ប្រកួតប្រជែងដើម្បីទៅកាន់សេដ្ឋវិមាន

ប្រកួតប្រជែងដើម្បីទៅកាន់សេដ្ឋវិមាន
“Road to the White House”
ដោយ ពិន សំខុន
លត្ធផលនៃការបោះឆ្នោតដ៏ត្រចះត្រចង់នៃកូរប្រកួតយកដំណែងជាបេក្ខជនប្រធានាធិបតី ២រូប គឺ លោកស្រី ហីឡារី គ្លីងតុន ជាអតីតរដ្ឋលេខាធិការក្រសួងការបរទេស មកពីគណបក្សប្រជាធិបតេយ្យ នឹងលោក ដណាល់ ត្រម ជាអ្នកសេដ្ឋកិច្ច មកពីគណបក្សសាធារណរដ្ឋ បានលេចកាន់តែច្បាស់ថា ‹អ្នគទាំង២មុខតែនឹងទទួលការតែងតាំងនៅមហាសន្និបាទនៃគណបក្សរៀងៗខ្លួន នៅខែកក្កដាខាងមុខ›ជាប្រាកដ ថ្វីត្បិតតែខាងគណបក្សប្រជាធិបតេយ្យនៅមាន លោក ប៊ែនី សាន់ឌ់រ នៅបន្តរកាប្រណាំងប្រជែង យ៉ាងអស់សង្ឃឹមយ៉ាងណាក៏ដោយ ។
ឌណាល់ ត្រមៈ មកទល់ថ្ងៃទី៥មិថុនា មុនថ្ងៃ‹ស៊ូពែធូស្តេយ›ដ៏សំខាន់ចុងក្រោយ ឌណាល់ ត្រម លែងមានគូរប្រកួតជាមួយបេក្ខជននៃគណបក្សសាធារណរដ្ឋទៀតហើយ ដោយសារបានឈ្នះចំនួន‹ដេឡេហ្គេត›ច្រើនដាច់គេ ហើយគ្រប់គ្រាន់សម្រាប់ការតែងតាំងជាផ្លូវការខែខាងមុខ ក្នុងគណបក្សខ្លួនឯង ម្លោះហើយក៏ប្តើមទិទានបេក្ខជន ហ៊ីឡារី គ្លីងតុន ខាងគណបក្សប្រជាធិបតេយ្យជាបណ្តើរៗទៅហើយ ។ ក៏ប៉ុន្តែ ដោយសារ ឌណាល់ ត្រម មានចារឹកមានះ ប្រើពាក្យសម្តីមិនចេះគួរសមដូចគំរូរជាអ្នកមានដំណែងជាន់ខ្ពស់ពីមុនៗមក ដូចជាប្រើពាក្យថា‹ហ៊ីឡារី ដ៏ស្អុយគ្រុកគួរតែត្រូវចាប់ដាក់គុក – ប៊ើនី ដ៏កំព្រួកមិនសមមានសិទ្ធឈរឈ្មោះជាប្រធានាធិបតីទេ – អ្នកកាសែតសុទ្ធអាក្រក់ហើយលំអៀងស្ទើរតែទាំងអស់…› ក៏ត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់អ្នកការសែត ដែលរុករកចាប់កំហុសគ្មានប្រណី នឹងពីបេក្ខជនប្រឆាំងនឹងខ្លួន ជាពិសេសពីសមាជិកជាន់ខ្ពស់នៃគណបក្សខ្លួនឯងយ៉ាងចាស់ដៃទៀតផង ។ ‹ត្រម›ទទួលការគាំទ្រច្រើនពីអ្នកបោះឆ្នោត តែបាត់បង់ការគាំទ្រពីសមាជិកជាន់ខ្ពស់បក្សខ្លួនឯងស្ទើតែទាំងអស់ គ្មាននរណាចង់ប្រកាសគាំទ្រ‹ត្រម›ទេដោយសារខ្លាច‹ត្រម›ធ្វើអ្វីផ្តេសផ្តាស ខូចដល់ឈ្មោះនឹងអនាគតខ្លួនឯង ដែលជាអ្នកប្រកាសគាំទ្រ ក្នុងនោះក៏មាន ផល រ៉ាយាន់ មន្ត្រីថ្នាក់ខ្ពស់បំផុតក្នុងបក្សសាធារណរដ្ឋ។ គំនិតថ្មីមួយបានកើតឡើងតាំងពីខែមុន មកទល់ពេលនេះ ក្នុងជួរនៃគណបក្សសាធារណរដ្ឋ គឺការស្វែងរកបេក្ខជនទី៣ មកបំបែកសន្លឹកឆ្នោតរបស់‹ត្រម› ដើម្បីកុំឱ្យ‹ត្រម›ជាប់ឆ្នោតបាន ពីព្រោះគេយល់ថាប្រធានាធិបតីរបៀប‹ត្រម›នេះ អាចនឹងនាំឱ្យគ្រោះថ្នាក់ដល់ប្រជាជាតិ តែរកមិនទាន់បាននៅឡើយ។ កាលពិថ្ងៃព្រហស្បត៍មុននេះ ‹ត្រម›បានទទួលការគាំទ្រពី ផល រ៉ាយ៉ាន ដោយការចរចាគ្នា តែមិនបានបញ្ឈប់‹ត្រម›មិនឱ្យឈប់ធ្វើការទិទានដ៏គួរឱ្យខ្លាចបាននោះទេ។

donhil
ហ៊ីឡារី គ្លីងតុនៈ ចំណែកឯបេក្ខជនគណបក្សប្រជាធិបតេយ្យ ‹ហ៊ីឡារី គ្លីងតុន› វិញ ក៏មានវាសនាមិនចាញ់‹ត្រម›ប៉ុន្មានទេ ទទួលរងការិះគន់ពីអ្នកកាសែត ថា‹គ្មានសមត្ថភាពគ្រប់គ្រាន់ជាអគ្គមេបញ្ជាការជាន់ខ្ពស់របស់សហរដ្ឋអាមេរីក›ទេ ជាពិសេសពីស្ត្រីភេទដូចគ្នា ដែលមិនបានគាំទ្របេក្ខភាពខាង‹ស្ត្រី›ឱ្យបានខ្ពស់បំផុតនៅឡើយ។ រងការជេប្រទេចដោយ‹ត្រម›ផង ក្រោមការទិទានរបស់អ្នកកាសែត ជាពីសេសពីសំណាក់អ្នកកាសែតធំៗជា‹ស្ត្រី› ដោយការប្រើ‹អ៊ីមែលផ្ទាល់ខ្លួន›ខុសច្បាប់ មិនបានប្រើ‹អ៊ីមែលផ្លូវការ›ក្នុងពេលដែលខ្លួនធ្វើជារដ្ឋលេខាធិការផងនោះ ‹ហ៊ីឡារី›ក៏កំពុងត្រូវរងការជម្រះបញ្ជីពីសភា រងការរើកកាយពិអ្នកកាសែតយ៉ាងតឹងតែងណាស់ដែរ ធ្វើឱ្យគេមើលឃើញថា ‹ហ៊ីឡារី›កំពុងរងការដាក់សំពាតយ៉ាងខ្លាំងខ្លា ពីព្រឹត្តិការដែលកំពុងតែកើតនៅជុំវិញខ្លួន មិនដឹងថានឹងដោះរួចយ៉ាងណានៅឡើយទេ ។ ‹ហ៊ីឡារី›បានឈ្នះឆ្នោតដាច់ បាន‹ដេឡេហ្គេត១២១៦› ឈ្នះលើគូរប្រគួតរបស់ខ្លួន‹ប៊ើនី សិនឌើ›ដែលបាន‹ដេឡេហ្គេត›តែ១៥៤៦ក៏ដោយ ក៏‹សិនឌើ›មិនបានបញ្ឈប់ការតាមប្រកួតរបស់ខ្លួននៅឡើយ ដែលមិនអាចឱ្យ‹ហ៊ីឡារី›ប្តើមការប្រកួតប្រឆាំងនឹង‹ត្រម›ឱ្យបានពេញដៃនៅឡើយដែរ ម្លោះហើយទុកឱ្យ‹ត្រម›ប្រើឱកាសបរិហាបានច្រើនអន្លើ ដោយមិនមានពេលទប់ទល់គ្រប់គ្រាន់។
‹ស៊ូពែធូស្តេយ›ចុងក្រោយ
ថ្ងៃទី … ‹ហ៊ីឡារី›បានឈ្នះសម្លេង‹ដេឡេហ្គេត›គ្រប់ចំនួន២៣៨៣ សម្រាប់ការតែងតាំង ជាបេក្ខជនប្រធានាធិបតីមកពិគណបក្សប្រជាធិបតេយ្យ, ដូច្នេះមហាសន្និបាទបក្សនឹងធ្វើការតែងតាំងជា‹បេក្ខជនផ្លូវការ›របស់គេ នៅខែកក្កដាខាងមុខនេះហើយ។ បើមិនមានការផ្លាស់ប្តូរទេនោះ, ‹ហ៊ីឡារី គ្លីងតុន› នឹងប្រកួតជាមួយ‹ឌណល ត្រម› នៅឱកាសបោះឆ្នោតខែវិច្ចិកា ដើម្បីមុខដំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរីក។
‹ហ៊ីឡារី› មានស្នាដៃនៅអាស៊ី ចំណែក‹ត្រម›គ្មានស្នាដៃនៅឡើយទេ
សហគមន៍ខ្មែរ ដែលភាគច្រើនប្រកាន់ខាង‹គណបក្សសាធារណរដ្ឋ›ពីព្រោះគេយល់ថា‹គណបក្សសាធារណរដ្ឋមាននយោបាយក្រៅប្រទេសល្អប្រសើរសម្រាប់រំដោះកម្ពុជា ខុសគ្នាតែនៅរដ្ឋម៉ាសាឈូសិត ដែលភាគច្រើនប្រកាន់‹គណបក្សប្រជាធិបតេយ្យ›ពីព្រោះតែគណបក្សប្រជាធិបតេយ្យ មានលក្ខណជិតស្និតនឹងសហគមន៍ខ្មែរនឹងអាស៊ីច្រើនជាងគេ… តែនាឱកាសបោះឆ្នោត២០១៦នេះ មកដល់ពេលនេះហើយ សហគមន៍អាស៊ី នៅទ្រឹងហ្នឹងថ្កល់ ពុំទាន់ឰថាគាំទ្រនរណាឱ្យបានច្បាស់លាស់នៅឡើយទេ ដោយសារតែអ្នកសារពត៌មាន មានការតឹងតែងនឹងបេក្ខជនលេចធ្លោទាំងពីរនាក់នោះខ្លាំងពេក សូម្បីតែសមាជិកនៃគណបក្សទាំង២ខ្លួនឯង ក៏ពុំទាន់គាំទ្របេក្ខជនខ្លួនឯងនៅឡើយដែរ។ ផ្ទុយនឹងជំនឿពីលើកមុនៗ ដែលថា‹គណបក្សប្រជាធិបតេយ្យ មានការគិតគូរដល់ប្រជាពលរដ្ឋខ្មែរតិចតួច›នោះ, ប៉ុន្តែសហរដ្ឋអាមេរីកដឹកនាំដោយ ប្រធានាធិបតី បារ៉ាក អូបាម៉ា នៃគណបក្សប្រជាធិបតេយ្យ បានចូលប្រឡូកលូកដៃក្នុងនយោបាយកម្ពុជាយ៉ាងជ្រៅ នៅពេលដែលលោកស្រី ហ៊ីឡារី គ្លីងតុន មានតួរនាទីជារដ្ឋលេខាធិការកិច្ចការបរទេស… ហើយក៏មិនមែនជាការចៃដន្តទេ ដែលប្រទេសកម្ពុជាពេលនោះ បានប្រែប្រួលជាធូស្រាលក្នុងនយោបាយបានច្រើននាឆ្នាំ២០១៤-១៥នោះ ដោយបាតុកម្មអហឹង្សាមិនបានក្លាយទៅជាសង្គ្រាមស៊ីវិល, ដោយគ.ជ.ប.ថ្មីបានកើតឡើង, ការរៀបចំចុះឈ្មោះបោះឆ្នោតត្រឹមត្រូវបានប្តើម, ហើយវប្បធម៌សន្ទនាបានបង្ករឡើងបាននោះ…, ទាំងអស់នោះស្រាប់តែរលាយខ្សុល នៅពេលដែលរដ្ឋលេខាធិការថ្មី ជន ខេរី ចូលខ្លួនមកទទួលដំណែងជំនួស‹ហ៊ីឡារី›គេគិតតែជួយក្នុងសង្គ្រាមនៅមជ្ឈឹមបូព៌ា នឹងជួយវៀតណាមខាងជើង ដែលក្តោបយកកម្ពុជាតែប៉ុណ្ណោះ។ គេនៅចាំនៅឡើយថា ស្របគ្នានឹងបរិយាកាសធូស្រាលនៅកម្ពុជានាពេលនោះ, នៅប្រទេសភូមាឯណោះ មានក៏ស្ថានភាពតឹងតែងដូចគ្នានៅកម្ពុជាដែរ តែបានត្រូវ លោក បារ៉ាក់ អូបាម៉ា នឹងលោកស្រី ហ៊ីឡារី គ្លីងតុន ដោះស្រាយឱ្យភូមាធូស្រាលជាស្ថាពរបាន, ដោយធ្វើឱ្យលោកស្រី អូនសាន់ ស៊ូជី ដែលគេជឿជាក់ថាជាមនុស្សសេរី បានឡើងកាន់អំណាច បញ្ចប់អំណាចផ្តាច់ការយោធានិយម តាមបំណងនៃប្រជាពលរដ្ឋភូមា បន្ទាប់ពិមានការគាំទ្រយ៉ាងរឹងមាំពីខាងក្រោយ របស់សហរដ្ឋអាមេរីក, ទាំងនេះធ្វើឱ្យគេសង្ស័យថា‹អូបាម៉ា-ហ៊ីឡារី›អាចនឹងមានគ្រោងនយោបាយត្រជាក់ សម្រាប់សុខសន្តិភាពនៃប្រទេសកម្ពុជាទៀត ដូចគ្នានឹងភូមាដែរ។ ក្នុងរូបភាពដំណោះស្រាយនយោបាយកម្ពុជានេះ គេជឿថា ‹ហ៊ីឡារី›ប្រាកដជាមានជំនាញច្រើនជា‹ត្រម› ដែលមិនទាន់បានធ្វើអ្វីនៅឡើយសម្រាប់កម្ពុជាទេ។