‹‹នយោបាយកម្ពុជា›› ដំណើរឆ្ពោះទៅរកលិទ្ធិផ្តាច់ការនៅកម្ពុជា‹ភាគ២›

 

ដោយពិន សំខុន

យើងបាននិយាយថា‹រំលាយគណបក្សសង្គ្រោះជាតិ បានតែ១ថ្ងៃ គណបក្សនោះបែរជាពង្រឹងជំហ៊របានវិញដដែល› គឺនៅថ្ងៃ១៧វិច្ឆិការ ១-សេចក្តីថ្លែងការថ្កោលទោសនឹងដាក់កំហិតហ៊ុន សែន ពីសេដ្ឋវិមានអាមេរិគាំង ២-សេចក្តីសម្រេចរបស់សភាអាមេរីកាំងចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីគណបក្សប្រជាជន ដែលចូលរួមឃុបឃិតជាមួយរដ្ឋបាលលោកហ៊ុន សែន ដែលគ្រាន់តែ២វិធានការនេះសោះ គឺជាការឱ្យកម្លាំងដ៏មហិមារដល់សង្គ្រោះជាតិសម្រាប់តតាំងជាមួយលោក ហ៊ុន សែន។

ប្រជាពលរដ្ឋខ្មែរអាមេរីកាំង បានពង្រឹងស្មារតីវិញភ្លាម ជាមួយគ្នានឹងមន្ត្រីគណបក្សសង្គ្រោះជាតិដែលបានភៀសខ្លួន ពីការចាប់ចងរបស់រដ្ឋាបាលលោក ហ៊ុន សែន រួមគ្នាជាមួយលោកអតីតប្រធានសង្គ្រោះជាតិ សម រង្សី ក៏បានត្រឡប់មកចូលរួមជាមួយគណបក្ស ចងក្រងគ្នាឡើងវិញ ពីក្រោយសេចក្តីសម្រេចចិត្តរបស់មហាអំណាចបរទេស ដែលបានផ្តេជ្ញាចិត្ត គាំទ្រឱ្យមានការត្រឡប់មករកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវិញមក។ លោកប្រធានាធិបតី ម៉ាក្រុង នៃប្រទេសបារាំង សហប្រធាននៃសន្ធិសញ្ញាក្រុងប៉ារីស បានប្រកាសកោះហៅហត្ថលេខី នៃប្រទេសសន្ធិសញ្ញាក្រុងប៉ារីសថ្ងៃទី២៣តុលា១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា ឱ្យត្រឡប់មកជួបជុំគ្នាឡើងវិញ។ រីឯសេដ្ឋវិមាន ក៏ទទួលបាននូវ សេចក្តីសម្រេចរបស់សភាទាំង២នៃអាមេរីកាំង លេខ២៧៨ ដែលនឹងបិទទិដ្ឋាការមន្ត្រីជាន់ខ្ពស់ខ្មែរ មិនឱ្យចេញចូលសហរដ្ឋអាមេរីក – បង្កកលុយដុល្លាអ្នកទាំងនោះមិនឱ្យចរាចរនៅពិភពលោក – បិទទំនាក់ទំនងមិនឱ្យនរណារកស៊ីជាមួយ – ថែមទាំងបិទជំនួយសេដ្ឋកិច្ជនានាជាមួយកម្ពុជាថែមទៀត។ ទាំងនេះធ្វើឡើងតែក្នុងរយពេល២សប្តាហ៍ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិមក – ហើយចំពោះព្រឺត្តិការអវិជ្ជមានចំពោះកម្ពុជាទាំងនោះ មានតែការត្រឡប់មករកភាពប្រក្រដី ជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីបន្តរនិរន្តភាពនៃសន្ធិសញ្ញាក្រុងប៉ារីសតែប៉ុណ្ណោះ ដែលអាចជួយគណបក្សប្រជាជនកម្ពុជា ពីការដួលរលំបាន តែមិនធានាការឈ្នះឆ្នោតលើសង្គ្រោះជាតិទេ។

លោក លឺ ឡាយស្រេង អតីតឱបនាយករដ្ឋមន្ត្រីច្រើនអាណត្តិ នៃរដ្ឋាភិបាលលោក ហ៊ុន សែន បានទស្សន៍ទាយពីអនាគតកម្ពុជា នាថ្ងៃទ១ធ្នូនេះ ថា‹លោក ហ៊ុន សែន មានសត្រូវផ្ទៃក្នុងគណបក្សគាត់ ច្រើនជាងសត្រូវជាមួយសង្គ្រោះជាតិទៅទៀត ដូច្នេះលោក ហ៊ុន សែន នឹងត្រូវគ្នាគាត់បណ្តេញចេញពីបក្ស មុនពេលគណបក្សប្រជាជនត្រូវរលាយ ដោយទទួលទណ្ឌកម្មពីបរទេស…› ចំណែកលោកឯកអគ្គរដ្ឋទូតអាមេរីកាំងប្រចាំប្រទេសកម្ពុជា វិល្លីយាំ ហៃក ក៏បានបញ្ជាក់ពីអ្វីដែលសហរដ្ឋអាមេរីកបានសម្រេច នៅសភានឹងនៅសេដ្ឋវិមាន នាពេលថ្មីៗនេះ នៅក្នុងការផ្សាយរបស់‹VOA›កាលពីថ្ងៃទី២៨វិច្ឆិកា ហើយលោកបានបន្តរថា‹ក្នុងរយពេល២ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា មិនបានបង្ហាញពីការចង់រក្សាមិត្តភាពជាមួយសហរដ្ឋអាមេរីកទេ…›។

ស្របគ្នានឹងស្ថានភាពនយោបាយកម្ពុជា ដែលចេះតែតឹងទៅមុខ ដោយការចាប់ចងមន្ត្រីអភ័យឯកសិទ្ធកាន់តែច្រើន ការរំលោភសិទ្ធពលរដ្ឋគ្មានរើសមុខ ការចាប់ប្រធានគណបក្សប្រឆាំងដ៏ធំតែមួយ នឺងចុងក្រោយបង្អស់ ការរំឡាយគណបក្សប្រឆាំងដែលជាការរំលោភលើរដ្ឋធម្មនុញ្ញ ដោយគ្មានស្ថាប័នផ្លូវការណាមួយហ៊ានចេញមុខជំទាស់… លោកហ៊ុន សែន បាននាំនយោបានកម្ពុជាទៅចូលក្រោមឥទ្ធិពលប្រទេសចិនហើយថ្ងៃទី១ធ្នូនេះ ទៅចូលរួមប្រជុំក្នុងបក្សកុម្មុយនិស្តចិននៅប៉េកាំងទៀត ដោយគ្មានលាក់បាំង – ដំណើរនេះ ធ្វើឱ្យពលរដ្ឋខ្មែរនឹកទៅដល់អតីតកាលនៃរបបខ្មែរក្រហម ព៉ុល ពត គ្មាននរណាចង់ទៅជាមួយឡើយ។

លោក លឺ ឡាយស្រេង ដែលធ្លាប់រស់នៅ មានបានលើទឹកដីសហរដ្ឋអាមេរីកនាពេលមុនធ្វើនយោបាយធ្លាប់តស៊ូប្រឆាំងរបបហ៊ុន សែនពីទល់ដែន នឹងធ្លាប់ជាសមាជិករដ្ឋាភិបាលហ៊ុន សែន តែមិនបានចូលរួមជាមួយចលនា‹ហ្វុនស៊ីនបីច›នាពេលនេះទេ ថែមទាំដ្កោលទោសថែមទៀត, លោកបានផ្តល់សេចក្តីសង្ឃឹមយ៉ាងមាំថា‹សូមបងប្អូន សង្ឃឹមចុះថាបន្តិចទៀតអ្វីនឹងផ្លាស់ប្តូរនៅកម្ពុជាយើង មិនយូរទេ សូមឱ្យមានការតស៊ូតែបន្តិចទៀតចុះ ហ៊ុន សែន មិនអាចនៅយូរបានទៀតទេ…› លោកមានទាំងបន្ថែមអំពាវនាវ ឱ្យខ្មែរទាំងក្នុងនឹងក្រៅស្រុករួបរួមគ្នាឡើងថា‹សូមឱ្យសង្ក្រោះជាតិនៅឯនាយសមុទ្រ រួមគ្នាជាធ្លុងមួយ កុំឱ្យបែកបាក់គ្នា ខ្ញុំនឹងចូលទៅជួយថែមទៀត…›៕