ប្រយ័ត្នចំពោះការបរិភោពត្រីកាម៉ុងចំហុយ

ប្រែសម្រួលដោយខ្មែរផុស ស.រ.អា

ញ៉ូយក– ត្រីកាម៉ុង រឺត្រីផ្លាធូចំហ៊ុយរបស់ក្រុមហ៊ុន Willis Ocean Incដែលមានទីតាំងនៅក្រុងប្រូគ្លីន រដ្ឋញ៉ូយក បានត្រូវប្រកាស់ប្រមូលត្រឡប់ចូលក្រុមហ៊ុនវិញនិងជូនដំណឹងពីសុវត្ថិភាព កាលពីថ្ងៃទី ១៤ ខែមិថុនា បន្ទាប់ពីការិយាល័យគ្រប់គ្រងចំណីអាហារនិងឪសថអាមេរិក បានរកឃើញថាផលិតផលត្រីចំហ៊ុយរបស់ក្រុមហ៊ុនមិនត្រូវបានវះយកគ្រឿងក្នុងចេញនោះទេ។

ត្រីកាម៉ុងចំហ៊ុយរបស់ក្រុមហ៊ុន Willis Ocean Inc ត្រូវបានចែកចាយទៅកាន់ហាងលក់រាយទូទាំងប្រទេស ដោយមានកាវ៉ិចខ្ចប់ជាមួយទ្រនាប់ស្នោរពណ៍សដែលមានត្រីកាម៉ុងចំនួន ២ រុំជិតដោយថងផ្លាស់ស្ទឹកថ្លា នឹងមានផ្លាកសញ្ញាព៌ណក្រហមដែលសសេរ “ផលិតផលរបស់ប្រទេសថៃ”។ ការប្រកាសប្រមូលមកវិញនេះគឺចាប់ផ្តើមបន្ទាប់ពីក្រសួងវិស័យកសិកម្មនិងអ្នកត្រួតពិនិត្យទីផ្សារចំណី បានធ្វើការពិសោធន៏សំណាក់ផលិផលត្រីចំហ៊ុយរបស់ក្រុមហ៊ុន Willis Ocean Incនិងរកឃើញថា ផលិតផលត្រីកាម៉ុងរបស់ក្រុមហ៊ុន មិនត្រូវបានវះយកគ្រឿងក្នុងចេញឲ្យបានត្រឹមត្រូវនោះទេមុនពេលធ្វើការកែឆ្នៃ។

តាមរយៈការរកឃើញនេះ ត្រីកាម៉ុងចំហ៊ុយរបស់ក្រុមហ៊ុនត្រូវបានហាមខាត់ក្នុងការដាក់លក់នៅតាមទីផ្សារ ដោយសារវាអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោព។ ការបរិភោពត្រីដោយមិនមានការវះយកគ្រឿងក្នុងចេញ អាចបង្កឲ្យមានរោគសញ្ញាដូចជាវិលមុខ, ព្រិលភ្នែក, ពិបាកដកដង្ហើម, ភាពទន់ខ្សោយនៃសាច់ដុំផ្សេងទៀត​ និងហើមពោះជាដើម។ ប៉ុន្តែរហូតមកលពេលមិនមានសេចក្តីរាយការណ៏ណាមួយពីការកើតមានជំងឺទាក់ទងនឹងបញ្ហានេះនៅឡើយនោះទេ។

យោងតាមការប្រកាស់របស់ការិយាល័យគ្រប់គ្រងចំណីអាហារ អតិថិជនដែលបានទិញត្រីកាម៉ុងកញ្ចប់ចំហ៊ុយប្រភេទនេះ ត្រូវបានជុំរុញឲ្យប្រគល់ត្រីដែលបានទិញនោះវិញនៅកន្លែងលក់ដើម្បីដូរយកលុយវិញ។ បើអតិថិជនមានសំណួរ អាចទំនាក់ទំនងទៅកាន់ការរិយាល័យការិយាល័យគ្រប់គ្រងចំណីអាហារ និងឪសថតាមរយៈលេខទូសព្ទ 718-386-3053។