បុណ្យឯករាជ្យជាតិ-កំណត់ប្រវត្តិសាស្ត្រ

ដកស្រងនឹងបកប្រែពីភាសាបារាំងពីសៀវភៅ‹‹Les Cles du Cambodge››

ដោយខ្មែរផុសស.រ.អា.

ឆ្នាំ១៩៤៦ *ថ្ងៃ៤មករា- ចុះហត្ថលេខាព្រមព្រាងខ្មែរ-បារាំង បញ្ចប់របប‹អាណាព្យាបាល›- ឯករាជ្យរដ្ឋបាល, តែនៅរក្សាទីប្រឹក្សាក្រសួងធំៗ នឹងនៅគ្រប់គ្រងក្រសួងកងទ័ពនឹងការបរទេស។ កម្ពុជានៅជាសមាជិកសហព័ន្ធបារាំង។

*ថ្ងៃទី១កញ្ញា-បោះឆ្នោតទី១សម្រាប់‹សភាធម្មនុញ្ញ›-គណបក្សប្រជាធិបតេយ្យបានឆ្នោតភាគច្រើនដាច់ខាត

*ថ្ងៃទី១៧វិច្ឆិការ- ដំណោះស្រាយបារាំង-សៀមប្រគល់ដីដែលកាត់យកដោយរដ្ឋបាល‹តូក្យូ›ឱ្យទៅសៀមនាឆ្នាំ១៧៤១- ត្រឡប់មកឱ្យកម្ពុជាវិញ ដូចកិច្ចព្រមព្រាងបារាំង-សៀមកាលពីឆ្នាំ១៩៣៧មកវិញ។

ឆ្នាំឌ១៩៤៧ *ថ្ងៃ៦ឧសភា- ខ្មែរអនុម័ទ‹រដ្ឋធម្មនុញ្ញថ្មី› – ហើយក្លាយទៅជា‹ព្រះរាជាណាចក្រកម្ពុជាអាស្រ័យធម្មនុញ្ញ›

*ថ្ងៃទី១១កក្កដា- មេដឹកនាំគណបក្សប្រជាធិបតេយ្យទ្រង់ ស៊ីសុវត្ត យុត្តិវង្ស បានត្រូវសុគតដោយមិនដឹងហេតុ

*ថ្ងៃ២១ធ្នូ- បោះឆ្នោតសភាជាតិក្រោមរដ្ឋធម្មនុញ្ញថ្មី- គណបក្សប្រជាធិបតេយ្យទទួលបានអាសនៈភាគច្រើនដាច់ខាត

ឆ្នាំ១៩៤៨*ថ្ងៃទី២មករា- រដ្ឋាភិបាលទី១ ក្រោមរដ្ឋធម្មនុញ្ញថ្មី លោក ជាម វ៉ម ជានាយករដ្ឋមន្ត្រី

*១៥សីហា- រដ្ឋាភិបាលថ្មីទី២ លោក ប៉ែន នុត ជានាយករដ្ឋមន្ត្រី

ឆ្នាំ១៩៤៩ ថ្ងៃទី១២កុម្ភៈ- រដ្ឋាភិបាល លោក យ៉ែម សំបូរ

*ថ្ងៃទី១៨កញ្ញា- សម្តេច នរោត្តម ស៊ីហនុ ជាព្រះប្រមុខរដ្ឋ ទ្រង់រំលាយសភាជាតិ ដោយសន្យាថា‹ឱ្យមានការបោះឆ្នោតនៅខែវិច្ឆិការ›

*ថ្ងៃទី២០កញ្ញា- រដ្ឋាភិបាលថ្មី លោក អៀវ កឺស ទទួលខុសត្រូវនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ

*ថ្ងៃទី២៩តុលា- រដ្ឋាភិបាល លោក យ៉ែម សំបូរ

*ថ្ងៃទី៨វិច្ឆិការ- ចុះហត្ថលេខាខ្មែរ-បារាំងព្រមព្រាង‹កម្ពុជាជាប្រទេសឯករាជ្យផ្ជាប់ទៅនឹងសហព័ន្ធបារាំង- កម្ពុជាមិនបោះបង់សិទ្ធរបស់ខ្លួនលើ‹កូសាំងស៊ីន›ទេ

ឆ្នាំ១៩៥០ ថ្ងៃទី១៤មករា- លោកអតីតនាយករដ្ឋមន្ត្រី អៀវ កឺស មេដឹកនាំគណបក្សប្រជាធិបតេយ្យ ត្រូវគេលបសម្លាប់

*ថ្ងៃទី៣ឧសភា- មានការរំជើបរំជួលរបស់ពួកខ្មែរកុម្មុយនិស្ត្ ខ្មែរឥស្សរៈ សម្តេចសីហនុ មកកាន់រដ្ឋាភិបាល ក្នុង តំណែងជានាយករដ្ឋមន្ត្រី

ឆ្នាំ១៩៥១ *ថ្ងៃទី១មិថុនា- រដ្ឋាភិបាល ទ្រង់ ស៊ីសុវត្តិ មុនីពង្ស

*ថ្ងៃទី៣មិនា- រដ្ឋាភិបាល លោក អ៊ុំ ឈាងស៊ុន

*ធ្ងៃទី១៣តុលា- រដ្ឋាភិបាល លោក ហ៊ុយ កន្ធុល

*ថ្ងៃ១៩តុលា- លោក អតីតនាយករដ្ឋមន្ត្រី សឺង ង៉ុកថាន់(ឆ្នាំ១៩៤៥) ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីជាប់ឃុំឃាំងនៅប្រទេសបារាំងតាំងពិឆ្នាំ១៩៤៥

ឆ្នាំ១៩៥២ ខែមករា-ខែមិថុនា មានការបះបោរជាច្រើនកន្លែង មានក្រុមកុម្មុយនិស្ត្, ក្រុមឥស្សរៈដែលលោក សឺង ង៉ុកថាន់ ចូលរួម(ទាំង២ក្រុមក្លាយទៅជានៅក្រៅច្បាប់) នឹងក្រុមបក្សប្រជាធិបតេយ្យ នាំគ្នា ប្រឆាំងនឹងរបប ស៊ីហនុ នឹងការគ្រប់គ្រងរបស់បារាំង។

*ថ្ងៃទី១៦មិថុនា- រដ្ឋាភិបាល នរោត្តម ស៊ិហនុ

ឆ្នាំ១៩៥៣ *ថ្ងៃទី១៤មករា- សាឡុត ស ត្រឡប់ពីស្រុកបារាំងវិញ

*ថ្ងៃទី១១មករា- ន.ស៊ីហនុ សុំអំណាចពិសេសពីសភាជាតិ

*ថ្ងៃទី១៣មករា- សម្តេច ន.ស៊ីហនុ រំលាយសភាជាតិជាលើកទី២, ប្រកាសភាពអាសន្នក្នុងប្រទេស, ចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ ៩ រូប, ដោយចោទថាចូលដៃនឹងពួកវៀតមិញ នឹង ឥស្សរៈ។

*ថ្ងៃទី២៤មករា- រដ្ឋាភិបាលសម្តេច ន.ស៊ីហនុ

*ថ្ងៃទី៩កុម្ភៈ- ប្តើម‹រាជបូជនីយកិច្ចដើម្បីឯករាជ្យ› ដាក់រាជ-ប្រគល់រាជបល្លងថ្វាយព្រះបីតាសោយរាជ្យបន្ត រួចយាងចេញទៅប្រទេសបារាំង

*ថ្ងៃទី២៥មិនា- ជួបជាមួយប្រធានាធិបតីបរាំង‹វ៉ាំងសង់ អូរីយូល› មិនបានលទ្ធផលទេ

*ថ្ងៃទី១៣មេសា- ន.ស៊ីហនុ ចេញដំណើរពិបារាំងទៅ កាណាដា, អាមេរីក រួចទៅ ជប៉ុន ដើម្បីរកការគាំទ្រ

*ថ្ងៃទី១៩មេសា- ន.ស៊ីហនុធ្វើបទសម្ភាសន៌ជាមួយ‹ញូយ៉កថាម› ធ្វើឱ្យបារាំងបារម្មណ៍ចំពោះស្ថានភាពដែលនៅឥណ្ឌូចិន បារាំងកំពុងទទួលការវាយបកមកវិញ។

*ថ្ងៃ២៧មេសា- ក្រឹត្យថ្មីមួយបានបង្ហាញពីភាពតំណាងរបស់បារាំង នៅក្នុងប្រជុំប្រទេសឥណ្ឌូចិន- ដំណាងបារាំង‹ហ្សង់ រីស្ទ័ររូឈី›ឡើងជា‹Haut commissaire de la republique›

*ថ្ងៃ១២មិថុនា- ន.ស៊ីហនុ និរទេសខ្លួនទៅសៀមរាប ប្រកាសឆន្ទៈ‹ទាមទារឯករាជ្យឱ្យកម្ពុជាទាល់តែបាន›

*ថ្ងៃ១៤មិថុនា- ន.ស៊ីហនុ ទៅដល់បាងកក ព្រះអង្គអន់ព្រះទ័យនឹងការទទួលមិនសមរម្យរបស់‹វិបុលសង្ក្រាម›

*ថ្ងៃទី២៦មិថុនា- នៅបាត្តំបង ន.ស៊ីហនុ ប្រកាសហៅរាស្ត្រទូទាំងប្រទេស ឱ្យក្រោកឈរ មនុស្ស២០ម៉ឺននាក់ ឆ្លើយតបនឹងការប្រកាសនេះ

*ថ្ងៃទី៣កក្កដា- បារាំងប្រកាសថាត្រៀមខ្លួនជាស្រេចសម្រាប់‹ផ្តល់ឯករាជ្យនឹងអធិបតីភាពដល់កម្ពុជា›

*ថ្ងៃទី២៩កក្កដា- រដ្ឋាភិបាល ន.ស៊ីហនុ

*ខែសីហា- សាឡូត ស នឹងយូន សឿន ទៅចូលទីបញ្ជាការរណសិរ្យរំដោះជាតិ ខាងកើតខេត្តកំពុងចាម ដើម្បីធ្វើសង្ក្រាមវាយឆ្មក់

*ថ្ងៃទី២៥សីហា-ប្តើមកិច្ចចរចាបរាំង-ខ្មែរ

*ថ្ងៃទី២៩សីហា ដល់ ១៧តុលា- ផ្ទេរសមត្ថភាព តុលាការ, ប៉ូលីស, នឹងយោធា

*ថ្ងៃទី៧វិច្ឆិការ- ផ្ទេរសមត្ថភាពចុងក្រោយខាងកិច្ចការកាពារជាតិ

*ថ្ងៃទី៩វិច្ឆិការ១៩៥៣- សម្តេច នរោត្តម ស៊ីហនុ ប្រកាស‹ឯករាជ្យជាតិកម្ពុជា› ជាថ្ងៃដែលប្រជាជាតិប្រារព្ធរហូតដល់សព្វថ្ងៃនេះ។