ដំណាងរាស្ត្រ ហូ វ៉ាន់ ឆ្លើយតបនឹងការចោទសង្គ្រោះជាតិថា‹មិនស្របច្បាប់›

ដោយ ខ្មែរផុសស.រ.អា.

លោក ហូ វ៉ាន់ តំណាងរាស្ត្រ៣អាណត្តិរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ពិស្ថានការនយោបាយបច្ចុប្បន្ននៅកម្ពុជា កាលពីថ្ងៃទី២៥មិនា នៅពេលដែលលោកកំពុងធ្វើទស្សនកិច្ចនៅទីក្រុងឡូវែល នៅចំពោះមុខសមាជិសមាជីកាបក្សរបស់លោកប្រមាណ២០នាក់ ដែលថា‹ប្រធាននឹងអនុប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិមានភាពមិនស្របច្បាប់›នោះ លោកផ្តល់ការបំភ្លឺយ៉ាងនេះថាៈ

-គណបក្សសង្គ្រោះជាតិបានធ្វើសមាជរបស់ខ្លួនយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃ…. យើងមានពេលតែ៣ខែប៉ុណ្ណោះដើម្បីសម្របទៅតាមច្បាប់ថ្មីដែលទើបនឹងចូលជាធរមាន ដែលតម្រូវឱ្យគណបក្សសង្គ្រោះជាតិតែងតាំងប្រធានថ្មី បន្ទាប់ពីលោកសមរង្សីបានលាលែងពីដំណែងភ្លាមៗ ដើម្បីកុំឱ្យរងអំណាចនៃច្បាប់ថ្មីនោះ ។

-ក្នុងសមាជនោះ យើងបានកែរប្រែមាត្រា៤៧-៤៨នៃលក្ខន្តិកៈសង្គ្រោះជាតិ បន្ទាប់មកយើងជ្រើសរើសប្រធានថ្មី នឹងអនុប្រធាន៣រូប ស្របតាមមាត្រាថ្មីរបស់យើងនោះ។

-លិខិតនៃ‹មាត្រាកែរប្រែថ្មី នឹងសមាសភាពនៃប្រធាននឹងអនុប្រធានថ្មី›ក៏បានបញ្ជូននាថ្ងៃបន្ទាប់ ទៅកាន់ក្រសួងមហាផ្ទៃ ដែលបានទទួលយល់ព្រម ថាស្របច្បាប់ អនុញ្ញាត្តិឱ្យប្រធានមានការចុះឈ្មោះបេក្ខជនឃុំសង្កាត់របស់យើង ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានសរសេរសំបុត្រជូនពរប្រធាននឹងអនុប្រធានគណបក្សថ្មីថែមទៀត។

-អ្វីដែលជារឿងថ្មីកើតឡើង គឺក្រសួងមហាផ្ទៃបានយកលក្ខន្តិកៈចាស់យកមកផ្ទៀងផ្ទាត់ នឹងសេចក្តីសម្រេចថ្មីរបស់សមាជបក្ស ដែលជាហេតុធ្វើឱ្យមានការភ័ន្តច្រឡំថា ការតែងតាំងថ្មីនេះជាការខុសច្បាប់, ការពិត ត្រូវពិនិត្យមើលលិខិតនៃការកែរប្រែលក្ខន្តិកៈថ្មី ត្រង់មាត្រា៤៧-៤៨ ដែលផ្ជាប់ជាមួយការតែងតាំងនោះ ទើបបានស្របច្បាប់។

-ភាពមិនស្របច្បាប់នេះ បើពិតជាមានមែន អាចនឹងមានភាពធ្ងន់ធ្ងរពីព្រោះបើប្រធានមិនស្របច្បាប់ទៅហើយ  អ្នកតំណាងរាស្ត្រក៏មិនស្របច្បាប់ដែរ ដាក់បេក្ខភាពមេឃុំចៅសង្កាត់ក៏មិនស្របច្បាប់ទៀត… ក៏ប៉ុន្តែនេះគ្រាន់តែជារឿង‹បច្ចេកទេស›តែប៉ុណ្ណោះ ដែលក្រសួងមហាផ្ទៃមានភារកិច្ចប្រាប់មកយើង ដើម្បីធ្វើការកែរតម្រូវនូវអ្វីដែលធ្វើមិនទាន់គ្រប់គ្រាន់ជាការស្រេច…

បើមើលបទពិសោធន៍នៅសហរដ្ឋអាមេរីក ឬនៅប្រទេសបារាំង ដែលជាប្រទេសសេរី បើមានករណីរបៀបនេះ ក្រសួងមានសមត្ថកិច្ច គេប្រាប់នឹងទាមទារឱ្យបំពេញសំណុំបែបបទឱ្យបានស្របច្បាប់ មិនរំលាយគណបក្សចោលទេ… ក៏ប៉ុន្តែនៅកម្ពុជា គណបក្សកាន់អំណាចដែលកាន់ក្រសួងមហាផ្ទៃ, មានបំណងរំលាយគណបក្សប្រឆាំងរបស់ខ្លួន ជាពិសេសនៅពេលដឹងថា គណបក្សប្រឆាំងនោះ មានប្រជាប្រីយភាពជាងគណបក្សខ្លួន, ករណិបច្ចេកទេស ក៏អាចក្លាយជាករណីនយោបាយបានដែរ៕