ច្បាប់ស្តីអំពីតំណាងជនភាគតិចនៅឡូវែល តើបេក្ខជនខ្មែរយល់យ៉ាងណា?

ខ្មែរផុសស.រ.អា

ការប្តឹងរបស់ក្រុមជនភាគតិច ពីការគ្មានភាពជាតំណាងរបស់ក្រុមភាគតិចនៅតាមសង្កាត់ សាលាក្រុងឡូវែលបានធ្វើឱ្យមានការពន្យាពេល ក្នុងការសម្រេចឱ្យមានភាពស្របច្បាប់តាមរដ្ឋធម្មនុញ្ញអាមេរីកាំង ។

ជាមួយគ្នានេះដែរ ទំនាស់ក្នុងការសម្រេចយក‹ទីតាំងវិទ្យាល័យឡូវែល›រវាង‹ដោនថោន›នឹង‹ខលី›បានធ្វើឱ្យអាជ្ញាធរផ្តល់ថវិកាសំណង់‹MSBA›ផ្អាកការប្រជុំ បោះថវិការ៣៥០លានរបស់ខ្លួន មកក្រុងឡូវែលមួយរយសិន ទម្រាំឡូវែលរកដំណោះស្រាយខ្លួនឯងរួចស្រេចបាច់។

តើបញ្ហាទាំង២នេះ ប៉ះពាល់ដល់ការឃោសនារបស់បេក្ខជនខ្មែរយ៉ាងណា ? សូមស្តាប់បេក្ខជនខ្មែរ-អាមេរីកាំងទាំង៤រូប តើគេយល់យ៉ាងណា?

ប៉ាន សូៈ ‹‹មិនថាមានច្បាប់សម្រាប់តំណាងជនភាគតិចក្នុងសង្កាត់ ឬគ្មានទេ ខ្ញុំពុំមានបញ្ហានឹងការឈរឈ្មោះជាបេក្ខជនបច្ចប្បន្ន របស់ខ្ញុំទេ, តែខ្ញុំចូលចិត្តឱ្យមានច្បាប់សម្រាប់ឱ្យមានតំណាងជនភាគតិចនៅតាមសង្កាត់នោមួយៗដែរ ។  ចំណែកទីតាំងរបស់វីទ្យាល័យ ខ្ញុំជាគ្រូបង្រៀនច្រើនឆ្នាំ ខ្ញុំបានសម្រេចចិត្តយក ទីតាំងនៅ‹ខលី›។

ផល រដ្ឋាយែមៈការឈរឈ្មោះរបស់ខ្ញុំនេះមានការលំបាកមែនទែន ក្នុងការធ្វើឱ្យគេបោះឆ្នោតឱ្យខ្ញុំ អញ្ចឹងជាការល្អដែរដែលការប្តឹងសាលាក្រុងនេះ អាចនឹងតុលាការតុលាការបង្ខំក្រុងឱ្យប្តូររបៀបបោះឆ្នោត ផ្តល់ឱ្យមានច្បាប់សម្រាប់ជនភាគតិចក្នុងសង្កាត់ ទោះជាខ្ញុំធ្លាក់ឆ្នោតលើកនេះក្តី ក៏សង្ឃឹមថាលើកក្រោយនឹងមានការងាយស្រួលជា។ ចំណែកទីតាំងវិទ្យាល័យ ខ្ញុំចង់បានវិទ្យាល័យថ្មីត្រូវនឹងសតវត្យរបស់គេឱ្យកូនខ្ញុំរៀន គឺនៅ‹ខលី›

សុខារី ឆាវៈ ជនភាគតិចយល់ថាមានភាពអយុត្តិធម្មសម្រាប់ពួកគេក្នុងការគ្មានតំណាងនៅសាលាក្រុង តែខ្ញុំមានទំនាក់ទំនងល្អជាមួយនេងជណផៃតិចទាំងអស់ ដែលខ្ញុំសង្ឃឹមថានឹងអាចឈ្នះឆ្នោតបានដែរ ។

វាសនា នួនៈការប្តឹងសាលាក្រុងនេះ មិនប៉ះពាល់ដល់ការឃោសនារបស់ខ្ញុំទេ តែជាឱកាសដែលឱ្យសាលាក្រុងឡូវែលដោះស្រាយឱ្យបានឆាប់ កុំឱ្យតុលាការជាអ្នកសម្រេច ពីព្រោះមិនល្អមើលសម្រាប់ក្រុងទេ។ ទីតាំងរបស់វិទ្យាល័យឡូវែល ខ្ញុំឃើញថាទីតាំងនៅ‹ដោនថោន›ប្រសើរជាង។