‹ប៉ូលិសអាកាដេមិ›បញ្ចេញនាយប៉ូលីសជំនាន់ទី២១

ខ្មែរផុសស.រ.អា

ឡូវែលៈ ‹ប៉ូលីសអូហ្វីស័រ›ថ្មី៤៥រូប ទើបនឹងបានប្រឡងចេញជាផ្លូវការនឹងប្រកបដោយជោគជ័យ កាលពីថ្ងៃទី៣ វិច្ឆិកា ២០១៧ នៅ‹អាកាដេមីប៉ូលីសឡូវែល›។

ខ្មែរផុសអ.រ.អា. បានផ្សព្វផ្សាយដំណឹងជ្រើសរើសបេក្ខជន‹នាយប៉ូលីស›ជូនសហគមន៍ខ្មែរ កាលពី២ឆ្នាំមុន – ក្នុងចំណោមនិស្សិត៦១នាក់ ដែលបានចុះឈ្មោះចូលសិក្សា ហើយបន្ទាប់ពីការសិក្សាយ៉ាងពេញទំហ៊ឹងចំនួន២៤ខែនៅ‹អាកាដេមិ›មក យុវបេក្ខជននាយប៉ូលីសទាំង៦១នាក់ មិនបានទៅដល់ចុងបញ្ចប់នៃការសិក្សារបស់ខ្លួនទាំងអស់នោះទេ មានតែ៤៥នាក់ប៉ុណ្នោះ បានប្រឡងជាប់នឹងប្រកាសជាផ្លូវការក្នុងនោះមាន‹ប៉ូលីសអូហ្វស័័រខ្មែរ›ចំនួន៤នាក់ – គួរឱ្យមានមោទនភាព ដែលសហគមន៍ ផ្តើមចាក់ឬសពិតប្រាកដជាខ្មែរអាមេរីកាំងពីឡូវែលនេះទៅហើយ។

 

យើងបានជួបគ្រួសាររបស់‹ប៉ូលីសអូហ្វីស័រខ្មែរ›ម្នាក់ ដែលមានឈ្មោះ រីឈី ជុំ ដែលលោក ស ធែល ជា‹ប្រូបេស្យុនអូហ្វីស័រ› នៅឡូវែលបានពីព័រនាយាយថា ‹យុវជនម្នាក់នេះ មានចំណូលចិត្តវិជ្ជាជីវជាប៉ូលីសនេះ តាំងតែពីនៅក្មេងមកម្លេះ ហើយតែងតែមកសួរយោបល់ពីលោកពីកាងារប៉ូលីស ជាញឹកញយ…លោកក៏តែងតែណែនាំ ពីកាងារក្រួងយុត្តិធម៌នឹងសន្តិសុខ ជាប្រចាំដែរ›។ ឳពុកម្តាយរបស់ រីឈី គឺលោក ជេសុន នឹង លោកស្រី សារ៉េត ជុំ មានមោទនភាពណាស់ជំពោះជោកជ័យនៃការសិក្សារបស់កូនប្រុសម្នាក់ ក្នុងចំណោមកូន៤នាក់ដែលំាដំណើរការប្រសើរប្រហាក់ប្រហែលគ្នានេះ ជាពិសេសលោកថា ‹ទំនងជាកូនលោកធ្លាប់ឃើញលោកធ្វើការជាបុគ្គលិកផ្នែកសន្តិសុខ ក៏ចូលចិត្តធ្វើតាមផ្លូវរបស់ឳពុកក៏មិនដឹង…›។ក្រុមគ្រួសារបានមកជួបជុំធ្វើការជប់លៀងអបអរពិធីប្រឡងជាប់របស់កូននៅផ្ទះ‹ភីបឌី›យ៉ាងរីករាយ៕