ធ្វើឲ្យប្រឡាយភ្លឺឡើង

City canals at Lowell High School
City canals at Lowell High School

 

ដោយ Richard Howe

បកប្រែដោយ តារាយុទ្ធ ហង្ស

រាល់រដូវក្តៅ ទីក្រុងឡូវែលតែងតែធ្វើពីធីបុណ្យអុំទូកមួយ ក្នុងគោលបំណងជួយរំលឹកពលរដ្ជក្រុងឡូវែលទាំងអស់ អំពីសារះសំខាន់នៃទឹកទន្លេ នឹង វប្បធម៌អាស៊ីអាគ្នេយ៍។ ពីធីបុណ្យអុំទូករបស់ប្រជាជនកម្ពុជាក្នុងទីក្រុងឡូវែល បានជួយជំរុញអ្នកដឹកនាំរបស់ទីក្រុងមួយនេះឲ្យប្រើទស្សនះថ្មីមើលទៅកាន់ប្រព័ន្ធប្រឡាយទឹក នឹង ​ទឹកទន្លេរបស់ទីក្រុងមួយនេះ ជាធនធានដ៍សំខាន់ក្នុងការអភិវឌ្ឈន៍ វប្បធម៌ សេដ្ជកិច្ច នឹង​ ការកំសាន្ត។

ដោយសារតែមានប្រឡាយច្រើន ទីក្រុងនេះត្រូវបានគេហៅឈ្មោះថា វីនេសនៃអាមេរិកាំង(Venise of America)។ ប្រព័ន្ធប្រឡាយដំបូង ដែលមានទីតាំងនៅ ផតាក់ខេត(Pawtucket) ត្រូវបានជីកសំរាប់ធ្វើនាវាចរណ៍នៅក្នុងឆ្នាំ១៧៩០។ ប្រលាយនេះត្រូវបានបំបែបជាបួនផ្លូវ ដោយអនុញ្ញាតឲ្យទូកដឹកជញ្ជូនផលិតផលពី ញ៉ូហេមឆឹរ(New Hampshire) ទៅកាន់មហាសមុទ្រអាត្លង់ទិក ដោយឆ្លងកាត់ទឹកធ្លាក់មានកំពស់៣២វូត(32 foot)ដែលមានឈ្មោះថាផតាក់ខេត នៅឯទន្លេ‹មេរីកម៉ាក›(Merrimack River)។  នៅក្នុងឆ្នាំ១៨២០ រោងចក្រកប្បាសដំបូងរបស់ទីក្រុងមួយនេះ ក៍បានប្រើនូវប្រព័ន្ធប្រឡាយ‹ផតាក់ខេត› ដើម្បីផលិតនូវថាមពលក្នុងការជួយផ្គត់ផ្គង់នៃដំណើរការរបស់ម៉ាស៊ីនត្បាញកប្បាស។ នៅពេលដែលមានរោងចក្រកប្បាសកាន់តែច្រើន ពេលនោះក៍នឹងមានប្រព័ន្ធប្រឡាយកាន់តែច្រើនដែរ។ បន្ទាប់មក ទីក្រុងឡូវែលក៍ចាប់ផ្តើមមាននូវប្រព័ន្ធប្រឡាយ ដែលមានធំហំ៥.៦ មៃ(Miles)ដើម្បីឲ្យសមនូវកេរឈ្មោះទន្លេទាំងពីររបស់ខ្លួនគឺ មេរីម៉ាក(Merrimack) នឹង​ ខនខដ(Concord)។

កន្លងមកនេះ រោងចក្រកប្បាសត្រូវបានបិទ នឹង​ មួយចំនួនបានរើចេញ។ ប៉ុន្តែប្រព័ន្ធប្រឡាយ នឹង​ ទឹកទន្លេគឺនៅដ៍ដែល។  ហេតុផលចំបងមួយ ដែលធ្វើឲ្យ‹ឱទ្យានជាតិ›(National Park) មកកាន់ទីក្រុងឡូវែលគឺដោយសារតែប្រព័ន្ធប្រឡាយនេះ។ មួយឆ្នាំៗទូកសេវាកម្មរបស់ឱទ្យានជាតិ បានដឹកភ្ញៀវទេសចរណ៍តាមរយះប្រព័ន្ធប្រឡាយ នឹង នៅលើទឹកទន្លេមេរីម៉ាក។ផ្សេងពីនេះទៅទៀតតំរូវការភាគច្រើនមិនត្រូវបានប្រើតាមរយះប្រឡាយទេ ដូច្នេះមនុស្សខ្លះកំពុងតែព្យាយាមផ្លាស់ប្តូរនូវប្រព័ន្ធប្រឡាយទាំងនោះ។

លោក ហ្វ្រេដ ហ្វស(Fred Faust) ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យក្រុមហ៊ុនអេដក្រុប នឹង​ លោកផល មារៀន ដែលជានាយកប្រតិប្តិ នៃសហគមន៍ វប្បធម៌ទូទៅ នៅសាកលវិទ្យាល័យ ឡូវែលមាសាឈូសេត(Umass Lowell) បានសិក្សាអំពី ថាតើទីក្រុងដ៍ទៃទៀតនៅជុំវិញពិភពលោកប្រើនូវប្រព័ន្ធប្រឡាយ នឹង ទឹកទន្លេដើម្បីទាក់ទាញនឹងបង្តើតការកំសាន្តចំពោះទីក្រុងរបស់គេ នឹងភ្ញៀវទេសរណ៍យ៉ាងម៉េចដែរ ? ​លោកផល នឹង ហ្វ្រេដ គិតថា ប្រព័ន្ធប្រលាយ នឹង​ ទន្លេ គឺជាចំណុចកណ្តាល នៃសកម្មភាពប្រចាំថ្ងៃដែលទាក់ទងទៅនឹងការអភិវឌ្ឈន៍ វប្បធម៌ ការ​សំសាន្ត និង សេដ្ជកិច្ច។ ពួកគេមិនមានបំណងបង្កើតគំរោងអ្វីមួយដែលប៉ះពាល់ទៅនឹង ប្រព័ន្ធទឹកទេ។ ប៉ុន្តែផ្ទុយទៅវិញពួកគេទាំងពីរចង់ជំរុញប្រជាជន និង​ អង្គការ នៅក្នុងទីក្រុងឡូវែលឲប្រើនូវការច្នៃប្រឌិតរបស់ខ្លួន ដើម្បីធ្វើឲ្យមានការប្រើប្រាស់ដ៍ល្អមួយចំពោះប្រព័ន្ធទឹកនេះ។

 

ក្នុងពេលតែមួយ រដ្ជាភិបាលទីក្រុងឡូវែល គឺកំពុងបញ្ចូលនូវភ្លើងពណ៌ដ៍ឆើតឆាយ នៅលើប្រឡាយ‹មេរិកម៉ាក› ដែលជាកន្លែងសំរាប់ធ្វើនាវាចរណ៍ ចន្លោះអាគារទាំងពីរ របស់សាលាវិទ្យាល័យឡូវែល។ ពន្លឺទាំងនេះ នឹងត្រូវបានប្រើជាលើដំបូងនៅថ្ងៃបុណ្យរដូវរងា ហៅថា‹វីនធើរវេស› (Winterfest) នៅថ្ងៃទី១៩ ដល់​ ២០​ ខែកុម្ភះ នឹង​ប្រើដើម្បីបំភ្លឺ ទឹកទន្លេ ជញ្ជាំងប្រលាយ នឹង​ អាគារ នឹង ដើមឈើនៅជិតទីនោះ។ ហើយពន្លឺទាំងនេះ អាចផ្លាស់ប្តូរពណ៌របស់វាអាស្រ័យទៅលើ រដូវ ឬក៍ព្រឺត្តិការណ៍ដែលប្រារព្ធ ហើយនឹង​ត្រូវប្រើប្រចាំឆ្នាំ។

ដោយមាននូវពន្លឺដ៍ខ្លាំងក្លា ស្រស់ស្អាត នឹង សមរម្យ អ្នកដឹកនាំនៅទីក្រុងទាំងនេះ បានអញ្ជើញម្ចាស់ទ្រព្បសម្បត្តិដ៍ទៃទៀត ដើម្បីឲ្យពួកគេបំភ្លឺនៅអាគាររបស់ពួកគេ ដើម្បីជួយធ្វើឲ្យទីក្រុងឡូវែល ខ្លាយជាពន្លឺនៃប្រទេសអាមេរិកាំង។

Click here for the English version