ទស្សនៈសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦

ដោយ ហ្រង់ស្វា ប៉ុងសូ

ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា

Layout No.206(32P).qxp

*ថ្ងៃ២៨មិថុនា, នៅចំពោះមុខអង្គទូតជាច្រើន, ថ្ងៃដែលរំលឹកខួបទី៦៥ នៃកំណើតគណបក្សប្រជាជនកម្ពុជា(ឆ្នាំ១៩៥១), លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រាមដាក់គុកលោក កឹម សុខា អស់មួយជីវិតៈ ‹‹បើអ្នកឯងមិនទៅចូលគុកទេ គុកនឹងមករកអ្នកឯង››។ លោកបានអញ្ជើញអង្គទូត ‹កុំឱ្យលើកទឹកចិត្តគណបក្សប្រឆាំង ពីព្រោះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងប្រទេសនោះ ជាមួយនឹងកម្ពុជា›។ ជាមួយគ្នានោះដែរ កាលពីថ្ងៃ១៤មិថុនា រដ្ឋមន្ត្រីអល្លឺម៉ង់ ខាង‹សហប្រតិបត្តិការណ៍នឹងអភិវឌ្ឍន៍›បានទៅជួបសម្តែងការគួរសមចំពោះលោក កឹម សុខា ។ ហើយកាលពីដើមឆ្នាំទៀត រដ្ឋាភិបាលអល្លឺម៉ង់ បានផ្យួរគម្រោងជំនួយ ដោយសារខ្វះភាពឯករាជ្យនៅក្នុងស្ថាប័នរដ្ឋាភិបាល(CD du 15.0616)។ ឯកអគ្គរដ្ឋទូត នៃប្រទេសអាមេរីក, នៃសហភាពអឺរ៉ុប, នៃប្រទេសបារាំង, នៃប្រទេសកាណាដា, នាយកគណកម្មការកាកបាទក្រហមក្នុងតំបន់ ក៏បានទៅសម្តែងការគួរសមចំពោះប្រមុខគណបក្សសង្គ្រោះជាតិដែរ។ នាថ្ងៃ២៨មិថុនាតែម្តង លោកស្រីឯកអគ្គរដ្ឋទូតស៊ុយអែដ ក៏ទៅជួបមេបក្សប្រឆាំងដែរ‹‹នៅក្នុងជម្លោះដ៏គ្មានបានការ វាគ្មានបានចំណេញដល់នរណាទាំងអស់, ជាពិសេសដល់កម្ពុជាតែម្តង។

+គ្មានអង្គទូតណាមួយគាំទ្រជាផ្លូវការណ៍ដល់លោក កឹម សុខា ទេ, បើតាមសម្តីឯកអគ្គរដ្ឋទូតម្នាក់ និយាយថា ការជួបនេះ គឺជាផ្នែកមួយនៃ‹ទំនាក់ទនង ជាធម្មតារបស់យើង ទៅគ្រប់កម្លាំងនយោបាយទាំងអស់… ជាមួយគណបក្សសង្គ្រោះជាតិ ដែលជាកម្លាំងប្រឆាំងសំខាន់ជាងគេ›… ការជួបទាំងនោះ បែរជាធ្វើឱ្យលំបាក ដល់ការខំប្រឹងប្រែងរុញច្រានបញ្ហានៅតុលាការទៅវិញ(CD du 27.06.16)។

+ថ្ងៃ២៩មិថុនា សភាអឺរ៉ុបបានអនុម័ទសេចក្តីសម្រេចចិត្ត ដែលចោទប្រកាន់រដ្ឋាភិបាលខ្មែរថា‹ធ្វើការចាប់ខ្លួនតាមអំពើចិត្ត ដោយបុព្វហេតុនយោបាយ› ហើយគេសុំឱ្យ‹លុបជំនួយ៤៦៥លានដុល្លា សន្យាផ្តល់ឱ្យកម្ពុជាពីពេលនេះដល់ឆ្នាំ២០២០ ប្រសិនបើសិទ្ធរបស់មនុស្សមិនបានធ្វើឱ្យប្រសើរឡើងទេនោះ›។ គឺជាការដាក់ទណ្ឌកម្មជាលើកទី៣ របស់សភាអឺរ៉ុបក្នុងរយៈពេល១ឆ្នាំ។ គណប្រតិភូនៃប្រទេស‹អេស្បាញ›មិនខ្លាចនឹងហៅរដ្ឋាភិបាល‹រដ្ឋអំណាចចោរ-Kleptocrate›គេនិយាយថា‹‹យើងកំពុងមកចរចារជាមួយនឹងពួកហ្គេង››។ លោក បាន គីមូន អគ្គលេខារបស់អ.ស.ប. បានទូរស័ព្ទផ្ទាល់ខ្លួនមកលោករដ្ឋមន្ត្រីក្រសួងការបរទេស សុំឱ្យរដ្ឋាភិបាលបញ្ឈប់គម្រាមកំហែងលើគណបក្សប្រឆាំង ហើយត្រឡប់មករក‹វប្បធម៌ចរចារ›វិញ(CD du 10.06.16)។

*បន្ទាប់ពីការជួបគួរសមទាំងនោះមក លោកនាយករដ្ឋមន្ត្រីច្រឡោតយ៉ាងខ្លាំង ហើយចោទប្រកាន់ក្រុមអង្គទូតថា ទទួលពត៌មានមិនត្រឹកត្រូវៈ‹‹កែរទម្រង់ស្អី? កែរទម្រង់ពត៌មានរបស់អ្នកឯងហ្នឹង! កុំប្រើបញ្ហារបស់មនុស្សម្នាក់ មកបង្កើតជារឿងនយោបាយគណបក្សនឹងគណបក្ស!››

+ថ្ងៃទី១កក្កដា ព្រឹទ្ធសភាអាមេរីកាំង បានអនុម័ទថវិការជំនួយ៧៧,៨លាដុល្លា ដើម្បីមកជួយស្រុកខ្មែរ, ដោយមានលក្ខខណ្ឌថា‹ទាល់តែសមត្ថកិច្ចខ្មែរឈប់ធ្វើការគម្រាមកំហែងគណបក្សប្រឆាំង›។ ជំនួយដល់តុលាការជំនុំជំរះរឿងខ្មែរក្រហម ក៏កើតជាបញ្ហាដែរ(CD du04.7.16)។

*ស្នាមមេដៃ១៧៣,១៤៤ ដែលប្រមូលបាន ក្នុងការតវ៉ាមួយយកទៅថ្វាយដល់ព្រះមហាក្សត្រ ដើម្បីសុំអន្តរាគមន៍ នៅពេលមានវិបត្តនៅកម្ពុជា។ បើទោះជាច្បាប់សម្រាប់ប្រមូលស្នាមមេដាយ បានត្រូវធានាដោយរដ្ឋធម្មនុក៏ដោយ, ក៏សមាជីកគណបក្សប្រឆាំងជាច្រើន និយាយថាមានការរំខាន នឹងការចាប់ដាក់គុកពេលយូរឬឆាប់ចំពោះបុគ្គលិកដែលទៅប្រមូលស្នាមមេដាយនោះ។ បើតានមន្ត្រីក្រសួងមហាផ្ទៃនិយាយថា, ព្រះមហាក្សត្រទំនងជាបានឱ្យគេត្រួតពិនិត្យ លើស្នាមមេដាយទាំងនោះ, ដែលតាមការវិភាគបញ្ជាក់ថាជាមិនពិតទេ ពីព្រោះសំណើរនេះ បញ្ជាដោយនាយករដ្ឋមន្ត្រីខ្លួនឯង(CD du 04.06.16)។ យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការតវ៉ានោះ មានភាពមិនប្រក្រដី៥%, ៨៦ជាន់គ្នា នឹងប្រើឈ្មោះមនុស្សស្លាប់យូរហើយ(CD du 14.04.16)។

+ថ្ងៃទី១៨កក្កដា នាយករដ្ឋមន្ត្រីបានលប់ចោលនូបទបញ្ជា ដែលចេញផ្សាយ២ថ្ងៃមុន ឱ្យក្រុមអ្នកផ្សព្វផ្សាយពត៌មានឱ្យប្រើគោរមងារតាមព្រះរាជក្រឹត្យៈចំពោះខ្លួនលោកនឹងមន្ត្រីជាន់ខ្ពស់៤រូបទៀត មានៈ ស ខេង, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ហេង សំរិន ប្រធានសភាជាតិ, គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, នឹង សាយ ឈុំ ប្រធានព្រឹទ្ធសភា, ចាប់ពីថ្ងៃទី១កក្កដាតទៅ បើមិនគោរពតាម នឹងត្រូវដកអាជ្ញាប័ណ្ណ។

*ថ្ងៃទី៦កក្កដា កឹម សុខា បានចេញមួយភ្លែត ពីកន្លែងលាក់ខ្លួន ដើម្បីទៅចូលរួមប្រារព្វការគោរព‹‹ព្រឹត្តិការណ៍៥-៦កក្កដា១៩៩៧››ដែលមានការសម្លាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហូ សុខ នឹងយ៉ាងហោចណាស់‹នាយទាហ៊ាន៤១រូប›(បើតាមសេចក្តីរាយការណ៍អ.ស.ប.)ទៀត ដែលមានភក្តីភាពនឹងទ្រង់ រណឬទ្ធ នៃគណបក្សហ្វុនស៊ិនប៉ិច(CD du 07.07.16)

*ថ្ងៃទី២៨កក្កដា ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបញ្ជាឱ្យ សម រង្សី ចេញប្រាក់ពិន័យ ៣៧.៥០០ដុល្លា ពីព្រោះតែបានបរិហាកេរតាម‹ហ្វេសប៊ុក› ដោយនិយាយថារបបរបស់លោក ‹បានកាត់ទោសប្រហារជីវិតសម្តេច នរោត្តម ស៊ីហនុ›(CD du 29.07.16)។

(នៅមានត)