ព័ត៌មានខ្លី-បុណ្យភ្ជុំបិណ្ឌ

រដូវភ្ជុំបិណ្ឌបានប្តើមតាំងពីថ្ងៃទី១កញ្ញា ដោយមានឧបាសកឧបាសិការមកចាប់កុសល កាន់បិណ្ឌជារៀងរាល់ថ្ងៃចំនួន១៤ថ្ងៃ ហើយថ្ងៃទី១៥ គឺជាថ្ងៃកំណត់ធំ ហៅថា‹ភ្ជុំបិណ្យ›។

ពីធីបុណ្យនេះមានតំនៀមទម្លាប់ជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនា ដ៏ធំបង្អស់មួយនៅកម្ពុជា ដែលពលរដ្ឋជាអ្នកមានប្រពៃណីជាអ្នកដឹងគុណដល់បុព្វបុរស ដល់មាតាបីតា នឹងដល់ជីដូនជីតា តែងតែធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់អ្នកមានគុណទាំងនោះ តាមរយការធ្វើទានដល់វត្តអារាម នឹងដល់ព្រះសង្ឃ។

ប្រជាពលរដ្ឋខ្មែរនៅឡូវែល ក៏មានវត្តអារាមមួយចំនួន ដែលអាចឱ្យខ្លួននាំក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី របស់ខ្លួនបានដូចនៅកម្ពុជាដែរ។ វត្តពន្លឺពុទ្ធចក្រ – វត្តត្រៃរតនារាម – វត្តខ្មែរលោកគ្រូសៅ ឃន នឹងវត្តសាមគ្គី សុទ្ធតែជាវត្តធំទូលាយ ទទួលប្រជាពុទ្ធសាសនិកបានច្រើននាក់ នារៀងរាល់ពិធីបុណ្យនានា ក្នុងមួយឆ្នាំៗ – នៅក្នុងពេលបុណ្យភ្ជុំនេះ ប្រជាពលរដ្ឋខ្មែរមានការលំបាកនឹងចែកខ្លួនទៅធ្វើបុណ្យឱ្យបានគ្រប់វត្ត ពីព្រោះគេត្រូវធ្វើបុណ្យភ្ជុំ នៅថ្ងៃជាមួយគ្នា លើកលែងតែបុណ្យកឋិន គេអាចជ្រើសរើសថ្ងៃធ្វើពិធីបុណ្យខុសគ្នាបាន ដូច្នេះងាយស្រួលនឹងទៅធ្វើបុណ្យនៅច្រើនវត្តបាន។

នៅមានវត្តខ្មែរ២ទៀតដែលកំពុងតែក៏សាងនៅឡូវែលនេះគឺវត្តលោកគ្រូ ស៊ីម ដែលបានបែកពីវត្តត្រៃរតនារាម ទៅក៏សាងវត្តមួយទៀត ដោយលោកគ្រូ ស៊ីម ធ្លាប់មានសង្ខដីការថា‹លោកធ្វើវិប្បសនា ត្រូវការភាពស្ងប់ស្ងាត់តែ១អង្គឯង›- នឹងមានវត្តមួយទៀតរបស់លោកគ្រូ ញែម គឹមតេង ដែលបរាជិកតែមិនមានបំណងសឹកចាកសិក្ខាបទនៅឡើយ ទៅបង្កើតវត្តមួយទៀតនៅផ្លូវ‹ផូវែល› យើងក៏មិនទាន់មានពត៌មានពីវត្តទាំង២នេះ ថានឹងធ្វើបុណ្យផ្ជុំបិណ្យរបៀបណាទេ។