តើកុមារឆ្លួកទឹកមានគ្រោះថ្នាក់ដែររឺទេ?

ប្រែសម្រួលដោយខ្មែរផុស ស.រ.អា

ជារៀងរាល់រហូវរដូវក្តៅ ប្រជាពលរដ្ឋក្នុងស្រុកមួយចំនួនតែងតែជួបជុំគ្នាហូបអាហារនៅសួនខាងក្រៅផ្ទះនិងខ្លះទៀតចេញក្រៅធ្វើដំណើរកំសាន្តនៅតំបន់ទេសចរណ៏មួយចំនួន​ជាមួយក្រុមគ្រួសារ,មិត្តភ័ក្រ្ត និងសាច់ញាតិជាដើម ដើម្បីជាការ

សម្រាក់លំកែកាយ។ ជាងនេះទៅទៀត គ្រួសារមួយចំនួនបាននាំក្រុមគ្រួសារជាពិសេសកុមារទៅលេងកន្លែងដែលមានទឹកដើម្បីហែលលេងកំសាន្ត។ ប៉ុន្តែមាតាបិតាពុំបានដឹងពីគ្រោះថ្នាក់ដែលអាចឈានដល់អាយុជីវិតកុមារនៅពេលលេងហែលទឹកដោយសារការស្ទះផ្លូវដង្ហើមបន្ទាប់ពីការឆ្លួកទឹករួម ដែលភាសាអង្លេសហៅថា dry drowningរឺ secondary drowning។

ដោយសារតែក្មេងៗកាន់តែច្រើនឡើងបាននាំទៅលេងហែលទឹកនៅក្នុងរដូវក្តៅនេះ ឪពុកម្តាយគួរតែយល់ដឹងថាកុមារមិនចាំចាប់លេងហែលទឹករហូតអាចឈានដល់ការស្លាប់ដោយការលង់ទឹកនោះទេ។  ការស្ទះផ្លូវដង្ហើមបន្ទាប់ពីការឆ្លួកទឹករួម (Dry drowning) អាចកើតឡើងជាច្រើនម៉ោងបន្ទាប់ពីកុមារបានឆ្លងកាត់នូវការឆ្លួកទឹក រឺលេបទឹកពីបីដំណក់ក្នុងកំឡុងពេលឧប្បត្តិហេតុជិតលង់ទឹក។

កុមារអាចចាប់ផ្តើមបង្ហាញអាការរោគនៃការស្ទះផ្លូវដង្ហើមបន្ទាប់ពីការឆ្លួកទឹកចាប់ពី ២៤ ទៅ ៤៨ ម៉ោងបន្ទាប់ពីការឆ្លួកទឺក។ អាការរោគនៃការស្ទះផ្លូវដង្ហើមបន្ទាប់ពីការឆ្លួកទឹក អាចមានដូចជា ក្អក, ក្អួត, ក្តៅខ្លួន, ពិបាកដកដង្ហើមនិងការផ្លាស់ប្តូរអារម្មណ៍ខុសធម្មតា។ ក្នុងករណីខ្លះ វាអាចជារឿងខុសធម្មតាសម្រាប់កុមារ ដែលមិនមានបង្ហាញនូវអាការរោគ រឺរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែពេលដែលកុមារចូលដេក ហើយនៅពាក់កណ្តាលយប់ កុមារអាចមានបញ្ហាក្នុងការដកដង្ហើម ព្រោះវាត្រូវចំណាយរពេល ២ ទៅ ៣ ម៉ោងដើម្បីឲ្យទឹកដែលក្មេងបានឆ្លួកជ្រាប់ចូលទៅក្នុងសួតបង្កឲ្យទៅជាស្ទះផ្លូវដង្ហើមកុមារ។

ប្រសិនបើកុមារមានរោគសញ្ញាដូចខាងលើនេះ រឺក៏កុមារឆ្លួកទឹកនោះ មាតាបីតាគួរតែយកកុមារទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។ ប្រសិនបើមិនមានការព្យាបាលឲ្យទាន់ពេលនោះទេ វានឹងអាចឈានដល់ការរងរបួសខួរក្បាល, បញ្ហាផ្លូវដង្ហើម និងស្លាប់។ ដូច្នេះគន្លឺះដើម្បីបញ្ជាស់ឧប្បត្តិហេតុការស្ទះផ្លូវដង្ហើមបន្ទាប់ពីការឆ្លួកទឹក គឺត្រូវការពារកុមារកុំឲ្យការឆ្លួកទឹក។ បើទោះបីជាបញ្ហាការស្ទះផ្លូវដង្ហើមបន្ទាប់ពីការឆ្លួកទឹកវាកម្រកើតមានយ៉ាងណាក៏ដោយ សម្រាប់មាតាបិតាកុមារអ្វីដែលល្អបំផុតនោះគឺថាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ជាស់ឧប្បត្តិហេតុនេះ។

ឧប្បត្តិហេតុនៃការស្ទះផ្លូវដង្ហើមបន្ទាប់ពីការឆ្លួកទឹកនេះ បានបណ្តាលឲ្យក្មេងប្រុសម្នាក់ក្នុងរដ្ឋតិចសាសបានស្លាប់កាលដើមខែមិថុនានេះ បន្ទាប់ពីបានហែលទឹកលេង។ ក្មេងប្រុសឈ្មោះ ហ្វានស៊ីខូ ដែហ្វាដូ អាយុ​៤ ឆ្នាំបានស្លាប់កាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា ប៉ុន្មានថ្ងៃបន្ទាប់ពីបានហែលទឹកលេងហើយឆ្លួកទឹក នៅថ្ងៃបុណ្យ Memorial DayនៅឯTexas City Dink។