ប្រទេសឥណ្ឌាមានជំងឺឆ្លងថ្មី “ផ្សិតខ្មៅ”?

ការណែនាំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តឥណ្ឌា និងការណែនាំ របស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី ៩ ឧសភា បានអំពាវនាវឱ្យមានការយល់ដឹង ត្រួតពិនិត្យ និងការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើនៃជំងឺស្លេសលាយខ្ទុះ (mucormycosis) ដែលជាជំងឺកម្រ និងជាជំងឺផ្សិតប្រល័យជីវិតមនុស្ស ហៅថា “ផ្សិតខ្មៅ” ។

Screenshot of a patient via Times of India Facebook’s page.

ករណីជំងឺកូវីដ-១៩ បានកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដល់ទៅ ២៣ លាន ករណី និងសម្លាប់មនុស្ស ២៥០.០០០ នាក់ មាន ១នាក់ស្លាប់ ក្នុងចំណោម ៥ ករណីនៃអ្នកជំងឺកូវីដ-១៩ នៅលើពិភពលោក។ ជំងឺ “ផ្សិតខ្មៅ” គឺជាសត្រូវថ្មីរបស់អ្នកជំងឺកូវីដ-១៩ ទោះបីជាវាមិនមែនជាជំងឺថ្មីនៅក្នុងប្រទេសឥណ្ឌាក៏ដោយ។ វេជ្ជបណ្ឌិត Aparna Mukherjee ជនជាតិឥណ្ឌាមានប្រសាសន៍ថា “ជំងឺស្លេសលាយខ្ទុះ (mucormycosis) គឺជាជំងឺឱកាសនិយម”។ វាមិនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានទេ។ មុនពេល ជំងឺកូវីដ-១៩ មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ដូចជា បន្ទាប់ពីការវះកាត់ ឬការសម្រាកពេទ្យយូរ ទំនងជាងាយឆ្លង ជំងឺផ្សិតខ្មៅ ប៉ុន្តែសព្វថ្ងៃនេះ ជំងឺកូវីដ-១៩ បានធ្វើអោយប្រព័ន្ធភាពស៊ាំចុះខ្សោយគួរឱ្យកត់សម្គាល់ ធ្វើឱ្យមនុស្សកាន់តែងាយរងគ្រោះនឹងជំងឺនេះ។ គិតត្រឹមថ្ងៃទី ២២ ខែឧសភាប្រទេសឥណ្ឌាបានរាយការណ៍ជិត ៩.០០០ ករណី ដែលជាងពាក់កណ្តាលនៃករណីសរុបត្រូវបានប្រមូលផ្តុំនៅក្នុងរដ្ឋ Gujarat រដ្ឋ Maharashtra និងរដ្ឋ Andhra Pradesh ។ នៅក្នុងរដ្ឋ Ahmedabad ឥឡូវនេះមាន ១០០ ករណី ធៀបនឹងជាធម្មតា ៣ ករណី ក្នុងមួយឆ្នាំ។

តើផ្សិតខ្មៅឆ្លងទៅអ្នកជំងឺកូវីដ-១៩ យ៉ាងដូចម្តេច?

នៅប្រទេសឥណ្ឌា អុកស៊ីសែនប្រមូលផ្តុំ ត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដើម្បីជួយឱ្យពួកគេដកដង្ហើម។ ឧបករណ៍ស្រូបយកអុកស៊ីសែននេះ មានភ្ជាប់ជាមួយប្រព័ន្ធជួយ សម្រួលសំណើម ដើម្បីឱ្យខ្យល់មានសំណើម ដូច្នេះ ការដកដង្ហើមរបស់អ្នកជម្ងឺនឹងមិនស្ងួតទេនិងជាកន្លែងនាំអោយដុះផ្សិតកើតឡើង។ វេជ្ជបណ្ឌិត Ronak Shukla ជាវេជ្ជបណ្ឌិតឯកទេសផ្នែកច្រមុះ និងបំពង់ក ដែលថែទាំអ្នកជំងឺកូវីដ-១៩ បាននិយាយថា “ប្រសិនបើឧបករណ៍ បម្លែងជាតិសំណើម មិនត្រូវបានសម្អាតឱ្យបានត្រឹមត្រូវ ឬមិនដំណើរការទេ នោះឱកាសនៃការកើតជំងឺជំងឺស្លេសលាយខ្ទុះ (mucormycosis) កាន់តែខ្ពស់” ។

អ្នកជំងឺបានទទួលអុកស៊ីសែន និងការព្យាបាលេដោយថ្នាំស្តេរ៉ូអ៊ីត (steroid) (ជាបូលហេតុមួយទៀតដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ) ជាការព្យាបាលចាំបាច់សម្រាប់ជំងឺកូវីដ-១៩ ហើយឆ្លងជំងឺនេះ មានអាការៈឈឺក្បាលខ្លាំង ឈឺឆ្អឹងខ្ទង់ច្រមុះ និងឈឺភ្នែក ព្រិលភ្នែក និងហើម ថ្ពាល់។ ឆ្អឹងខ្ទង់ច្រមុះប្រែជាខ្មៅ។ លោកវេជ្ជបណ្ឌិត Shukla មានប្រសាសន៍ថា “ជំងឺនេះ វាយប្រហារទៅលើសរសៃឈាម និងជាលិការមានជីវិត នៅពេលវាសម្លាប់សរសៃឈាម និងជាលិការ វាប្រែជាខ្មៅទាំងអស់” ជាកន្លែងដែលជំងឺមានឈ្មោះថា “ផ្សិតខ្មៅ” ។ ក្នុងរយៈពេលបីថ្ងៃ ជំងឺបានរាលដាលដល់ភ្នែក ឬឆ្អឹងថ្គាម ហើយបន្ទាប់មកទៅកាន់ខួរក្បាល ដែលអ្នកជំងឺនឹងមានឳកាសរស់បានតែ ៥០ % ប៉ុណ្ណោះ។ ដើម្បីបញ្ឈប់ការរាលដាល នៅពេលធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះ គឺត្រូវវះកាត់យកភ្នែក ឬ ឆ្អឹងថ្គាមដែលមានជម្ងឺចេញ។

វេជ្ជបណ្ឌិត Shukla ជនជាតិឥណ្ឌាមានប្រសាសន៍ថា ទោះបីវាជាជំងឺគួរតែចៀសវាងក៏ដោយ វាអាចព្យាបាលបាន។ ប្រជាជននៅប្រទេសឥណ្ឌាឆ្លងជំងឺដោយការដកដង្ហើមស្រូបផ្សិតចូលដែលត្រូវបានរកឃើញនៅក្នុងបរិស្ថានធម្មជាតិ និងលើដី នៅក្នុងប្រទេសឥណ្ឌា។ “សំរាប់មនុស្សភាគច្រើនដែលមានប្រព័ន្ធភាពស៊ាំការពារសុខភាពល្អ ការប៉ះពាល់នឹងផ្សិត ពិតជាមិនមានបញ្ហាអ្វីទេ។ ពួកគេនឹងមិនឈឺទេ។”