បុណ្យចូលឆ្នាំថ្មីឆ្នាំរកានៅសហរដ្ឋអាមេរិក

ដោយ សុខារ័ត្ន កូយ

ឡូវែល– ជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែមេសា ប្រជាពលរដ្ឋខ្មែរតែងតែប្ររព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលជាឱកាសនៃការធ្វើបុណ្យកុសលរួមគ្នា

នៅវត្តអារាម, ការជួបជុំគ្នាគ្រួសារ, ការលេងល្បែងប្រជាប្រិយ, និងការរាំកំសាន្តជាដើម។ សម្រាប់ឆ្នាំនេះ ប្រជាជនខ្មែរនៅក្នុងប្រទេស បានប្ររព្ធពិធីចូលឆ្នាំថ្មីរយៈពេល ៣ ថ្ងៃ ចាប់នៅថ្ងៃទី ១៤​ ដល់ ១៦ ខែមេសា ដោយមានប្រជាជនជាច្រើនបានធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ, បងប្អូន និងសាច់ញ្ញាតិ និងមួយចំនួនទៀតបានធ្វើដំណើរទៅកាន់រមណីយដ្ឋាននានា។ ចំណែកពលរដ្ឋខ្មែរនៅក្រៅប្រទេសវិញ​ជាពិសេសក្រុងឡូវែលជាទីកន្លែងដែលមានសហគមន៏ខ្មែររស់នៅច្រើនជាងគេបន្ទាប់ពីរដ្ឋកាលីហ្វញាដូចសព្វមួយដង ក៏បានរៀបចំកម្មវិធីអបអរសាទរ​ឆ្នាំថ្មីដែរ។

 

Layout No.223(24P).qxp

កម្មវិធីចូលឆ្នាំថ្មី ២០១៧ នេះត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៍ទី ២២ ខែមេសានេះ នៅទីតាំងចំនួន ២ កន្លែង ដោយទីតាំងទី ១ ប្រព្រឹត្តទៅនៅទីតាំងLowell Senior Centerដោយចាប់ផ្តើមពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ១២ ថ្ងៃត្រង មានការរៀបចំឡើងដោយសមាគមនខែ្មរCMAA។ ក្នុងព្រឹត្តការណ៏នោះ មានការនិមន្តព្រះសង្ឃដើម្បីសូត្រមន្ត, ការរាំរបាំជូនពរដោយក្រុមរបាំអង្គរ, ការទទួលទានអាហាររូមគ្នា និងការរាំកំសាន្តប្រពៃណីខ្មែរ​ និងមានមានការចូលរួមពីសំណាក់លោកអភិបាលក្រុងEdward J. Kennedy, លោក CorieBerlinger,អ្នកស្រី Rita Mercier,លោក William Taylor,តំណាងស្ថាប័ណ្ណ និងក្រុមហ៊ុននិងប្រជាពលរដ្ឋប្រហែល ៤0០ នាក់។

 

Layout No.223(24P).qxp

លោកនាយកសមាគមខ្មែរ សុវណ្ណា ពៅ បានឲ្យខ្មែរផុសដឹងថា ការរៀបចំកម្មវិធីចូលឆ្នាំថ្មីនេះ មិនមែនជាលើកទីមួយនោះទេ នេះគឺជាលោកទី ៨ ហើយដែលសមាគមបានរៀបចំឡើង។ លោកបានបន្ថែមទៀតថា គោលបំណងនៃការរៀបចំនេះ គឺដើម្បីធ្វើការជួបជុំបងប្អូនពលរដ្ឋខែ្មរដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរទាំងអស់គ្នា និងចង់ឲ្យខ្មែរដឹងថា នៅអាមេរិចមានពលរដ្ឋខ្មែរជាច្រើនរៀបចំកម្មវិធីបុណ្យនេះ និងចង់ថែរក្សា វប្បធម៌ប្រពៃណីខ្មែរកុំឲ្យបាត់បង់។​ ចំណែកលោក សុផល ដែលបានចូលរួមកម្មវិធីនេះ ក៏បានមានប្រសាសន៏ឲ្យខ្មែរផុសដឹងថា លោកពិតជារីករាយដែលមានការរៀចចំកម្មវិធីបុណ្យចូលឆ្នាំថ្មីខ្មែរ និងបានជួបជុំមិត្តភ័ក្រ្តនិងអ្នកផ្សេងទៀតជាច្រើនដោយហូបអាហារជុំគ្នា និងបាននិយាយគ្នាលេង។ នៅចុងបញ្ចប់នូវកម្មវិធី មានក៏មានព្យុហយាត្រាឆ្ពៅទៅកាន់ឧទ្យានក្លេម៉ិនតេ ដោយមានការច្រៀងរាំជាមួយនិងក្រុមភ្លេងឆៃយាំ។​ លោក សុវណ្ណា បានលើកឡើងថា <<ការធ្វើព្យុហយាត្រានេះ គឺក្នុងគោលបំណងដើម្បីជួយគ្រាំដល់កម្មវិធីអបអរសាទរបុណ្យចូលឆ្នាំនៅឯឧទ្យានក្លេម៉ិនតេ>>។

នៅឧទ្យានក្លេម៉ិនតេក៏មានការរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលរៀបចំឡើងដោយគណៈកម្មការក្លេម៉ិនតេផាក (Clemente Park Committee) ហើយដែលព្រឹត្តការណ៏នេះ វាគឺជាការរៀចចំលើកទី ៦ ដែលចាប់ផ្តើមពីម៉ោង ១២​ រសៀសរហូតដល់ម៉ោង ៥ ល្ងោច និងមានអ្នកចូលរួមទាំងពលរដ្ឋខ្មែរ និងបរទេសយ៉ាងច្រើនកុះករ ដោយមានការរាំកំសាន្តជាមួយក្រុមតន្ត្រីសម័យខ្មែរ, ការលេងល្បែងទាញព្រាត់ និងការដាក់លក់ផលិតផល និងម្ហូបអាហារសម្រាប់អ្នកចូលរួមផងដែរ។