ជីវប្រវត្តិ និងទស្សនៈលោក ខេមរា ខៃ បេក្ខជនដំណាងរដ្ឋសង្កាត់១៨ រដ្ឋម៉ាសាឈូសិត

ដោយ ខ្មែរផុសស.រ.អា.

ក្នុងការបោះឆ្នោតជុំទី២ផ្តាច់ព្រ័ត ថ្ងៃទី៨វិច្ឆិការ ខាងមុខ បេក្ខជនខ្មែរ-អាមេរីកាំង២នាក់ប្រកួតគ្នាក្នុងដំណែងតែមួយ។ លោក ខេមរា ខៃ ជាបេក្ខជនមកពីគណបក្ស‹សាធារណរដ្ឋ› ប្រកួតនឹងលោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋចប់អាណត្តិ នៅចុងខែធ្នូខាងមុខ។

 

ខេមរា ខៃ មានគ្រួសារគិតទៅ១៨ឆ្នាំហើយ ៗមានកូន៣នាក់ ប្រុស២ស្រី១ បានទាំងចៅម្នាក់ផង ។ មកដល់សហរដ្ឋតាំពីឆ្នាំ១៩៨២។ មកដល់ដំបូងនៅក្រុង‹រីជម៉ុន›នៃរដ្ឋ‹វៀជីនា› រៀនសូត្រនៅទីនោះរហូតមកដល់ឆ្នាំ១៩៨៧ ឳពុក(លោកប្រាហ៊ីម ខៃ)បានសម្រេចនាំគ្រួសារចាកចេញពី‹រីចម៉ុន›មកនៅឡូវែលនេះតែម្តង។ នៅបានបន្តិច បន្ទាប់ពីរៀនចប់នៅវិទ្យាល័យឡូវែល ក៏ត្រូវចេញមកបន្តរការសឹក្សានៅមហាវិទ្យាល័យ‹វើម៉ន›រហូតបានអនុបណ្ឌិត‹Master Degree›:

១៩៩១-៩៥  រៀននៅសាលាទាហ៊ាន

១៩៩៦-២០០៤ រៀនមហាវិទ្យាល័យរហូតដល់បានសញ្ញាប័ត្រអនុបណ្ឌិតMaster Degree

២០០៦-១៤នាយទាហ៊ាន ជាមេបញ្ជាការរង Deputy Commander, G6 IT

២០០៩-១៤ មានតួរនាទី ជាអនុប្រធានមហាវិទ្យាល័យ Associate AccademicDean

២០១៤ ត្រឡប់មកធ្វើការនៅ‹បូស្តុន›ជាអ្នកវីភាគ បច្ចេកទេសកុមព្យូទ័រ ជាឱកាសបានត្រឡប់មកនៅឡូវែលវិញ

អ្វីទៅដែលបណ្តាលលោកចង់ឈរឈ្មោះជាដំណាងរដ្ឋសង្កាត់១៨នេះ?ខ្ញុំឃើញថាបងប្អូនយើង មិនទាន់មានការឧបត្ថម្ភពីអ្នកគ្រប់គ្រងយើងឱ្យបានគ្រប់គ្រាន់នៅឡើយទេ…ពួកគាត់មិនថាខ្មែរ ឬសាសន៍ណាទេ គេត្រូវការឱ្យដំណាងរាស្ត្រហ្នឹងជួយ តែពួកគាត់ត្រូវការឱ្យអ្នកជួយហ្នឹង មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជួយគេទៀត ខ្ញុំជឿថា‹ខ្ញុំមានភារកិច្ចទៅទាមទារកន្លែងអ្នកធ្វើការសព្វថ្ងៃហ្នឹង មកបំរើបងប្អូនវិញ ទើបមានប្រសិទ្ធិភាព›…

ក្នុងករណីដែលលោកជាប់ឆ្នោត តើលោកនឹងធ្វើអ្វីមុនគេ?ខ្ញុំមានការខ្វល់ខ្វាយច្រើនពីអាគ៌ានឹងទីលំនៅចាស់ៗរបស់ក្រុងយើង រាប់ទាំងស្ពានចាស់មួយនោះសង់បណ្តោះអាសន្នយូរណាស់ហើយ ជាង៣០ឆ្នាំហើយ មិនមាននរណាគីតដល់ទេថាត្រូវធ្វើជាបន្ទាន់! ធ្វើស្ពាននេះអស់៥០-៥៥លាន តើបានលុយនោះពីណា? អស់លោកតំណាងរាស្ត្រតំបន់យើងហ្នឹង គាត់យល់ថាធ្វើអាគារឱ្យខាងតុលាការវាសំខាន់ជាង ចាយលុយទៅខាងនោះទៅហើយ ធ្វើម្តេចនឹងធ្វើស្ពានចាស់នោះបាន? ម្លោះហើយគេទុករឿងសន្តិសុខក្នុងការប្រើស្ពានចាស់ នឹងការលំបាកនឹងបំរើជីវភាពរាល់ថ្ងៃនោះជាបន្ទាប់បន្សំ… ម្យ៉ាងវិញទៀត ជីវភាពរាល់ថ្ងៃរបស់ ពលរដ្ឋយើងជាច្រើន បានប្រាក់ខែ មិនបាន២ម៉ឺន-២,៥ម៉ឺនជាមធ្យម, ដោយកាងារលំបាកហើយចាយមិនគ្រាន់ ក៏ទៅធ្វើការទី២ទី៣ទៀត ខ្ញុំគិតថាអានេះមកពីចំណេះវាតិច តម្រូវឱ្យយើងគីតគូរឱ្យពួកគាត់ទៅរៀនសូត្របន្ថែម ដើម្បីទៅធ្វើការឱ្យបានប្រាក់ខែច្រើន ចាយគ្រប់គ្រាន់ ហើយអាចថែរសុខភាពបានប្រសើរផង…នេះមកពីគាត់មិនដឹងទៅណា? ខ្ញុំមានសមត្ថភាពអាចជួយពលរដ្ឋរបស់យើងបាន…

img_1635

ហេតុអ្វីទៅដែលនាំឱ្យលោកប្រកាន់យកគណបក្ស‹សាធារណរដ្ឋ›ជាមាគ៌ានយោបាយរបស់លោក?មែនទែនទៅ ឈ្មោះគណបក្សមិនសំខាន់ទេ តែដែលខ្ញុំសង្កេតឃើញមក ថាគណបក្សសាធារណរដ្ឋ គេគិតពីគុណភាពមនុស្សដែលពូកែរនោះខ្លាំងណាស់ រីឯគណបក្សប្រជាធិបតេយ្យយល់ដូចគ្នាដែរ តែមិនបានធ្វើ គាត់ច្រើននិយាយក្នុងនាមអ្នកក្រ ដូចជាថា‹អ្នកមានឱ្យប្រាក់ខែគេតិច បានទៅជាក្រ…› តាមពិតទៅគ្មានអ្នកណាចង់ឱ្យគេក្រទេ តែគេចង់បានមនុស្សមានគុណភាព សម្រាប់យកទៅធ្វើការឱ្យបានផល់ ការនិយាយហេតុផល‹មិនពិត›របៀបនេះហើយដែលខ្ញុំមិនចូលចិត្ត… ដែលខ្ញុំចូលចិត្តនោះគឺគណបក្សសាថារណរដ្ឋ ជួយដល់មនុស្សទាំងអស់ឱ្យរីកចំរើនឱ្យអាចរស់បានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងកម្លាំងអ្នកដ៏ទៃដូចៗគ្នា  ហើយខ្ញុំជាខ្មែរ មើលឃើញច្បាស់ពីបញ្ហាដែលសហគមន៍ខ្មែរយើងមាន ដែលសហគមន៍ក្រីក្រមាន, គឺចង់ជួយឱ្យបានធូស្រាល ហើយខ្ញុំដឹងថាខ្ញុំអាចធ្វើបាន…

ចំពោះបេក្ខជនប្រធានាធិបតីលើកនេះ មានគេយល់ឃើញមានការឃោសនា‹គំនិតអវិជ្ជមាន›ជារច្រើន តើមានប់ះពាល់ដល់ទស្សនៈលោកដែរឬទេ?ខ្ញុំមិនអាចសម្រេចចិត្តបោះឆ្នោតឱ្យនរណាម្នាក់ ដោយសារតែខ្ញុំជាសមាជិកគណបក្សសាធារណរដ្ឋនោះទេ ខ្ញុំត្រូវស្តាប់ការជជែកទល់មុខគ្នារបស់បេក្ខជនទាំង២ឱ្យបាន៣ដងសិន ទើបមានអ្វីសម្រាប់ពីចារណាថានរណាប្រសើរជាង? ពេលនោះទើបខ្ញុំសម្រេចចិត្តថានឹងបោះឆ្នោតឱ្យនរណាម្នាក់…សម្រាប់ពេលនេះមិនទាន់ដឹងនៅឡើយទេ…

លោកមានដើមកំណើតជាខ្មែរ នៅសង្កាត់១៨នេះមានសហគមន៍ខ្មែរធំជាងគេ តើលោកអំពាវនាវឱ្យ‹ខ្មែរបោះឆ្នោតឱ្យលោក›របៀបណា? ខ្ញុំបានដើរឃោសនារាល់ថ្ងៃ គោះទ្វារគេតាមផ្ទះ គឺមិនមែនដោយសារតែខ្ញុំជាខ្មែរប៉ុណ្ណោះទេ គឺដោយសារខ្ញុំដឹងថា‹ខ្ញុំមានសមត្ថភាព›នឹងជួយឱ្យមានការផ្លាស់ប្តូរក្នុងជីវិតម្នាក់ៗបាន ដោយអ្នកទាំងនោះ ដើម្បីសេចក្តីត្រូវការឱ្យខ្ញុំជួយ នឹងបានដឹងជាមុនថាជីវិតគេនឹងទៅជាអ្វី? ខ្ញុំសន្យាគឺខ្ញុំនឹងធ្វើបាន នេះជាកំណើតរបស់ខ្ញុំជាខ្មែរ… ហេតុនេះហើយដែលខ្ញុំសុំឱ្យបងប្អូនបោះឆ្នោតឱ្យខ្ញុំ…៕