ទស្សនៈសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦

Press Review from 1June- 1August

ដោយ ហ្រង់ស្វា ប៉ុងសូ

ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា

តពីលេខមុន

Layout No.206(32P).qxp

ដូច្នេះហើយបានជាគ្មានអ្នកទិញណា ជាប់អារម្មណ៍ពីឈើនោះទេ, តោះជាង្ហៃនេះ ឬថ្ងៃកំណត់ក្រោយមកទៀតក៏ដោយ‹CD du 27.06.16›។

*សេចក្តីរាយការណ៍‹គ្លោបូលវីដណេស›ដែលមានឈ្មោះថា‹‹Hostile takeover››, ចេញផ្សាយនៅថ្ងៃ៧កក្កដា បានបញ្ជាក់ថា‹ហ៊ុន សែន, ព្រមទាំងកូន នឹងក្រុមគ្រួសារ២៧នាក់ កាន់កាប់យ៉ាងហោចណាស់ ប្រាក់២០០លានដុល្លា ដាក់នៅក្នុងក្រុមហ៊ុន១១៤ ជាឯកជន នឹង សាធារណៈ។ ក្រុមហ៊ុនទាំងនោះ គ្រប់គ្រងសកម្មភាពផ្នែកៈ នាំចេញ នឹងនាំចូល, ហិរញ្ញវត្ថុ, ទេសចរ, អចលនវត្ថុ, ប្រព័ន្ធផ្សព្វផ្សាយ, ដឹកជញ្ជូន, អណ្តូងរ៉ែ, ឋាមពល, កន្លែងចាក់សាំង។ល។… បើតាម‹គ្លោបូលវីតណេស› ទាំងនេះគ្រាន់តែជាកំពូលនៃភ្នំទឹកកកដែលអណ្តែតតែប៉ុណ្ណោះ។ គ្រប់ក្រុមហ៊ុនទាំងអស់ដែលមកវិនិយោគនៅស្រុកខ្មែរ ត្រូវតែឆ្លង‹ក្រុមប្រឹក្សាអភិវឌ្ឍន៍›ទាំងអស់ ដែលមាន ហ៊ុន សែន ជាប្រធាន។ ថ្វីត្បិតតែមិនសូវលំអិតដូចសេចក្តីរាយការណ៍លើកមុនក៏ដោយ(ដែលមានរូបមែកសាខានៃគ្រួសារ) ការអានឯកសារភ្លាម ធ្វើឱ្យវិលមុខចងក្អួត ដោយឃើញគម្លាតនៃ‹អ្នកមានម្រាមដៃមឹគ›ដែលឧបក្រសោបយកធនធានទាំងអស់របស់ប្រទេស ទៅនឹងប្រជាពលរដ្ឋភាគច្រើន ដែលប្រឈមមុខនឹងការប្រឹងរស់ រាល់ថ្ងៃ‹CD du 07.07.16›។ កូនៗរបស់នាយករដ្ឋមន្ត្រី បានប្រកែកនឹងសេចក្តរាយការ ហើយចោទប្រកាន់អង្គការក្រៅរដ្ឋាភិបាល, កាសែត‹ឌឺខាំបូឌាឌេលិ›, កាសែត‹ភ្នំពេញប៉ុស្ត៍›ជាអ្នកនៅពីក្រោយសេចក្តីរាយការណ៍ទាំងនោះ‹CD du 07.07.16›។ ពួកគេយល់ថា អង្កការកាសែតកាន់កាប់ដោយបរទេស គឺជាម៉ាស៊ីនសម្រាប់ឃោសនាឱ្យគណបក្សប្រឆាំង, ហើយត្រូវតែជាបុព្វហេតុនៃការត្រូវប្តឹងទៅថ្ងៃមុខ។ នៅក្នុងរូបគំនូរត្លុក ដ៏ហួសហេតុមួយ ផ្សាយនៅក្នុង‹វេបសាយ›របស់‹ហ្វ្រេសញូ› កាសែតទាំងនោះប្រៀបបានទៅនឹងពួក‹ណាស៊ី› ដែលសម្លាប់សេរីភាពនៅកម្ពុជា‹CD du 06.07.16›។

*ខែមិថុនា, ព្រឹទ្ធសភាសហរដ្ឋអាមេរីកបានយល់ព្រមផ្តល់ជំនួយ៧៧,៨លានដុល្លា នៅលើថវិការ២០១៧,‹‹ដោយមានលក្ខខណ្ឌថា រដ្ឋាភិបាលត្រូវបញ្ឈប់អំពើហឹង្សា ព្រមទាំងការគម្រាមកំហែងចំពោះគណបក្សប្រឆាំង ហើយនឹងចំពោះសង្គមស៊ីវិល››‹CD du 20.07.16›។ ថ្ងៃ៦កក្កដា ទំនិញខ្មែរ ៥,០០០មុខ បានត្រូវលុបថ្លៃពន្ធអាករគយ ចូលសហរដ្ឋ‹CD du 07.07.16›។ ថ្ងៃ១២កក្កដា សហរដ្ឋអាមេរីកប្រកាសអំណោយ ៩លានដុល្លា ដើម្បីលើកទឹកចិត្តដល់គណនីយរដ្ឋាភិបាលដែលប្រសើជាងគេ នឹងជួយដល់គម្រោងតូចៗរបស់អង្គការក្រៅរដ្ឋាភិបាល‹CD du 12.07.16›។

*ការនាំចេញ កៅស៊ូស្ងួត បានកើន២០% ក្នុងអម្លុងពេល៦ខែដំបូងនៃឆ្នាំ២០១៦ គឺកើនដល់ ៦០ពាន់តោន។ តម្លៃក្នុង១តោន បានកើន៣% គឺបានតម្លៃ ១៣៣០ដុល្លា‹CD du 20.07.16›។

(Francois PondchaudM)

អំណោយនឹងវិនិយោគ

*ថ្ងៃទី៣០ឧសភា មេកន្ទ្រាញខាងឈើ ទ្រី ភាព ចុះហត្ថលេខាលើកុងត្រា៣០០លានដុល្លាជាមួយក្រុមហ៊ុន‹ហ៊ុតឈិងសាន់ ភ័តហូឌីង›ដើម្បីកសាងកំពង់ផែរឯកជននៅកំពត។ ក្រុមសមាគមការពារសិទ្ធមនុស្សបានចោទ ទ្រី ភាព ថាចង់លាងលុយបានមកពីអាជីវកម្មឈើខុសច្បាប់ទៅកាន់វៀតណាម នឹង ចិន។ សំណង់នឹងធ្វើចប់នៅឆ្នាំ២០១៩‹CD du 1 Juin16›

*នៅឆ្នាំ២០១៥ អតិផរណាបានថយចុះគួរឱ្យចាប់អារម្មណ៍ ពី ៣,៩% ទៅ ១,២% ដោយសារតម្លៃប្រេងឥន្ធនៈធ្លាក់ចុះ២៣%‹CD du 1 Juin 2016›។