ថវិការប្រហែល ៣៦០ ពាន់ដុល្លារ ដើម្បីចងក្រងឯកសារពីប្រវត្តិជនភៀសខ្លួន និងជនអន្តោប្រវេសន៏ក្នុងក្រុងឡូវេល

ប្រែសម្រួលដោយខ្មែរផុស ស.រ.អា

ឡូវែល– កាលពីពេលថ្មីៗនេះ សាកលវិទ្យាល័យម៉ាសាជូសេតឡូវែល ហៅកាត់ UMASS Lowell បានទទួលជំនួយថវិការសរុបចំនួន ២៣៩,០០០ ដុល្លារអាមេរិក ពីអង្គការ National Endowment for the Humanities និងថវិការចំនួន ២៨,០០០ ដុល្លារពី

ការិយាល័យ Creative Economy Fund របស់អគ្គនិយកសកលវិទ្យាល័យ UMASS Lowellសម្រាប់ដំណើរការគម្រោងរក្សាទុកឯកសារឌីជីថលអាស៊ីអាគ្នេយ៍​ (Southeast Asian Digital Archive)។

ជាមួយនឹងថវិការនេះ បណ្ណាល័យសាកលវិទ្យាល័យម៉ាសាជូសេតឡូវែល និងមជ្ឈមណ្ឌលដើម្បីការសិក្សាអាស៊ាន-អាមេរិក នឹងធ្វើការបង្កើតបណ្តំរក្សាទុកឯកសារឌីជីថល ដើម្បីប្រមូលនិងចងក្រងនូវរាល់ឯកសារនៃប្រវត្តិសាស្ត្រជនភៀសខ្លួន និងជនអន្តោប្រវេសន៏មកពីអាស៊ីអាគ្នេយ៍ ដែលរួមមាន កម្ពុជា, វៀតណាម, ឡាវ, ភូមា និង ប៊ូតាន់ នៅក្នុងក្រុងឡូវែលចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៧០។ ការប្រមូលឌីជីថលនឹងក្លាយជាធនធានដ៏សំខាន់មួយសម្រាប់គ្រូបង្រៀន, សិស្ស, បញ្ញាវន្ត, និងសមាជិកក្នុងសហគមន៍ ក្នុងការសិក្សាស្រាវជ្រាវ និងការចំណឹងពីប្រវត្តិសាស្ត្រ។

គម្រោងរក្សាទុកឯកសារឌីជីថលអាស៊ីអាគ្នេយ៍​នេះ នឹងមានរួមបញ្ចូលរូបភាពប្រហែល ៦៣,០០០ បានមកពីកាសែត, ឯកសារផ្សេងៗ, សៀវភៅ និងប័ណ្ណផ្សព្វផ្សាយ ហើយនឹងមានខ្សែអាត់សម្លេង និងវីដេអូជាច្រើនដែលមានរយៈពេលប្រហែល ៦២០ ម៉ោង ដែលភាគច្រើននៃខ្សែអាត់សម្លេង និងវីដេអូ បានមកពីការជួយឧបត្ថម្ភពីសំណាក់ស្ថាប័ណ្ណចំនួន ៨ មានដូចជា សមាគមន៏ខ្មែរ CMAA, ក្រុមរបាំអង្គរ និងអង្គភាពរៀបចំបុណ្យអំទូកអាស៊ីអាគ្នេយ៍។

ចំពោះគម្រោងនេះបណ្ណាល័យរបស់សាកលវិទ្យាល័យម៉ាសាជូសេតឡូវែល និងមជ្ឈមណ្ឌលដើម្បីការសិក្សាអាស៊ាន-អាមេរិកនឹងចាប់ដៃគួរជាមួយនឹងស្ថាប័ណ្ណចំនួន ៦ ដូចជា ក្រុមរបាំអង្គរ, សមាគមន៏ខ្មែរ CMAA, កាសែតខ្មែរផុស ស.រ.អា, ឧទ្យានប្រវត្តិសាស្ត្រជាតិឡូវែល, មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍សាយដានា និងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រឧស្សាហកម្ម ស្តូងា ដើម្បីអនុវត្តន៏គម្រោងខាងលើនេះ។​

ជាងនេះទៅទៀត គម្រោងនេះក៏នឹងរួមបញ្ជូលឯកសារជាច្រើនរបស់គម្រោងរក្សាទុកឯកសារដែលមានស្រាប់នៃមូលនិធិជនភៀសខ្លួនឥណ្ឌូចិន ដែលមានទីតាំងស្ថិតននៅមជ្ឈមណ្ឌលដើម្បីសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រឡូវែលនៃសកលវិទ្យាល័យUMass Lowellហើយដែលមូលនិធិនេះ បានជួយក្នុងការតាំងទីលំនៅឡើងវិញនៃការហូរចូលយ៉ាងច្រើននៃជនភៀសខ្លួនកម្ពុជា ដែលបានចាប់ផ្តើមចាប់តំាងពីពាក់កណ្កាលឆ្នាំ ១៩៧០។ ​​ក្រុងឡូវែលគឺជាក្រុងមួយដែលមានការផ្លាស់ប្តូរអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយជនភៀសខ្លួនមកពីប្រទេសកម្ពុជា និងជនអន្ដោប្រវេសន៍មកពីអាមេរិកឡាទីន និងអាហ្រិច។បច្ចុប្បន្ននេះ ពលរដ្ឋអាស៊ីអាមេរិកមានចំនួនប្រហែលច្រើនជាង ២២% នៃចំនួនប្រជាជនសរុបក្នុងក្រុងឡូវែល ដោយក្នុងនោះសហគមន៏ខ្មែរ គឺធំជាងគេបំផុតទីពីរក្នុងចំណោមសហគមន៏ផ្សេងទៀតក្នុងសហរដ្ឋអាមេរិក។

ការងារចង់ក្រងឯកសារនេះ មជ្ឈមណ្ឌលសេវា​ឌីជីថលនៃសកលវិទ្យាល័យម៉ាសាជូសេតឡូវែល ដោយចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ បានប្រមូលផ្តុំព័ត៌មានរាល់ការចុះផ្សាយរបស់កាសែតខ្មែរផុសដែលមានចាប់តាំងពីលេខចេញផ្សាយដំបូងដោយថតចំឡងពីក្រដាស់កាសែតសម្រួលទៅជាឯកសារឌីជីថល PDF ហើយការប្រមូលនេះ នូវកំពុងដំណើរការបន្តនៅឡើយ។ សូមបញ្ជាក់ថា អស់រយៈពេល ១០ ឆ្នាំមកហើយដែលកាសែតខ្មែរផុស ស.រ.អា បានធ្វើការចុះផ្សាយបានចំនួន ២២៥ លេខរួមមកហើយរហូតមកដល់បច្ចុប្បន្ននេះហើយជាសរុបក្នុងរយៈពេល ១០ ឆ្នាំនេះ កាសែតច្រើនជាង ១​លានច្បាប់ហើយដែលបានចែកចាយដល់សហគមន៏យើងមានដូចជានៅ Massachusetts (Lowell & Lynn/Revere) និង Rhode Island (Providence & Cranston)។