បញ្ជីបេក្ខជនបានត្រូវគេនិយាយថា“បានត្រូវកែរផ្លាស់ប្តូរមិនដូចដើម”។

លោក សម រង្សី កំពុងដើរតួជាអ្នកគ្រប់

គ្រងក្នុងគណបក្សសង្គ្រោះជាតិនៅឡើយៈ ដោយមានការបង្ហោះសារដោយចំពោះ ឬមិន ចំពោះជូនប្រជាជាតិរបស់លោកអតីតប្រធាន សម រង្សី ជាពិសេសផ្ញើរជូនទៅសមាជិកសមាជិកា របស់គណបក្សនៅពេលដែលគណកម្មការនាយក ពុំទាន់មានសេចក្តីសម្រេចច្បាស់លាស់ក្នុងរឿង ណាមួយនឹងនៅពេលដែលប្រធាននៃគណបក្ស កំពុងជាប់នៅក្នុងពន្ធនាគារ។ បន្ថែមពីនេះមាន ទាំងចេញបញ្ជារពីលោក សម រង្សី កុំឱ្យគេឯងជឿ សាររបស់ប្រធានគណបក្សដែលកំពុងជាប់ពន្ធនាការ ព្រមទាំងផ្សព្វផ្សាយបញ្ចោញការចោទប្រកាន់ថា មានសមាជិកជាន់ខ្ពស់ណាមួយក្បត់បក្ស(ដោយចង្អុលចំឈ្មោះ ម៉ៅ ម៉ានីវ៉ាន់) ជំនួសតួនាទីរបស់ គណកម្មការនាយកទៀតផងនោះ ធ្វើឱ្យគេយល់ ថា លោក សម រង្សី នៅមានឥទ្ធិពលលាក់កំបាំង ណាមួយក្នុងបក្សនៅឡើយ ។

គណកម្មការនាយកពុំមានគោលដៅច្បាស់លាស់សម្រាប់គ្រប់គ្រងវិបត្តិរួមគ្នាៈ សមាជិក គណអចន្ត្រៃយ៍មួយចំនួន(ភាគច្រើន)កំពុងភៀស ខ្លួននៅក្រៅប្រទេស (ហើយនៅទីកន្លែងឆ្ងាយពីគ្នា)មួយចំនួនតូចនៅក្នុងប្រទេសជាដើមហេតុ នៃការមិនបានជួបគ្នាសម្រេចវិបត្តធំៗរបស់បក្ស ម្លោះហើយសេចក្តីប្រកាសនានារបស់លោក សម រង្សី គឺជាចំណីនៃការយល់មិនច្បាស់លាស់ ឬក៏ យល់ច្រឡំពីបំណងរបស់គណកម្មការអចន្ត្រៃយ៍សង្គ្រោះជាតិ នៅក្នុងព្រឹត្តិការតឹងតែងណាមួយ។ មួយទៀត លោក កឹម សុខា ជាប្រធាន គណបក្សសង្គ្រោះជាតិបានត្រូវលោក ហ៊ុន សែន ដាក់ពន្ធនាគារពីព្រោះតែជាប្រធានគណបក្ស ដែលអាចនឹងដឹកនាំការឈ្នះឆ្នោតយកអំណាចពី ដៃគណបក្សប្រជាជនបាននោះ ក៏មិនមានលទ្ធ ភាពជួបដោយសម្ងាត់ជាមួយសមាជិកគណបក្ស ណាម្នាក់ថែមទៀតនោះ មិនអាចពន្យល់ពីបំណង របស់ខ្លួន ឬរបស់បក្សបានឡើយ។ លោក កឹម សុខា បាន“ចេញបញ្ជាឱ្យដកយកបញ្ជីបេក្ខជន”នោះមកវិញ ដើម្បីកែរតម្រូវ ហើយធ្វើឱ្យតាមនិតិវិធី ដែលមានចែងក្នុងលក្ខន្តិកៈរបស់បក្សនេះដើម្បី “ទប់ស្កាត់ការប្រេះឆាផ្ទៃក្នុង”ថែមទាំងបញ្ចោញសារទៅកាន់លោក សម រង្សី ឱ្យបញ្ឈប់បញ្ចោញ សារដែលនាំឱ្យបែកបាក់ផ្ទៃក្នុងនោះជាបន្តរទៅ ទៀត្ប តែដំណឹងពិការប្រេះឆានេះបានផ្សព្វផ្សាយ តាម“ហ្វេសប៊ុក”រួចទៅហើយ។ រចនាសម្ព័ន្ធជា ក្បាលម៉ាស៊ីនរបស់គណបក្សសង្គ្រោះជាតិប្រែជា បែកបាក់គ្នាគួរឱ្យបារម្ភភ្បាពទន់ជ្រាយនេះ ក៏ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន “វាយ ប្រហារប៉ុនប៉ងរំលាយគណបក្ស”មួយនេះដោយ ចំហរ តាំងពីច្រើនខែមកហើយ ចុងក្រោយបង្អស់ ការប្រកាសរកចាប់ខ្លួនមន្ត្រីសង្គ្រោះជាតិដែល បាននិយាយប៉ះពាល់តិចឬច្រើនដល់រូបលោក ហ៊ុន សែន ក៏បណ្តាលឱ្យមានការរត់ភៀសពីការ ចាប់ខ្លួនចេញក្រៅប្រទេសក៏ច្រើនគ្នាហើយដែរ ។ គណអចិន្ត្រៃយ៍ពេលនេះ ជាជំហ៊ជំនួសឱ្យគណបក្ស ទាំងមូលដែលមិនមូលគ្នាធ្វើសេចក្តីសម្រេចក្នុង បក្សបន្ថែមពីនេះ ការខ្វះប្រធានហើយមិនបាន ជំនួសដោយតួរនាទី“ស្តីទី”ក៏ជាកង្វះដ៏សំខាន់មួយក្នុងរចនាសម្ព័ន្ធបក្សសង្គ្រោះជាតិផង ដែលជា ហេតុនៃការងាយស្រួលនឹងបែកបាក់គ្នា។

ដោយសារមានតំនាបពីសហគមន៍អន្តរជាតិ ចំពោះការរំលោភសិទ្ធិមនុស្សរំលោភរដ្ឋធម្មនុញ្ញ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គេសង្ឃឹម ថាៈ លោក កឹម សុខា នឹងត្រូវដោះលែង តែនៅ សវនាការជាមួយតុលាការកំពូល កាលពីថ្ងៃទី ៣០តុលានេះ បង្ហាញផ្ទុយទៅវិញ, លោក កឹម សុខា បានត្រូវដាក់បន្តរឱ្យនៅក្នុងមន្ទីឃុំឃាំង មិនបានចេញរួចមកទេ។ គេអាចយល់បានថា “ការដោះលែងលោក កឹម សុខា នាពេលនេះ គឺ នឹងផ្តល់ភាពអាម៉ាស់ដល់លោក ហ៊ុន សែន, តែ គេរឹតតែមិនយល់ថែមទៀតនោះថា ហេតុអ្វីក៏ លោក សម រង្សី ព្យាយាមរើកកាយលាងខោអាវ ក្រខ្វក់នៅមុខសាធារណជន តើដើម្បីអ្វី? នៅពេល ដែលសហគមន៍អន្តរជាតិ គេកំពុងរកមធ្យោបាយ ជួយកម្ពុជាទៅហើយនោះ។ គេកំពុងរង់ចាំការ វិវត្តន៍នយោបាយនឹងទៅជាយ៉ាងណា នាអនាគតយ៉ាងខ្លីខាងមុខនេះ