បោះឆ្នោតនៅប្រទេសបារាំងបានលទ្ធផលចម្លែកនៅជុំទី១

ដោយ ពិន សំខុន

នៅប្រទេសបារាំងដែលសម្បូរពលរដ្ឋដើមកំណើតខ្មែរ ច្រើនជាងគេបង្អស់នៅទ្វីបអឺរ៉ុបរស់នៅ, បេក្ខជន១១នាក់ឈរឱ្យពលរដ្ឋបារាំងបោះឆ្នោតជាប្រធានាធិបរបស់ខ្លួន កាលពីថ្ងៃទី២៣មេសា២០១៧ នាជុំទី១។

ពលរដ្ឋបារាំងបានជ្រើសយកបេក្ខជន២រូបដែលមានលក្ខណៈចម្លែក ១-អេម៉ានុអែល ម៉ាក្រុង អាយុ៣៩ឆ្នាំ ពុំមានបទពិសោទធ្លាប់ឈរឈ្មោះជាអ្នកនយោបាយម្តងណានៅឡើយទេ ជាបេក្ខជនគណបក្ស‹ឯករាជ្យកណ្តាល-IndepedantCentriste› – បានឆ្នោត២៣%២- ម៉ារីន ឡឺប៉ែន បេក្ខនារីមកពីគណបក្ស‹Front National› ជាគណបក្សស្តាំផុត មាននិន្នាការប្រកាន់ពូជសាសន៍ តឹងតែងប្រឆាំងនឹងអន្តោប្រវេសន៍មជ្ឃឹមបូព៌ា គេតែងរាប់បញ្ចូលគណបក្សនេះទៅនឹងចរន្ត‹ណាស៊ី›របស់អល្លឺម៉ង់ បានឆ្នោត២១% ។ ហេតុដ៏ចម្លែកនោះគឺគណបក្សធំៗ ដែលធ្លាប់ធ្វើនយោបាយល្បីៗយូរយាមកហើយបានរបូតចេញអស់ បែរជាជ្រើសយកអ្នកដែលមិនមានប្រជាប្រិយភាព នឹងអ្នកដែលគេធ្លាប់ដាក់ចោលនៅកៀនជញ្ជាំងមកជំនួសវិញ, បានន័យថា‹បារាំងបានសម្តែងការជិនឆ្អន់នឹងរបៀបធ្វើនយោបាយជំនាន់ចាស់ ចង់ផ្លាស់ប្តូរ ទៅជាចរន្តថ្មីស្រឡាងមួយផ្សេងទៀត›។

គេអាចសង្ស័យថា តើចលនានៅប្រទេសបារាំង មានលំនាំដូចការបោះឆ្នោតចុងក្រោយ នៅចក្រភពអងគ្លេស ឬក៏ដូចនៅសហរដ្ឋអាមេរីកដែរឬទេ? ប្រទេសបារាំងមានការលំបាកនឹងនឹងគ្រប់គ្រងសេដ្ខកិច្ចរបស់ប្រទេសខ្លួនឱ្យមានលំនឹងជាច្រើនឆ្នាំមកហើយ ៗម្យ៉ាងទៀត ក៏មិនអាចបង្ហាញនូវការរក្សាសន្តិសុខជូនពលរដ្ឋខ្លួនបានផង, ការរងគ្រោះរបស់បរាំង ដោយភេរវកម្ម‹អាយស៊ីស›ដ៏ធ្ងន់ធ្ងរកាលពីឆ្នាំមុន ហើយនឹងនៅឆ្នាំនេះមុនពេលបោះឆ្នោតតែ១ថ្ងៃ ភេរវករ‹អាយស៊ីស›បានបាញ់សម្លាប់ប៉ូលីសបារាំង២រូប នៅកណ្តាលក្រុងប៉ារីស បានធ្វើឱ្យសន្លឹកឆ្នោតបេក្ខជន‹ម៉ារីន ឡឺប៉ែន› បានឡើងខ្ពស់គួរឱ្យបារម្ម​។

‹ម៉ារីន ឡឺប៉ែន›បានប្រកាសដកខ្លួនពីដំណែងប្រធាននៃគណបក្សរបស់ខ្លួន នៅ១សប្តាហ៍មុនពេលបោះឆ្នោត ក្នុងបំណងលាងខ្លួនឱ្យស្អាតពី ទស្សនៈប្រកាន់ពូជសាសន៍នៃបក្សរបស់ខ្លួន តែនៅមានបំណងដកខ្លួនចេញពីសហភាបអឺរ៉ុពនៅឡើយ នេះក្នុងបំណងប្រមូលសន្លឹកឆ្នោត‹ស្តាំកណ្តាលនិយម›បន្ថែម, ចៃដន្យមានព្រឹត្តិការណ៍ភរវកម្មមុនពេលបោះឆ្នោត សេចក្តីថ្លែងការណ៍ភ្លាមៗរបស់‹ម៉ារីនេ ឡឺប៉ែន›បានឱ្យគេយល់ថាធ្វើឱ្យកើនសន្លឹកឆ្នោតបានច្រើនជាប្រាកដ។ រីឯសម្លេងឆ្នោតរបស់‹អេម៉ានុអែល ម៉ាក្រុង›ដែលបានលើស‹ម៉ារីន ឡឺផ៉ែន›ទៅទៀតនោះ គឺជាឆ្នោត‹ដាស់អារម្មណ៍›ប្រទេសបារាំង ថាលែងជឿលើនយោបាយ‹ស្តាំកណ្តាលនិយមនៃជំនាន់មនុស្សចាស់›តទៅទៀតហើយ គឺត្រូវការនូវឋាមពលសម្រាប់ផ្លាស់ប្តូរ ទៅរកនយោបាយថ្មីមួយផ្សេងទៀត។

គណបក្សលោក អេម៉ានុយអែល ម៉ាក្រុង មិនមានសមាជិករបស់ខ្លួននៅសភានៅឡើយទេ រីឯលោកស្រី ម៉ារីន ឡែប៉េន មានសមាជិកតែ២រូបនៅសភាជាតិក្នុងចំណោមតំណាងរាស្ត្រប្រមាណជាង៥០០នាក់ អ្នកវិភាគនិយាយថា ប្រធានាធិបតីនាអណត្តិខាងមុខនឹងមិនមានអំណាចធំដូចប្រធានាធិបតីឯទៀតៗដែលមានសមាជិកច្រើននៅសភាជាតិនោះទេ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅសភាជាតិ នឹងធ្វើនៅបន្ទាប់ពីការជ្រើសតាំងប្រធានាធិបតីបារាំងរួចមក។

ការបោះឆ្នោតជុំទី២នឹងធ្វើទៅថ្ងៃទី៧ខែឧសភាឆ្នាំ២០១៧នេះ។