បោះឆ្នោតដំណាងរដ្ឋនៅសង្កាត់លេខ១៨

ដោយ ខ្មែរផុសស.រ.អា.

ការឃោសនារបស់បេក្ខជនអាមេរីកាំងនឹងខ្មែរ កំពុងធ្វើយ៉ាងពេញទំហ៊ឹង នៅឡូវែល ដើម្បីឱ្យពលរដ្ឋខ្មែរ-អាមេរិកាំង មានជំនឿហើយបោះឆ្នោតឱ្យគាត់ ដើម្បីបញ្ជូនទៅកាន់ដំណែងជាមន្ត្រី ដ៏មានគុណសម្បត្តិប្រសើរបំផុត ជាដំណាងឱ្យសហគមន៍ខ្មែរ ដែលមករស់នៅកកកុញ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកនេះ។

*18th.Middlesex State Representative District

Vote

ប្រជាពលរដ្ឋនៅសង្កាត់លេខ១៨ នៃរដ្ឋម៉ាសាឈូសិត បានត្រូវអញ្ជើញឱ្យទៅបំពេញភារៈកិច្ចជាពលរដ្ឋទទួលខុសត្រូវ ដោយសូមឱ្យទៅបោះឆ្នោតជុំដំបុង(Primary)ជ្រើសរើស‹តំណាងរដ្ឋ›របស់តំបន់ខ្លួននៅថ្ងៃព្រហស្បត៍ទី៨កញ្ញា២០១៦ ។ តំណាងរដ្ឋដែល ជាប់ឆ្នោតទៅធ្វើការនៅ‹បូស្តុន› កាលពីអាណត្តិមុន គឺលោក រ៉ាឌី ម៉ម(Rady Mom) ដែលនឹងបញ្ចប់ភារៈកិច្ចរបស់លោក នៅដំណាច់ឆ្នាំ២០១៦នេះ តែលោកបានដាក់ឈ្មោះ ឈរជាបេក្ខជនបន្តរអាណត្តិ២ឆ្នាំថ្មីទៀតដែរ។ លោកនឹងឈរឈ្មោះប្រជែងនឹងបេក្ខជន ២រូបទៀតក្នុងគណបក្សប្រជាធិបតេយ្យជាមួយលោក គឺ លោក ដេវ អាវឡេត(Dave Ouellette) នឹង លោក ចេត គីម(Cheth Kim) ។

*នៅថ្ងៃដដែលនោះដែរ លោកអ្នក មានភារកិច្ចជ្រើសរើស បេក្ខជន Middlesex County Sheriff ភីទ័រ គូទូជន (PeterKoutojian) ប្រជែងដោយបេក្ខជន ប៊ែរី កេលរ័រ (Berry Kellerher)

*នៅថ្ងៃជាមួយគ្នានោះដែរ ក៏មានការបោះឆ្នោត ឱ្យបេក្ខជនក្នុងដំណែងដែលគ្មានគូប្រជែង៖

-នីគី សុងគ្ហាស (Niki Tsongas)ក្នុងតួរនាទី Representative in Congress

– អេលីន ឌូណូគូ (Eileen Donogue)ក្នុងតួរនាទី State Senate

–  អេលីន ឌុហ្វ (Eileen Duff) ក្នុងតួរនាទី Governor’s Councilor

របៀបបោះឆ្នោតៈ

១-ការជ្រើសរើសយក‹តំណាងរដ្ឋមណ្ឌលមីដលសិចសង្កាត់លេខ១៨›យកតែម្នាក់ប៉ុណ្ណោះ សម្រាប់អាណត្តិ២ឆ្នាំ។

២-ការបោះឆ្នោតមាន២ជុំៈ ជុំទី១ធ្វើនៅថ្ងៃទី ៨កញ្ញា នឹង ជុំទី២នឹងធ្វើនៅថ្ងៃអង្គារ ទី៨ខែវិច្ឆិការឆ្នាំ២០១៦ ។

៣-នៅជុំទី១-គណបក្សនិមួយៗត្រូវប្រជែងគ្នាក្នុងគណបក្សរបស់ខ្លួន ហើយយកអ្នកឈ្នះឆ្នោតតែម្នាក់ ទៅប្រកួតគ្នានៅជុំទី២

៤-អ្នកឈ្នះឆ្នោតនៅជុំទី២ ទើបមានឈ្មោះថាជាឈ្នះឆ្នោត មានថានៈជា‹តំណាងរាស្ត្រប្រចាំសង្កាត់១៨នៃរដ្ឋម៉ាសាឈូសិត›

កំណត់ចំណាំៈ

បេក្ខជន ខេមារា ខៃ (Kamara Kay)ដែលឈរឈ្មោះខាងគណបក្សសាធារណរដ្ឋតែម្នាក់ឯង នឹងមិនមានឈ្មោះប្រជែងគ្នានៅជុំទី១ទេ តែនឹងមានឈ្មោះប្រកួតនឹងអ្នកឈ្នះ ទៅពីគណបក្សផ្សេងៗ នៅជុំទី២តែម្តង។