ទីតាំងទេសចរណ៍ក្នុងសហរដ្ឋអាមេរិកទាំង២៥កន្លែងដែលស្ថិតក្នុងចំណាត់ថ្នាក់

ដោយសុខា

មួយក្នុងចំណោមមហាអំណាច សហរដ្ឋអាមេរិកមានវិសាលភាពទាំងប្រជាសាស្រ្ត ជាង ៣០០លាននាក់ និងភូមិសាស្រ្ត សរុប៥០រដ្ឋ។

មានទីតាំងទេសចរណ៍ក្នុងសហរដ្ឋចំនួន២៥កន្លែង ដែលត្រូវបានជាប់ចំណាត់ថ្នាក់ ជាទីតាំងទេសចរណ៍គួរជាទីពេញចិត្ត ដែលមិនគួររំលង។ ក្នុងនោះមានទីក្រុងចំនួន២៥ ក្នុងរដ្ឋទំាងឡាយនៃសហរដ្ឋអាមេរិក រួមមាន ​ចំណាត់ថ្នាក់លេខ1 ទីក្រុងញូវយ៉ក New York City នៃរដ្ឋញូវយ៉ក(New York)  លេខ2 ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ(San Francisco) រដ្ឋកាលីហ្វរញ៉ា (California) លេខ3 ទីក្រុងជីកាហ្គូ(Chicago) នៃរដ្ឋអ៊ីលីណយ (Illinois)  លេខ4 ទីក្រុងឡាសវ៉េហ្គាស(Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) លេខ 5 ទីក្រុង អរឡែនដូ (Orlando) រដ្ឋហ្វ្លរីដា( Florida)  លេខ6 រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington DC) សង្កាត់កូឡុំបៀ(District of Columbia) លេខ7 ទីក្រុងបសស្តុន (Boston) រដ្ឋម៉ាសាឈូសេត(Massachusetts)

លេខ8 ទីក្រុងឡសអេនជឺឡេស (Los Angeles) រដ្ឋកាលីហ្វរញ៉ា (California) លេខ9 ទីក្រុងហូណូលូលូ(Honolulu) រដ្ឋហាវ៉ៃ(Hawaii) លេខ10ទីក្រុងញូអរលីន(New Orleans)រដ្ឋលូវីសសាណា( Louisiana) លេខ11ទីក្រុងស៊ីអាថល (Seattle) រដ្ឋវ៉ាស៊ីនតោន (Washington)  លេខ12 ទីក្រុងម៉ៃយ៉ាមិ​(Miami) រដ្ឋហ្វ្លរីដា (Florida) លេខ13 ទីក្រុងសេដូណា (Sedona) រដ្ឋអារីហ្សូណា (Arizona) លេខ14ទីក្រុងសាវ៉ាន់ណាហ៍(Savannah) រដ្ឋចចជីអា(Georgia) លេខ 15ទីក្រុងឆាលស្តុន(Charleston)រដ្ឋសៅខារ៉ូឡាយណា(South Carolina) លេខ16 ទីក្រុងណាប៉ា Napa រដ្ឋកាលីហ្វរញ៉ា (California) លេខ17 ទីក្រុងសាន់ អាន់តូនីយ៉ូ​(San Antonio) រដ្ឋតិចសាស់(Texas) លេខ18​ទីក្រុងឡាហាអ៊ីណា​ (Lahaina) រដ្ឋហាវ៉ៃ​(Hawaii) លេខ19 ទីក្រុងផតឡែន (Portland) រដ្ឋអូរីហ្គិន(Oregon)លេខ 20 ទីក្រុង ហ្វីឡាដែលហ្វៀ (Philadelphia) រដ្ឋផិនស៊ីវីលញ៉ា(Pennsylvania) លេខ21 ឆ្នេរម៉ារថល (Myrtle Beach) រដ្ឋខារ៉ូឡាយណាខាងត្បូង(South Carolina) លេខ 22 ទីក្រុងកោះកាអ៊ីលូអា ខូណា (Kailua-Kona) រដ្ឋហាវ៉ៃ(Hawaii) លេខ23 ទីក្រុងផាមស្រ្ពីង (Palm Springs) រដ្ឋខារ៉ូឡាយណា (California) លេខ24ទីក្រុងណាផល (Naples) រដ្ឋហ្វ្លរីដា( Florida) លេខ25ទីក្រុងហៅស្តុន (Houston) រដ្ឋតិចសាស់( Texas)។ ឈ្មោះទីតាំងទេសចរណ៍ទាំង២៥កន្លែងនេះ ត្រូវបានផ្តល់លទ្ធផលដោយទ្រីបអែតវ៉ាយសឺ ប្រចាំឆ្នាំ២០១៣ (អ្នកប្រឹក្សាផ្នែកដំណើរកំសាន្ត)។

ការចំណាយពេល លើការកំសាន្ត ធ្វើដំណើរទៅកាន់ទីទេសចរណ៍ផ្សេងៗ មានអត្ថប្រយោជន៍ដល់សុខភាព និងផ្តល់ដល់ចក្ខុវិស័យរបស់លោកអ្នក ឲ្យបានមានគំនិតថ្មី ទទួលយកនូវសោភ័ណភាពស្រស់ស្រាយ ផ្លាស់ប្តូរបរិយាកាសរបស់លោកអ្នកពីការបំពេញការងារ និងកាតព្វកិច្ចផ្សេងៗ។ នេះជាផ្នែកមួយនៃការរស់នៅ បែបបស្ចឹមប្រទេស ដែលមនុស្សផ្តល់ដល់ពួកគេផ្ទាល់នូវពេលវេលាសម្រាប់សប្បាយ ជាចំណែកមួយផ្តល់ឲ្យជីវិតមានអត្ថន័យ។ ចុងខែមករាឆ្នាំ២០១៤ ជារដូវរងារ ប៉ុន្តែមិនប៉ុន្មានខែទៀត រដូវផ្ការីក និងរដូវក្តៅ នឹងឈានចូលមកដល់។ ការត្រៀមទុកនូវកាលវិភាគ កំសាន្តក្នុងវិស្សមកាលខាងក៏នឹងជាគម្រោងល្អ សម្រាប់គូស្វាមីភរិយថ្មោងថ្មី ក្រុមគ្រួសារ និងជាមួយមនុស្សជាទីស្រឡាញ់ផងដែរ។

This article appears in the January 24th edition of KhmerPostUSA