បទសម្ភាសន៍ជាមួយលោក រ៉តនីយ អេលីយ៉ុត

ដោយសុបិន ពិន

ទើបត្រឡប់មកពីទស្សនៈកិច្ចមនុស្សធម៌នៅកម្ពុជា ជនួន១០ថ្ងៃ កាលពីខែវិច្ឆិការកន្លងទៅនេះ លោក រ៉តនីយ អេលីយ៉ុត សមាជិកក្រុមប្រឹក្សាសាលាក្រុងឡូវែល បានផ្តល់បទសម្ភាសន៌ ដល់ខ្មៃរផុសស.រ.អា.កាលពិរសៀលថ្ងៃចន្ទកន្លងទៅ ដើម្បី ជម្រាបជូនលោកអ្នកអាន នូវស្ថានភាព ជីវភាពប្រជាពលរដ្ឋខ្មែរ នឹងសន្តិសុខ នៃការធ្វើដំណើរ ដូចតទៅនេះ

 

សូបិនៈសូមស្វាគមន៍នៅពេលត្រឡប់មកដល់ផ្ទះវិញ! លោក រ៉តនីយ អេលិយ៉ុត… តើដូចត្រឡប់មកឋានកណ្តាលវិញទេ?

រ៉តនីយ អេលីយ៉ុតៈ បាទ! ជាគឺដំណើរដ៏អស្ចារ្យមួយ នៅពេលទៅដល់ផ្នែកម្ខាងទៀតនៃពិភពលោក ខ្ញុំមានសេចត្កីរីរាយនឹងត្រឡប់មកដែនដីខ្ញុំវិញ

សុបិនៈលោកបានធ្វើឱ្យគេភ្ញាក់ផ្អើល ដោយលោកមិនបានប្រាប់ឱ្យដឹងពីគម្រោងដំណើរនេះជាមុន មិនដូចពីដំណើរលើកមុន លោកបានរៀបចំដំណើរជាមួយគណប្រតិភូ ពីឡូវែល នឹងទៅជួបប្រជាជននឹងអ្នកនយោបាយទាំងពីរក្រុម តែលើកនេះទៅស្ងាត់ៗតែម្នាក់ឯង តើអ្វីទៅដែលជាបុព្វហេតុនៃដំណើរនេះ?

រ៉តនីយ អេលីយ៉ុតៈកាលពីលើកមុនខ្ញុំមានតួរនាទីជាអភិបាលក្រុង ធ្វើដំណើរមានលក្ខណៈជាផ្លូវការ ដើប្បីបញ្ជូនសារឱ្យប្រជាពលរដ្ឋ ពីការយកចិត្តទុកដាក់របស់យើងដល់សហគមន៌ខ្មែរ ហេតុនេះហើយបានជាមានការជួបគ្នាជាផ្លូវការច្រើន តែលើកនេះ ខ្ញុំចង់ស្គាល់ពីប្រទេស ស្គាល់ពីប្រជាពលរដ្ឋខ្មែរ ជាឯកជន ខ្ញុំបានធ្វើដំណើរជាមួយអ្នកស្រុកទៅពីឡូវែល ដើម្បីសកម្មភាពមនុស្សធម៌ ទៅតំបន់ចំនួន៨កន្លែង ពីខាងត្បូងដល់ខាងលិចប្រទេស ផ្តល់ជាជំនួយសម្ភារៈសិក្សារមានសៀវភៅខ្មៅដៃ ច្រើនកញ្ចប់ មានមហូបអាហារជាដើម…

សូបិនៈ លោកបានទៅភ្នំពេញ ទៅផ្នែកខាងត្បូងមានក្រុងសីហនុ រួចត្រឡប់ំកពោធីសត្វ ទៅបាត្តំបង ឆ្លងទៅបន្ទាយមានជ័យ គឺសុទ្ធតែជាតំបន់ជាយក្រុង ក្រីក្រ តើលោកបានឃើញអ្វីខ្លះ ហើយយល់យ៉ាងណាដែរពីតំបន់ទាំងនោះ?

សុបិន ពិន សម្ភាសន៍ជាមួយ រ៉នី អេលីយ៉ុត
សុបិន ពិន សម្ភាសន៍ជាមួយ រ៉នី អេលីយ៉ុត

រ៉តនីយ អេលីយ៉ុតៈប្រាកដហើយ! តំបន់ដែលយើងទៅនោះក្រីក្រណាស់ កំរឹតជីវភាព២ដុល្លាកន្លះមួយអាទីត្យមិនគ្រប់គ្រាន់ទេ គ្មានទឹកស្អាតប្រើប្រាស់ រដ្ឋាភិបាលអាចធ្វើបានច្រើនជាងនេះ ដើម្បីឱ្យពលរដ្ឋមានទឹកប្រើប្រាស់, អណ្ទូងទឹកមួយអាចប្រើបាន២០គ្រួសារ យើងបាននាំជំនួយជាថ្នាំខ្លះមាន‹ថាឡេណុល› មានគ្រាប់ពូជ ប្រជាពលរដ្ឋមានការខ្វះខាត គ្មានការថែរសុខភាព ខ្ញុំថារដ្ឋអាចធ្វើច្រើនជាងនេះបាន ដើម្បីជួយជីវិតពលរដ្ឋកុំឱ្យខ្វះខាតពេក…

សូបិនៈ ខ្ញុំបានឃើញរូបថតដែលដៃគូររួមដំណើររបស់លោក សុផល ប៉ែន បានដាក់ក្នុង‹ហ្វេសប៊ុក› ខ្ញុំឃើញមានប្រជាពលរដ្ឋច្រើនប្រហែល១០០នាក់ មករង់ចាំទទួលជំនួយ ខ្ញុំចង់ដឹងថាតើធនធានបានមកពីណា ជាលុយរបស់លោក ឬលុយរៃអង្គាសបានពីណា?

រ៉តនីយ អេលីយ៉ុតៈយើងបានធ្វើការរៃអង្គាសក្នុងសហគមន៍ ច្រើនកន្លែង ច្រើនដង សហគមន៍យើងមានចិត្តទូលំទូលាយណាស់ ខ្លះឱ្យលុយ១០០ ឬ១០០០ ទៅជួយខ្មែរ មានខ្លះឱ្យលុយទៅទិញអង្ករ យកទៅចែកឱ្យអ្នកនៅទល់ដែន…

សូបិនៈ មកពីប៉ោយប៉ែតឬ?

រ៉តនីយ អេលីយ៉ុតៈបាទមែនហើយ! នៅម្តុំទល់ដែលនោះ យើងមានអង្ករ៤០០០ផោន សម្រាប់ប្រជាជនប្រជាជនក្រិក្រ ឱ្យបានម្នាក់ៗ៥០ផោន ចែកឱ្យបាន១៤០-១៥០គ្រួសារដែរ… ខ្ញុំយល់ថា រដ្ឋាភិបាលគួរធ្វើប្រព័ន្ធចែកបង្ហូរទឹកឱ្យដល់ពលរដ្ឋ សម្រាប់គ្នាប្រើប្រាស់ បណ្តុះគ្រាប់ពូជ គឺជាគម្រោងដែលមិនអស់លុយច្រើនទេ តែបានផលស្រូវមកវិញច្រើន សម្រាប់ពលរដ្ឋបង្កើនប្រាក់ចំណូល …

សូបិនៈ គិតពីរឿងនេះធ្វើឱ្យខ្ញុំចង់សួរថា៖ នៅពេលត្រឡប់មកដល់ផ្ទះវិញ ហើយមិនមានខ្វល់ពីការខ្វះខាតអ្វីនៅលើតុសម្រាប់បរិភោគ លោកមាននឹកឃើញដល់អ្វីទេ?

រ៉តនីយ អេលីយ៉ុតៈនេះហើយគឺជាបទពិសោធន៍សម្រាប់ជីវិត គឺជាអ្វីដែលខ្ញុំត្រូវប្រាប់ទៅកូនខ្ញុំ ឱ្យចេះ‹សងគុណ›គេវិញ ត្រុវនឹកទៅដល់អ្នកខ្វះខាត ដូច្នេះត្រូវស្គាល់តម្លៃដល់អ្វីដែលគេឱ្យមកយើង ហើយសងគុណទៅគេវិញ… ខ្ញុំជាមនុស្សសាលា‹កាតូលិក›តែងតែមានទម្លាប់របៀបនេះ ខ្ញុំតែងតែសប្បាយចិត្តនៅពេលខ្ញុំធ្វើទានអ្វីមួយ…

សូបិនៈ លោកបានទៅសៀមរាប តើលោកបានចូលទៅមើល‹អង្គរវត្ត›ដែរឬទេ?

រ៉តនីយ អេលីយ៉ុតៈខ្ញុំឥតបានទៅទេលើកនេះ តែអ្វីដែលខ្ញុំចង់ត្រឡប់ទៅឃើញវិញនោះ គឺ‹គុកទួលស្លែង›នៅភ្នំពេញ ដែលកាលពីលើកមុន មានសកម្មភាពច្រើនពេក ខ្ញុំមិនបានយកចិត្តទុកដាក់ទេ តែលើកនេះខ្ញុំចង់យល់ពិ…

សូបិនៈ ខ្ញុំនៅចងចាំកាលពីឆ្នាំ២០១៤ ដែលខ្ញុំទៅមើលគុកទួលស្លែងនេះ ខ្ញុំស្ទើរតែសងដង្ហើមមិនចង់រួច ដោយអារំម្មណ៍មិនល្អ.. ចុះលោកវិញយ៉ាងណាដែរ?

រ៉តនីយ អេលីយ៉ុតៈទោះជាមកដល់ជាលើកទី២ហើយក៏ដោយ ក៏នៅតែលំបាកក្នុងចិត្ត… ពិព្រោះខ្ញុំតែងនឹងឃើញឳពុកខ្លុំ មកពិប្រទេស‹ក្រិក›ឆ្លងតាមកាណាដា វាដូចគ្នានឹងជនភៀសខ្លួនខ្មែរ ដែលទើបមកដល់ដែរ ថ្វីត្បិតតែយើងមានវប្បធម៌មិនដូចគ្នា តែនៅតែធ្វើឱ្យខ្ញុំគិតថា ហេតុអ្វីក៏នៅស្រុកខ្មែរមានការសម្លាប់គ្នាច្រើនម្លេះ?

សូបិនៈនៅក្នុងសេចក្តីរាយការណ៍ជំរឿនប្រជាជន ថាមានពលរដ្ខខ្មែរ៣៥ពាន់នាក់ ខ្លះថារាប់ខ្វះទៀតផង, ក៏ប៉ុន្តែយោងតាមអ្វីដែលលោកបានទៅឃើញ ហើយនឹងអ្វីដែលមាននៅទីនេះ គឺប្រជាពលរដ្ឋខ្មែរ-អាមេរីកាំង មានការលំបាកនឹងរស់ដោយសុខសន្តិភាព ដោយសារ‹ជម្ងឺខ្វាយខ្វល់ខាងផ្លូវចិត្តនាំពីប្រទេសរបស់ខ្លួន› តើលោកយល់យ៉ាងណាដែរពីជម្ងឺផ្លូវចិត្តនេះ តើគេបានដោះស្រាយ ឱ្យបានសមស្របឱ្យហើយឬនៅ?

រ៉តនីយ អេលីយ៉ុតៈ  លើកសំនួរនេះមកជាការប្រសើរណាស់,ខ្ញុំមិនបានដឹងពីដំណើរការនៃដំណោះស្រាយសម្រាប់ជម្ងឺនេះទេ តើមានអ្វីកើតឡើងពីកាលជំនាន់អំណាច ប៉ុល ពត, កាលពីសង្គ្រាមស៊ីវិល, កាលពី១៩៧៩ រហូតដល់១៩៩១, ផ្លាស់ប្តូរទីកន្លែងរស់នៅ រួចមករស់នៅក្នុងជំរំភៀសខ្លួន ហើយក៏មកដល់អាមេរីក រកកន្លែងរស់នៅដែលគេហៅថា‹ផ្ទះដ៏សុខសាន្ត› គឺចាការលំបាកខ្លាំងណាស់, តើគេអាចធ្វើអ្វីបាន? ជម្ងឺផ្លូវចិត្តឆ្លងពីអតីតកាលនេះមានពិតមែន! គេគួរតែធ្វើឱ្យច្រើនជាងនេះ នៅពេលដែលគេដឹងថាជាច្រើនឆ្នាំមកនេះ អ្វីៗនៅតែលំបាក គេគួរតែធ្វើឱ្យមានប្រជាធិបតេយ្យ មានតម្លាភាព, ប្រជាពលរដ្ឋចូលរួម ខ្លាំងណាស់របបប្រជាធិបតេយ្យ, មើលប្រទេសជិតខាងដូចជាវៀតណាម ឡាវ ថៃ ភូមា ជីវភាពគេប្រសើជាងខ្មែរ … មើលសេចក្តីរាយការណ៍‹គ្លោបូលវីឌណេស›គេបង្ហាញឱ្យឃើញច្បាស់ណាស់ថាលុយទៅណាអស់, អ្នកហ៊ាននិយាយរឿងនេះនៅវិទ្យុអាស៊ីសេរី បានត្រូវគេសម្លាប់…

សូបិនៈ ពេលនោះយើងទើបចាកចេញទៅវៀតណាមបាន១ថ្ងៃ ស្រាប់តែរឿងនេះកើតឡើង… ខ្ញុំដឹងថាលោកបានទៅជួបភរិយាអ្នករងគ្រោះ នៅប្រទេសថៃ តើគេអាចនិយាយបានដោយសុខសប្បាយទេ?

រ៉តនីយ អេលីយ៉ុតៈនិយាយបាន! បុផាណា ភរិយាបណ្ឌិត កឹម ឡី រស់នៅបានសុខច្រើនហើយ រង់ចាំមានសិទ្ទទៅប្រទេសទី៣ ជាមួយកូន៦ មានគេធ្វើអំណោយច្រើនសម្រាប់ថែររក្សាគ្រួសារ

សូបិនៈលោកបានឃើញហើយ នៅមានការសម្លាប់មនុស្ស ការរំលោភសិទ្ធប្រជាពលរដ្ឋ តើលោកមើលឃើញទេថាហេតុអ្វីក៏មនុស្សនៅទីនេះ នៅដក់អារម្មណ៍ចំពោះកម្ពុជាខ្លាំងម្លេះ តើលោកនិយាយពន្យល់គេយ៉ាងណា?

រ៉តនីយ អេលីយ៉ុតៈសហគមន៍ខ្មែរនៅឡូវែលនេះ នៅមានគ្រួសារនឹងមិត្តភក្ត្រជាច្រើននៅស្រុកខ្មែរ, ដំណឹងដែលល្អនោះ គឺភាគច្រើនគេមានទូរស័ព្ទ គេទាក់ទងគ្នាគេប្រើ‹ហ្វេសប៊ុក› គេប្រាប់ពត៌មានគ្នាទៅវិញទៅមក ឱ្យទៅចុះឈ្មោះបោះឆ្នោត, ហើយបើគេចង់ប្តូរជីវភាពរបស់គេ គឺសាររបស់យើង ‹ត្រូវចេញទៅបោះឆ្នោត›

សូបិនៈ ត្រឡប់មកក្រោយវិញ ខ្ញុំចង់បានយោបល់ពីលោកថា‹តើសហគមន៍ខ្មែរនៅឡូវែលនរះ ត្រូវធ្វើយ៉ាងណាដើម្បីគេយល់ពីខ្លួន?

រ៉តនីយ អេលីយ៉ុតៈគឺត្រូវចេះរួបរួមគ្នា ការពារបុព្វហេតុរបស់សហគមន៍ខ្លួន ដើម្បីឱ្យគេយល់ពីខ្លួនឯង គឺត្រូវធ្វើឱ្យកម្ពុជាជាប្រទេសដែលគួរឱ្យចង់រស់នៅ មានសេរីភាព មានប្រជាធិបតេយ្យ-ផ្លូវដ៏ប្រសើរបំផុត ត្រូវរួមគ្នាជម្រុញឱ្យកម្ពុជាមានតម្លាភាព មានចរឹកបើកចំហរ ហើយឱកាសដ៏ល្អនឹងមកដល់ គឺការបោះឆ្នោត២០១៧ បន្ទាប់មក២០១៨ គឹអាចនឹងនាំមកនូវការផ្លាស់ប្តូរជាប្រាកដ។

សូបិនៈ ពេលបោះឆ្នោតណៅឡូវែលជិតមកដល់ទៀតហើយ តើលោកមានអ្វីប្រាប់អ្នកអានទេ?

រ៉តនីយ អេលីយ៉ុតៈ មាន! ខ្ញុំនឹងឈរឈ្មោះសារជាថ្មីទៀត នៅឆ្នាំក្រោយ ខ្ញុំសប្បាយរីករាយជានិច្ចនឹងធ្វើការនេះ ខ្ញុំសុំឱ្យទាំងអស់គ្នាគាំទ្រផង…

សូបិនៈ អរគុណលោករ៉តនី អេលីយ៉ុត ដែលបានផ្តល់បទសម្ភាសន៍នេះ៕