ប្រធានាធិបតី‹ត្រម›នឹងមេឡីនីញ៉ាស្ត្រីទី១ធ្វើទស្សនៈកិច្ចផ្លូវការក្រៅប្រទេសដំបូងបង្អស់រយៈពេល៩ថ្ងៃ

ដោយ ខ្មែរផុសស.រ.អា.

លោកប្រធានាធិបតីអាមេរីកាំងនឹងស្ត្រីទី១ បានប្តើមទស្សនៈកិច្ចផ្លូវការដំបូងបង្អស់នៅមជ្ឈឹមបូព៌ានាទីក្រុង‹ហ្សេរូសាឡេម›ថ្ងៃទី២២-២៣ឧសភានេះ ដើម្បីជួបប្រស្រ័យទាក់ទងជាមួយប្រធានាធិបតី‹និតានញ៉ាហ៊ូ›នៃប្រទេស

អ៊ីស្ត្រាអែលនឹងលោកប្រធានាធិោបតី ម៉ាមុត អាបាស នៅ‹បេត្លេហែម›នៃប្រទេសប៉ាឡេស្ទីន, គឺជាសញ្ញានៃការស្វែងរកសន្តិភាពដោយការចរចានយោបាយ, តែលោកប្រធានាធិបតី‹ត្រម›បែរជាឱ្យន័យដំណើរទស្សនកិច្ចរបស់លោក ថាជាដំណើរសម្រាប់សាសនាទៅវិញ។ ‹ហ្សេរូសាឡេម›គឺជាតំបន់ដែលប្រទេសអ៊ីស្ត្រាអែលបានវាយយកផ្តាច់ពីប៉ាឡេស្ទីននៅឆ្នាំ១៩៦៧ ហើយមានទំនាស់រវាងប្រទេសទាំង២មកទល់ពេលនេះមិនទាន់ចប់ ហើយក៏គ្មានប្រទេសណាហ៊ានទទួលស្គាល់ថា‹ហ្សេរូស្ហាឡេម›ថាជារបស់អ៊ីស្ត្រាអែលនៅឡើយទេ។ ការមកដល់របស់ ‹ឌណល ត្រម›គឺជាប្រធានាធិបតីអាមេរីកាំងដំបូងបង្អស់ ដែលមកប្រឈមមុខនឹងបញ្ហានៅមជ្ឈឹមបូព៌ាដ៏រសើបបំផុតនៅ‹អ៊ីសនឹងវែសបេងគ៍›។

ល្ងាចទិ២៣លោកប្រធានាធិបតិ‹ត្រម›បានមកដល់‹ប្រ៊ុចសែល›នៃប្រទេស‹បែលហ្សីក›ដើម្បីប្រស្រ័យទាក់ទងជាមួយសភាសហភាពអឺរ៉ុបនឹងប្រធានអង្គការ‹ណេតូ› ថ្ងៃទិ២៤លោកត្រូវជួបសម្តេច‹ប៉ូបហ្វ្រង់សីស›នៅវិមាន‹វ៉ាទីកង់›មុននឹងទៅចូលរួមប្រជុំប្រមុខ‹ណេតូ›នៅក្រុងរូមថ្ងៃទី២៥ឧសភា ។ ជំនួបដ៏មានសារសំខាន់សម្រាប់សហរដ្ឋអាមេរីក គឺសម្ព័ន្ធមិត្រនៅ‹ណេតូ›ដែលជាកម្លាំងយោធាក្រៅប្រទេសរបស់សហរដ្ឋអាមេរីក តែអាមេរីកាំងបានយកឱកាសដ៏សំខាន់នេះ សម្រាប់ទារលុយវិភាគទានរបស់ប្រទេសជាសមាជិកឱ្យ‹ចេញប្រាក់ចំណាយឱ្យបានគ្រប់ៗគ្នា ពេលនោះណេតូនឹងមានកម្លាំងគ្រប់គ្រាន់សម្រាប់វាយបកភេរវករអាយស៊ីសហើយ› ក៏ប៉ុន្តែប្រទេស(មាន២៣ក្នុងចំណោម២៧)ដែលមិនបានបង់វិភាគទាន និយាយថា‹គេមិនបានជំពាក់លុយសហរដ្ឋអាមេរីកឬណេតូនោះទេ›។

ជំនួបដ៏សំខាន់មួយទៀត គឺការជួបនឹងប្រមុខនៃរដ្ឋាភិបាល អឺរ៉ុបនៅទីក្រុងប្រ៊ុកសែល លោកស្រីឆាន់សឺល័យនៃប្រទេសអាលឺម៉ង រួមទាំងប្រទេសបារាំង ដែលជាមគ្គុទេសនៃអឺរ៉ុប ហាក់ដូចជាសំដែងភាពត្រជាក់ជាមួយសហរដ្ឋអាមេរីក នៅចុងបញ្ចប់នៃទស្សនកិច្ចរបស់‹ឌណល ត្រម› ដោយនិយាយថា ‹អឺរ៉ុបត្រូវមានសង្ឃឹមលើខ្លួនឯង›។

សហរដ្ឋអាមេរីកកំពុងមានបញ្ហា‹ត្រៀមធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង›នាវាចម្បាំងធំៗ យន្តហោះប្រដេញលឿនៗ ក៏បានទៅប្រចាំការនៅកូរ៉េខាងត្បូង នឹងនៅជប៉ុន ដែលជាមុខព្រួញនៃការគម្រាមបាញ់មកលើរបស់កូរ៉េខាងជើង។ ការបញ្ឈរទ័ពដ៏ច្រើនសង្ធឹក នៅទល់មុខកូរ៉េ តែមិនឆ្ងាយពីសមុទ្រចិន មិនបានធ្វើឱ្យចិនរីករាយនោះទេ មិនត្រឹមតែចិនមិនទប់កូរ៉េប្រកបដោយប្រសិទ្ធិភាពទេ ថែមទាំងបន្ថែមទំនាក់ទំនងជាមួយនឹងរុស្សីទៀតផង ចិនបានកាត់បន្ថយឋាមពល ម្ហូបចំណី … មែន ក៏ប៉ុន្តែខាងរុស្សីឯណោះ បង្ហូរចូលកូរ៉េខាងជើងនូវអ្វីដែលកូរ៉េខ្វះខាត យ៉ាងសន្ធឹកសន្ធាប់ ខុសពីកាណែនាំរបស់ អ.ស.ប. ដែលបានដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដែលបាញ់សាកកាំជ្រួចផ្គើននឹងការព្រមានរបស់អ.ស.ប.។

បន្ទាប់ពីទស្សនកិច្ច៩ថ្ងៃរបស់ប្រធានាធិបតី‹ត្រម។នៃសហរដ្ឋអាមេរីក នៅអឺរ៉ុប នឹងមជ្ឈឹមបូព៌ា មានយោបល់កោតសសើរក្នុងស្រុក‹តិចតួច›ថា ជាទស្សនកិច្ចប្រកបដោយភាពច្បាស់លាស់មិនស្រពេចស្រពិលជាមួយនឹងអាយស៊ីសទៀតទេ, តែយោបល់ជាច្រើនយល់ថាជា‹ការគ្រោះថ្នាក់បំផុត›ដែលអាមេរីកនៅឆ្ងាយពីណេតូ នឹង អឺរ៉ុប។ ចំណែកឯក្នុងស្រុកឯណេះវិញ លោក‹ឌណល ត្រម›ក៏ត្រឡប់មកជួបបញ្ហាស៊ើបអង្កេត ទំនាក់ទំនងជាមួយប្រទេសរុស្សិ ដែលគេរកឃើញកាន់តែជ្រៅទៅហើយ៕