ប៉ុណ្ណារ៉ូទៅហាត់របាំស្វានៅសមាគមអង្គរ

ដោយ ខ្មែរផុសស.រ.អា.  តពីលេខមុន

សប្តាហ៍មុន ប៉ុណ្ណារ៉ូ មិនបានទៅហាត់របាំស្វានៅសមាគមអង្គរទេ ដោយសារមានធាតុអាកាសត្រជាក់ហើយធ្លាក់ព្រិលខ្លាំងពេក ធ្វើឱ្យគេបិទសាលានាថ្ងៃអាទិត្យនោះ។ ថ្ងៃអាទិត្យទី១៨កុម្ភៈ ទើបសាលាបើកបង្ហាត់ឡើងវិញ។ លើកនេះប៉ុណ្ណារ៉ូបង្ហាញភាពរីករាយជាងមុន ដោយសារធាតុអាកាសឡើងកំដៅឡើងវិញ គេអាចរត់លេងតាមផ្លូវ គប់ព្រិលដាក់ឳពុកគេដែលជូនទៅសាលាររៀន ហើយដឹងថានឹងបានជួបមិត្រថ្មីនៅកន្លែងហាត់នោះទៀតផង។

Layout No.219(24P).qxp

នៅសាលានាវេលាម៉ោង១២ថ្ងៃត្រង់ មានកូនសិស្សក្មេងៗស្រីប្រុសមកដល់រួចជាស្រេច ថ្នាក់បង្រៀនភ្លេងបញ្ចេញឱ្យឮសម្លេងរនាដនឹងស្គរលាន់រងំចេញពីបន្ទប់ដែលកំពុងហាត់លាន់រងំ, ប៉ុណ្ណារ៉ូ រត់ទៅរកគ្រូនឹងកន្លែងហាត់របស់ខ្លួនបាត់, រីឯសិស្សខ្លះ ក្នុងសំពត់អាវរបាំបញ្ចប់ការហាត់របស់ខ្លួននៅម៉ោង១២នោះ ក៏ចេញព្រូមកក្រៅ ទុកកន្លែងឱ្យអ្នកថ្មីហាត់ម្តង, សាលាបង្ហាត់សមាគមអង្គរនាថ្ងៃអាទិត្យថ្ងៃត្រង់មានសិស្សនឹងគ្រូប្រមាណ៣០-៤០នាក់ តែពេញចង្អៀត ទាំងក្នុងបន្ទប់ហាត់ ទាំងចង្គ្រានបាយ ទាំងផ្លូវចេញចូល បានក្លាយទៅជាកន្លែងបង្ហាត់បង្រៀនដ៏ពេញសកម្មភាពរក្សាសិល្បៈទាំងអស់, លោកប្រធានធំ ធឹម ធូ នឹងនាយក ដាវី ត្រាន ក៏នៅទីនោះដែរសម្រាប់រក្សាសណ្តាប់ធ្នាប់សាលា។

ថ្ងៃនេះយើងមានសំណាង ដោយបានជួបអ្នកគ្រូបង្ហាត់ ជើងចាស់ម្នាក់ក្នុងអាយុជាង៤០ឆ្នាំ ចេញពីសាកលវីទ្យាល័យវិចិត្រសិល្បៈក្រុងភ្នំពេញ មកបង្ហាត់សិស្សនៅទីនោះ១២ឆ្នាំហើយ រាប់ទាំងបង្ហាត់កូនស្រីខ្លួនឯង២នាក់ផង គឺ‹ដាយាណា›អាយុ១០ឆ្នាំនឹង‹ដាយិនដ្រា›អាយុ៩ឆ្នាំ, អ្នកគ្រូឆ្លៀតឱកាសជជែកជាមួយយើងនៅពេលសម្រាកម៉ោង២រសៀល។ អ្នកគ្រូ ប៉ិច ហ៊ឹង ហៅពេជ្រ មានជំនាញខាងរបាំបូរាណខ្មែរ ជាអ្នកទទួលខុសត្រូវបង្ហាត់សិស្សចូលថ្មី, អ្នកគ្រូពេជ្រនិយាយថា‹ដោយសារការបង្រៀនសិស្សពេលវេលាតិច ហាត់តែចុងសប្តាហ៍, សិស្សថ្មីទាំងអស់ត្រូវចូលមកហាត់ហ្វឹកហ្វឺនក្បាច់មានអាយុកាលច្រើនសតវត្យមកហើយ យកជាមូលដ្ឋាន១-២-៣ឆ្នាំ ទៅតាមសិស្សដែលមានទេព្យកោសល្យខ្ពស់ មុននឹងបញ្ជូនទៅរៀនរបាំផ្សេងៗទៀត, អ្នកដែលមាននិស្ស័យ ចង់ចេះបានរហ័ស តម្រូវឱ្យមកហាត់ក្នុងសប្តាហ៍ពេលចេញពិរៀនថែមទៀត, ក្នុងរយៈពេល១២ឆ្នាំនេះ ជាមួយនឹងគ្រូបង្ហាត់ឯទៀតៗ សិស្សខ្លះបានឡើងជាជានាថការីឯក ខ្លះក៏ក្លាយជាគ្រូបង្ហាត់ខ្លួនឯងទៅទៀតផង តែខ្ហះទៀតក៏ចេញទៅធ្វើការ មានគ្រួសារ មកជួយសម្តែងក្នុងសមាគមនៅពេលមានកម្មវិធីធំៗម្តងៗ›។ អ្នកគ្រូពេជ្រ បានលើកបង្ហាញកម្មវិធីសម្តែងសិល្បៈសំខាន់មួយរបស់សមាគមអង្គរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ មេសា២០១៧ នៅភោជនីយដ្ឋាន‹សំពៅមាស›ក្នុងនោះនឹងមានអញ្ជើញសិល្បៈការីនឹងសិល្បករជើងចាស់ទាំងអស់ឱ្យមកចូលរួមសម្តែង សម្រាប់ឱកាសចូលឆ្នាំខ្មែរ។

សមាគមអង្គរជាកន្លែងដែលសហគមន៍ខ្មែរនៅឡូវែល រក្សាកេរដំណែលសិល្បៈបូរាណនឹងប្រពៃណីរបស់ខ្លួនបានយ៉ាងប្រសើរ។ ប៉ុន្តែការរីកចំរើននេះ បើទោះជាឡូវែលជាតំបន់ដែលប្រជាពលរដ្ឋខ្មែរមករស់នៅជុំគ្នាច្រើនក៏ដោយ ក៏នៅមិនទាន់បានទទួលការយកចិត្តទុកដាក់សមរម្យ ពីសហគមន៍ខ្លួននឹងពីអ្នកគ្រប់គ្រងក្រុងនៅឡើយ អ្នកខ្លះក៏ពុំបានដឹងពីសមាគមអង្គរកំពុងធ្វើអ្វីខ្លះទេ ខ្លះទៀតក៏ពុំដឹងថាកូនចៅខ្លួនឯងស្រឡាញ់សិល្បៈដែលសម្តែងដោយ‹សមាគមអង្គរ›ប៉ុណ្ណានោះផង។ ទស្សនីយភាពធំៗ បានបង្កើតឡើងហើយទទួលការស្ងើចសសើរពេញទំហ៊ឹងពីគ្រប់មជ្ឈដ្ឋាន តែគ្រួសារខ្មែរនៅតែមានតិចតួច មកចូលរួមផ្តល់តម្លៃដល់ការប្រឹងប្រែងរបស់កូនចៅ។

លោក ធឹម ធូ បានខិតខំពុះពារគ្រប់ឧបស័គ្គ បរិច្ចាកគ្រប់វិស័យ ជាយូរមកហើយ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរដំណាងឱ្យពូជសាសន៍ខ្លួន ឱ្យបានថ្កុំថ្កើងនាថ្ងៃនេះ ជាមួយអ្នកគ្រូលោកគ្រូបង្ហាត់ប្រកបដោយភាពតស៊ូ,ឥឡូវគួរដល់ពេលអ្នកឯទៀតជាសាច់ឈាមនៃវប្បធម៌ខ្មែរដែរ ហុចដៃទៅជ្រោមជ្រែង ‹សមាគមអង្គរ›ឱ្យបានគ្រប់គ្នា ជំហ៊ាននៃការជឿនលឿនថ្មីទៀតនឹងមកដល់ចំពោះវប្បធម៌ជាតិយើង ជាមិនខានឡើយ៕​ នៅមានត