ជំនួបរវាងលោកប្រធានាធិបតី ចូ បៃដិន ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា សេចក្តីថ្លែងការណ៍របស់សេតវិមាន

President Joe Biden and Cambodia PM Hun Sen

លោកប្រធានាធិបតី ចូសីហ្វ​ អ​  បៃដិន  ជេអ បានជួបជាមួយប្រធានអាស៊ានឆ្នាំ ២០២២    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែវិច្ឆិកា។ មេដឹកនាំទាំងពីរ បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ជាប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី និងស្វាគមន៍ចំពោះផែនការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាមេរិក-អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក-អាស៊ាន នៅថ្ងៃបន្ទាប់។ ពួកគេក៏បានពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសភូមា និងការឆ្លើយតបរបស់         អាស៊ាន ដោយគូសបញ្ជាក់ថា សហគមន៍អន្តរជាតិមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពនៅក្នុងប្រទេសភូមា និងគាំទ្រការឯកភាពប្រាំចំណុចរបស់អាស៊ាន។ លោក​ប្រធានាធិបតី បៃដិន ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះប្រទេស​កម្ពុជា​ដែល​សហការផ្តល់​ដំណោះស្រាយ​នៅ​អង្គការ​សហប្រជាជាតិ​ ក្នុង​ការ​គាំទ្រប្រទេស ​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី។

លោកប្រធានបានលើកឡើងពីកង្វល់ទាក់ទងនឹងស្ថានការណ៍ នៅមូលដ្ឋានទ័ពជើងទឹករាម និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតម្លាភាពពេញលេញអំពីសកម្មភាព របស់យោធានៃសាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានទ័ពជើងទឹករាម។ លោក​ប្រធានាធិបតី បៃដិន ក៏​បានជម្រុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​លំហ​ពលរដ្ឋ និង​នយោបាយ​ឡើង​វិញ​មុន​ការ​បោះឆ្នោត​ឆ្នាំ ២០២៣។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​នយោបាយ​រួម​ទាំង​លោកស្រី សេង ធារី ពលរដ្ឋ​ខ្មែររ​អាមេរិក​ផង​ដែរ។ លោកប្រធានាធិបតី បៃដិន បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេសម្រាប់ប្រទេសដែលមានភាពរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យប្រសើជាងនេះ។