ចូលឆ្នាំចិននៅឡូវែល Happy Chinese New year of “Rooster”

ខ្មែរផុសស.រ.អា.

ប្រជាពលរដ្ឋប្រមាណ៥០០នាក់ បានមកជួបជុំគ្នាជុបលៀង នៅភោជនីយដ្ឋាន‹សំពៅមាស› កាលពិថ្ងៃទី២៨មករា ដើម្បីប្រារព្ធពិធិបុណ្យចូលឆ្នាំតាមប្រពៃណីកូនចៅខ្មែរ-ចិន ដែលធ្លាប់តែធ្វើនៅប្រទេសកម្ពុជា តាមសេចក្តីអញ្ជើញរបស់លោក ង៉ោ គិមឃៀង ដែលបានចាកចេញពីទីក្រុងឡូវែល ទៅជួយកម្ពុជា ជាអ្នកតំណាងរាស្ត្រខ្មែរនៅមណ្ឌលកំពុងឆ្នាំង ក្នុងឱកាសដែលលោកសម្រាកមកជួបជុំគ្រួសារវិញ។

IMG_2516

ចូលឆ្នាំចិនគេប្ររព្វតាម‹សាសនាព្រះពុទ្ធមហាយាន› លើកនេះត្រូវនឹងឆ្នាំ‹មាន់› ថ្ងៃទី១របស់ចិន គឺថ្ងៃ១កើតខែមិកសី នៃប្រក្រដីទិនចន្ទគតិ ឋិតនៅចំថ្ងៃសៅរ៍ទី២៨មករានេះ តែគេនាំគ្នាសែនដូនតា នៅមុនចូលឆ្នាំ២ថ្ងៃ ហើយគេនាំគ្នាបន់ស្រន់ឱ្យរកស៊ីមានបាន។  រីឯនៅថ្ងៃចូលឆ្នាំវិញ ឳពុកម្តាយចែកស្រោមសំបុត្រក្រហមឱ្យកូនចៅ គេហៅថា‹តិចអ៊ៀ›គឺអំណោយជាលុយ ទុកឱ្យកូនចៅដើរលេងសប្បាយបីថ្ងៃ បន្ទាប់ពីកាងារនឿយហត់ពេញមួយឆ្នាំ។ ចំណែកឯថ្ងៃទី១ នាថ្ងៃចូលឆ្នាំថ្នីរបស់ខ្មែរ គឺប្តើមនៅថ្ងៃជាមួយគ្នានឹងថ្ងៃទី១របស់ចិនដែរ ប៉ុន្តែថ្ងៃចូលឆ្នាំវិញ គេជ្រើសយកតាមជោគជាតា គឺខ្មែរ-ឡាវ-ថៃ-ភូមា នាំគ្នាប្រារព្ធពិធីចូលឆ្នាំថ្មីតាម‹ព្រះពុទ្ធសាសនាថេរវាត› នៅថ្ងៃទី១៣-១៤-១៥ ខែមេសា គឺជាខែដែលគេប្រមូលផលស្រូវ រួចសព្វគ្រប់ហើយ។

ក្នុងបរិយាកាសរីករាយ នារាត្រីនោះ ដែលមនុស្សជាច្រើន ស្លៀកពាក់មានពណ៌ក្រហម តាមជំនៀមទំលាប់‹ចៅចិន› គេនាំគ្នាច្រៀងរាំ ជាមួយក្រុមតន្ត្រីសម័យ ពិសារភោជនាហារជាគ្រួសារ ហើយមានក្រុមលោត‹ម៉ុងសាយ›មកសម្តែងកំដរយ៉ងប៉ិនប្រសព្វផង គឺជាឱកាសជូនពរគ្នាដ៏ប្រសើរ នឹងសម្តែងចិត្តសទ្ធាដោយចែកចាយស្រោមសំបុត្រក្រហមសម្រាប់‹តិកអៀ›ដល់កូនចៅ នឹងដល់តោម៉ុងសាយ ដែលមកលោតជាមង្គល នឹងមកផ្តល់‹លាភ›ជូនអ្នកដែលបាន អញ្ជើញតោមង្គលនោះឱ្យមកលោកកំសាន្តនៅភោជនីយដ្ឋានផង។

មនុស្សម្នាបានមកចូលរួមប្រជុំជុបលៀង ដោយមិនចាំបាច់មានការអញ្ជើញជាផ្លូវការដូចសព្វមួយដងទេ គឺជាការចូលរួមជាលក្ខសាធារណៈ ដែលប្រជាពលរដ្ឋឯទៀតក៏អានមានសទ្ធានឹងបរិច្ចាកទ្រព្យធនខ្លះសម្រាប់ទៅជួយប្រជាពលរដ្ឋខ្មែ ដែលក្រីក្រនៅកម្ពុជា តាមរយវត្តមាននៃលោក ង៉ោ គិមឈៀង នៅទីនោះ៕