ពាក្យបណ្តឹងអំពីសិទ្ធិបោះឆ្នោតនៅ ក្រុងឡូវែល-សម្អាងហេតុ

 

សាលាដំបូងសហរដ្ឋអាមេរិក / សាលាដំបូងរដ្ឋមាសាឈូសេត

ដើមបណ្តឹង ទល់នឹង ចុងបណ្តឹង

 

សំណុំរឿងលេខៈ………………………

ពាក្យបណ្តឹង សុំដីការរក្សាការពារ និងរបតិវេសន៍ណោំស្រាះយស្នើសុំជម្រះក្តី ដោយក្រុមជំនុំជម្រះ

 

សេចក្តីផ្តើម

សិទ្ធិបោះឆ្នោត និងគោលការណ៍នៃសម្លេងឆ្នោតមួយសន្លឹករបស់ជនគ្រប់រូបមានតម្លៃស្មើ គ្នា ជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យរបស់យើង ។ ដើមបណ្តឹងមួយភាគធំ គឺជាប្រជាពលរដ្ឋ សហគមន៍ក្រុងឡូវែល និងពលរដ្ឋសហគមន៍ជនជាតិភាគតិចដែលនាំគ្នាដាក់ពាក្យបណ្តឹង សុំខ្ញុំពង្រឹង ការអនុវត្តច្បាប់ជាតិដែលការពារសិទ្ធិជាមូលដ្ឋាននេះ ។ ដើមបណ្តឹងប្តឹងជំទាស់ ជាពិសេសទៅនឹង ប្រព័ន្ធបោះឆ្នោតបែបមិនសមមាត្រនៅទីក្រុងឡូវែលដែលប្រព័ន្ធបែបនេះ គឺខុសច្បាប់ និងផ្ទុយពីរដ្ឋ ធម្មនុញ្ញ ហើយធ្វើសហគមន៍ជនជាតិភាគតិចនៅទីក្រុងឡូវែលបាត់សម្លេងរបស់ខ្លួន។ ពួកគាត់បាត់ បង់សិទ្ធិស្មើគ្នាក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្តក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងឡូវែល និងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសាលាក្រុងនៅទីក្រុង ឡូវែល ។

ស្ថិតិនៃចំនួនប្រជាជនបញ្ជាក់យ៉ាងច្បាស់ ថាទីក្រុងឡូវែលសព្វថ្ងៃមានប្រជាពលរដ្ឋភាគ ច្រើនជាជនជាតិភាគតិច ពោលគឺជនជាតិភាគតិចមានចំនួនលើសពី៤៩% នៃចំនួនប្រជាជនសរុបនៃ ទីក្រុងឡូវែល ។ នៅទីក្រុងឡូវែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកាំង ដើមកំណើតអាហ្វ្រិកឡាទីន ឬអេស្បាញមានចំនួន៤០%នៃចំនួនពលរដ្ឋសរុប ។ ប៉ុន្តែក្រុមប្រឹក្សា ក្រុងឡូវែលដែលមានសមាជិក៩រូប គឺគឺសុទ្ធតែជនជាតិស្បែកសទាំងអស់ ។ តាំងពីដើមមកជនជាតិ ស្បែកស នៅតែគ្រប់គ្រងសមាជិកក្រុមប្រឹក្សាក្រុងឡូវែលរហូត។ ចំណែកឯគណៈកម្មាធិការសាលា ដែលមានសមាជិក៦រូបវិញ គឺសុទ្ធតែជាជនជាតិស្បែកសទាំងអស់ដូចគ្នា ។ គ្មានជនជាតិភាគតិច ណាម្នាក់ធ្លាប់បានធ្វើជាតំណាងនៅក្នុងសមាជិកគណៈកម្មាធិការសាលានេះម្តងណាឡើយ ។

ភាពខ្វះសមាជិកតំណាងមកពីគ្រប់ជាតិសាសន៍នៅក្នុងសមាសភាពនៃសមាជិកក្រុមប្រឹក្សា ក្រុងឡូវែល និងក្នុងគណៈកម្មាធិការសាលាបែបនេះ គឺបណ្តាលមកពីប្រព័ន្ធបោះឆ្នោតបែបមិនសមា មាត្រដែលអ្នកឈ្នះយកទាំងអស់នេះឯង ។ ក្នុងប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រនៅទីក្រុងឡូវែល សព្វថ្ងៃដែលអ្នកឈ្នះទាំងអស់នេះ បេក្ខជនដែលបានសម្លេងឆ្នោតគាំទ្រត្រឹមតែ៥១%ប៉ុណ្ណោះ គឺអាច គ្រប់គ្រង់កៅអីទាំងអស់ និងឈ្នះគ្រប់ការបោះឆ្នោត ។ នេះហើយគឺជាអ្វីដែលកំពុងកើតមាននៅ ទីក្រុងឡូវែល។ ទំនោរនៃការបោះឆ្នោតបង្ហាញឱ្យឃើញនៅការបំបែកពូជសាសន៍ដ៏ទៃដោយជន ជាតិស្បែកសដែលចេញមកបោះឆ្នោតច្រើន ជាទូទៅបោះឆ្នោត ដើម្បីទប់កុំឱ្យសម្លេងខាងជនជាតិ ភាគតិចឈ្នះដែលប្រការនេះ ធ្វើឱ្យបាត់សម្លេងរបស់ម្ចាស់ឆ្នោតដែលជាជនជាតិអាមេរិកាំងដើម កំណើតអាស៊ី និងជនជាតិអាមេរិកាំងដើមកំណើត អាហ្វ្រិកឡាទីន និងអេស្បាញ ។ ការបាត់សម្លេង បែបនេះ បណ្តាលឱ្យប៉ះពាល់ដល់គោលការណ៍គ្រឹះនៃសិទ្ធិស្មើគ្នាក្នុងការបោះឆ្នោត និងរំលោភច្បាប់ជាតិ ។

ភាពខ្វះតំណាងជនជាតិភាគតិចនៅក្នុងអង្គបោះឆ្នោតរបស់ទីក្រុងឡូវែលបែបនេះ ធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងដល់សហគមន៍ជនជាតិភាគតិចដែលសម្លេងឆ្នោតរបស់ពួកគាត់ត្រូវអស់តម្លៃ ។ សហគមន៍ជនជាតិភាគតិចនៅទីក្រុងឡូវែលខំប្រឹងតស៊ូ ដើម្បីទាមទារឱ្យក្រុមប្រឹក្សាក្រុងឡូវែល និងគណៈកម្មាធិការសាលានៅទីក្រុងឡូវែលចាត់វិធានការណ៍ដោះស្រាយបញ្ហាសំខាន់ទាំងនេះ ។ រដ្ឋការគ្រប់កម្រិតខ្វះការយកចិត្តទុកដាក់លើសហគមន៍ជនជាតិភាគតិច ។ សាលាក្រុងមិនបាន ផ្តល់ សេវា និងផលប្រយោជន៍ផ្សេងៗឱ្យបានស្មើគ្នាទៅដល់សហគមន៍ជនជាតិភាគតិចនោះទេ ។ សហគមន៍ ជនជាតិភាគតិចមិនសូវមានឱកាសចូលបំរើការងារនៅសាលាក្រុង ដូចជាខាងនាយកដ្ឋានប៉ូលិស ក្រុងឡូវែល និងនាយកដ្ឋានសិក្សាធិការក្រុងឡូវែលជាដើម។  

កូនសិស្សដែលជាកូនចៅរបស់ពលរដ្ឋសហគមន៍ជនជាតិភាគតិចជួបបញ្ហាប្រឈមជាច្រើន ក្នុងសម្រេចគោលដៅសិក្សានៅសាលា និងទទួលទណ្ឌកម្មវិន័យស្មើភាពគ្នា ។ ប្រព័ន្ធបោះឆ្នោតបែប មិនសមាមាត្រនេះ ធ្វើឱ្យអ្នកតំណាំងដែលជាប់ឆ្នោតនៃសាលាក្រុងឡូវែលខ្វះឆ្ទះក្នុងការជួយដោះ ស្រាយកង្វល់ និងសេចក្តីត្រូវការចាំបាច់របស់ពលរដ្ឋសហគមន៍ជនជាតិភាគតិច ។

មន្ត្រីជាប់ឆ្នោតនៃសាលាក្រុងឡូវែល និងអ្នកបោះឆ្នោតដែលភាគច្រើនជាជនជាតិជាតិ ស្បែកសនាំគ្នារារាំងមិនឱ្យផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតចាស់គំរិលនេះ ។ តទៅទំព័រទី១២

ទីក្រុងឡូវែលជាក្រុងចុងក្រោយគេ ក្នុងចំណោមក្រុងធំៗទាំងឡាយក្នុងរដ្ឋមាសាឈូសេត ដែលនៅបន្តក្រាញចង់ទុកប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រនេះតទៅទៀត ។ ប្រប័ន្ធចាស់គំរិលនេះ ត្រូវបានអនុវត្តនៅទីក្រុងឡូវែលតាំងពីដើមឆ្នាំ១៩៥០មកម៉្លេះ ។ ការរារាំងមិនចង់ផ្លាស់ប្តូរប្រព័ន្ធបោះ ឆ្នោតបែបនេះ គឺជាចេតនាចង់បំបិទសម្លេងរបស់ជនជាតិភាគតិចក្នុងដំណើតការបោះឆ្នោត។ ដូច្នេះ អន្តរាគមន៍ពីតុលាការ គឺពិតជាមានភាពចាំបាច់ខ្លាំង ដើម្បីការពារសិទ្ធិរបស់ជនជាតិភាគតិចដែល កាន់តែមានសម្លេងច្រើនឡើងនៅក្នុងទីក្រុងឡូវែលដែលសម្លេងឆ្នោតរបស់ពួកគាត់ត្រូវបានគេ បំបិទចោលដោយសារប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រនៅទីក្រុងឡូវែលនាពេលបច្ចុប្បន្ន ។

ដើមបណ្តឹងស្នើសុំតុលាការចេញប្រតិវេទន៍ដំណោះស្រាយ និងដីការរក្សាការពារ ដូចមាន ចែងក្នុងផ្នែកទី២ នៃច្បាប់ស្តីពីសិទ្ធិបោះ ឆ្នោត,52U.S.C 10301(“Section 2”)/ និងមានចែង ក្នុងច្បាប់វិសោធនកម្មលើកទី១៤ និង ១៥ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ។ តាមរយៈប្រព័ន្ធ បោះឆ្នោតដែលខុសច្បាប់របស់ទីក្រុងឡូវែលនេះ  ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋ អាមេរិកាំងដើមកំណើត អាហ្វ្រិកឡាទីន និងអេស្បាញ នៅក្នុងទីក្រុងឡូវែលបានបាត់បង់ឱកាស ស្មើភាពគ្នាក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត ដើម្បីតំណាងពួកគាត់នៅក្នុង សមាជិកក្រុមប្រឹក្សាក្រុង និងនៅក្នុងសមាជិកគណៈកម្មាធិការសាលានៅទីក្រុងឡូវែល ។

ការប្រើប្រាស់ប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រ សម្រាប់អាសនៈទាំងប្រាំបួននៃសមា ជិកក្រុមប្រឹក្សាក្រុងឡូវែល និងអាសនៈទាំងប្រាំមួយនៃសមាជិកគណៈកម្មាធិការសាលាក្រុងឡូវែល បែបនេះ ធ្វើឱ្យបាត់សម្លេងរួមគ្នារបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកាំង ដើមកំណើតអាហ្វ្រិកឡាទីន និងអេស្បាញក្នុងសាលាក្រុងឡូវែល ។ ជាលទ្ធផលប្រព័ន្ធបោះឆ្នោត ដែលបេក្ខជនភាគច្រើនលើសលុបជាជនជាតិស្បែកស និងអ្នកបោះឆ្នោតភាគច្រើនជាជនជាតិស្បែកស បែបនេះ ធ្វើឱ្យដើមបណ្តឹងបាត់បង់សិទ្ធិអំណាចស្មើគ្នាក្នុងដំណើរការបោះឆ្នោត និងរារាំងមិនឱ្យពួក គាត់បោះឆ្នោតជ្រើសរើសបេក្ខជនតាមការពេញចិត្តរបស់ពួកគាត់ ។ ការធ្វើដូច្នេះ គឺជាការរំលោភ បំពានដល់ផ្នែកទី២នៃច្បាប់ស្តីពីសិទ្ធិបោះឆ្នោត ។

យោងតាមព័ត៌មាន និងជំនឿយ៉ាងហោចណាស់ បើស្រុកណាមួយនៅក្នុងទីក្រុងឡូវែល ដែលមានសមាជិកតែមួយរូប ប៉ុន្តែក្នុងស្រុកនោះមានចំនួនពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋអាមេកិងាំដើមកំណើតអាហ្វ្រិកឡាទីន និងអេស្បាញដែលមានអាយុគ្រប់បោះឆ្នោត និង ដែលបូកបញ្ចូលគ្នាមានចំនួនច្រើនលើសលុបនៃចំនួនប្រជាជនសរុប គួរបង្កើតឱ្យមានសមាជិក ភាពនៃតំណាងជនជាតិភាគតិចទាំងនោះនៅក្នុងក្រុមប្រឹក្សាក្រុងឡូវែល និងក្នុងគណៈកម្មាធិការ សាលាក្រុងក្រុងឡូវែល ។

យោងតាមកាលៈទេសៈទូទៅ រួមទាំងលក្ខខណ្ឌប្រវត្តិសាស្ត្រ សង្គម សេដ្ឋកិច្ច និងលក្ខខណ្ឌ ដទៃទៀតនៅក្នុងបរិបទនៃទីក្រុងឡូវែលប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រដែលប្រើ ដើម្បីបោះ ឆ្នោតជ្រើសរើសតាំងសមាជិកក្រុមប្រឹក្សាក្រុងឡូវែល និងគណៈកម្មាធិការសាលាក្រុងឡូវែលបាន រំលោភផ្នែកទី២ នៃច្បាប់ស្តីពីសិទ្ធិបោះឆ្នោត ,52 U.S.C 10301, និងប៉ះពាល់ដល់ប្រការស្តីពីការ ការពារសិទ្ធិស្មើគ្នានៃច្បាប់វិសោធនកម្មលើកទី១៤ និង១៥នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។

១០យោងលើសំអាងហេតុទាំងនេះ និងយោងតាមទឡ្ហីករណ៍ខាងក្រោម ដើមបណ្តឹងស្នើ សុំប្រតិវេទន៍ដំណោះស្រាយ និងការរក្សាការពារ ដើម្បីហាមឃាត់ការអនុវត្តប្រព័ន្ធបោះឆ្នោតបែប មិនសមាមាត្រនេះ ក្នុងដំណើរបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាក្រុងឡូវែល និងគណៈ កម្មាធិការសាលានៃក្រុងឡូវែលតទៅទៀត ។

លក្ខណៈប្រជាសាស្ត្រនៃទីក្រុងឡូវែល

១១ទីក្រុងឡូវែលមានប្រវត្តិជាទីក្រុងរបស់ជនអន្តោប្រវេសន៍ ។ ដូច្នេះលក្ខណៈប្រជាសាស្ត្រ នៃទីក្រុងនេះ ប្រែប្រួលយ៉ាងច្រើន ។ រយៈពេល៥០ឆ្នាំ ចុងក្រោយនេះ ចំនួនប្រជាពលរដ្ឋដែលមិន មែនជាជនជាតិស្បែកសកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងឡូវែល ។ ពលរដ្ឋជនជាតិភាគតិចទាំងនេះ គឺពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកឡាទីន និង អេស្បាញ ។

១២ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកឡាទីន និងអេស្បាញ ជាច្រើនចាប់ផ្តើមផ្លាស់ ទីលំនៅមកនៅឡូវែលនៅក្នុងទសវត្សរ៍១៩៦០។ កំណើតនេះបន្តកើតមានរហូតដល់ទសវត្សរ៍១៩៨០ និងក្រោយៗមកទៀត ។

មិនខុសពីជនជាតិភាគតិចដទៃទៀត ជនជាតិកូឡុំប៊ីចូលចិត្តធ្វើការតាមរោងចក្រនៅទីក្រុង ឡូវែល ។ ក្រុងឡូវែលសព្វថ្ងៃមានជនជាតិព័រតូរីកូ ជនជាតិ ដូមីនិក និងកូឡុំប៊ីជាច្រើន ។

១៣ជនអន្តោប្រវេសន៍អាស៊ីជាច្រើនចាប់ផ្តើមផ្លាស់ប្តូរទីលំនៅមកនៅទីក្រុងឡូវែលនៅ ទសវត្សរ៍ឆ្នាំ១៩៨០។ ភាគច្រើននៃជនអន្តោប្រវេសន៍ និងជនភៀសខ្លួនទាំងនេះ គឺជាជនជាតិខ្មែរមក ពីប្រទេសកម្ពុជា និងឡាវជាច្រើនដែលជាអន្តោប្រវេសន៍ដែរ បានផ្លាស់ទីលំនៅមករស់នៅទីក្រុង ឡូវែលក្នុងរយៈពេលដូចគ្នានេះ។ នៅទីក្រុងឡូវែល ក៏សម្បូរជនជាតិអាស៊ីអាគ្នេយ៍ផងដែរ ។

១៤ថ្មីៗនេះ ជនអន្តោប្រវេសន៍អាហ្វ្រិកមានចំនួនកាន់តែច្រើនឡើងបានផ្លាស់ទីលំនៅមករស់ នៅទីក្រុងឡូវែល ។ ពួកគាត់មកពីប្រទេសកាម៉េរូន លីបេរីយ៉ា សេរ៉ាឡេអូន កូឌីវ័រ កេនយ៉ា ហ្គាណា នីហ្សេរីយ៉ា និងតូហ្គោ ។

១៥សព្វថ្ងៃនេះ ជនជាតិភាគតិចមានចំនួនលើសពី៤៩%នៃប្រជាជនសរុបនៅទីក្រុងឡូវែល ។ ក្នុងនោះ ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកឡាទីន និងអេស្បាញ និងពលរដ្ឋអាមេរិកាំងដើម កំណើតអាស៊ីមានប្រហែល៤០% នៃចំនួនប្រជាជនសរុប ។

 

ក្រាហ្វិកទី១ ល្បាយប្រជាជននៅទីក្រុងឡូវែល តាមភាគរយនៃចំនួន ប្រជាជនសរុបចាប់ពីឆ្នាំ១៩៨០២០១៥

 

 

 

 

 

 

កង្វះតំណាងនៃជនជាតិភាគតិចនៅទីក្រុងឡូវែល

១៦ប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រដែលអនុវត្តទូទៅនៃទីក្រុងឡូវែលធ្វើឱ្យបាត់ឱកាស សម្រាប់ជនជាតិភាគតិចដែលមានសម្លេងស្ទើរពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបនៅក្នុងទីក្រុងឡូវែល ។ ពួកគាត់បាត់បង់ឱកាសក្នុងការរើសតំណាងដែលខ្លួនពេញចិត្តដោយសារប្រព័ន្ធបោះឆ្នោត មិនសមាមាត្រដែលរាំងខ្ទប់សម្លេងជនជាតិភាគតិច ។

១៧ជាឧទាហរណ៍ ទោះបីចំនួនពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកាំង ដើមកំណើតអាហ្វ្រិក និងអេស្បាញបូកបញ្ចូលគ្នាមានរហូតដល់៤០%នៃចំនួនពលរដ្ឋសរុបនៃក្រុង ឡូវែលនៅក្នុងសមាជិកក្រុមប្រឹក្សាក្រុងឡូវែល ឬគណៈកម្មាធិការសាលានៃទីក្រុងឡូវែលគ្មាន តំណាងណាម្នាក់មកពីសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកាំងដើម កំណើតអាហ្វ្រិក និងអេស្បាញនោះទេ ។ ក្នុងចំណោមអាសនៈសមាជិកក្រុមប្រឹក្សាក្រុងឡូវែលទាំង ៤៥ក្នុងការបោះឆ្នោត៥អាណត្តិចុងក្រោយនេះ មានតែអាសនៈចំនួនពីរប៉ុណ្ណោះដែលបានទៅពលរដ្ឋ អាមេរិកាំងដើមកណើតអាស៊ី ឬពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ឬអេស្បាញ ។ ក្នុងរយៈពេល ដូចគ្នានេះ គ្មានបេក្ខជនពីខាងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ឬពលរដ្ឋអាមេរិកាំងដើម កណើតអាហ្វ្រិក និងអេស្បាញណាម្នាក់ជាប់ឆ្នោតសូម្បីតែមួយកៅអីក្នុងចំណោមអាសនៈទាំង៣០ នៃគណៈកម្មាធិការសាលានៃទីក្រុងឡូវែល ។ មិនដែលមានបេក្ខជនពីខាងជនជាតិភាគតិចណាម្នាក់ ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល ឬសមាជិកគណៈកម្មាធិការសាលាក្រុងឡូវែល សូម្បីតែមួយកៅអីក្នុងការបោះឆ្នោតក្រុងប្រាំអាណត្តិចុងក្រោយនេះ ។ ចំនួនជនជាតិដើមភាគតិចបូក បញ្ចូលគ្នាមាន រហូតដល់ជិតពាក់កណ្តាលនៃប្រជាជនសរុបនៅក្នុងទីក្រុងឡូវែលក្នុងពេលបោះឆ្នោត ទាំងប្រាំអាណត្តិកន្លងទៅនេះ ។ តួលេខនេះ មានបង្ហាញជូននៅក្នុងក្រាហ្វិកទី ២ និង៣ ខាងក្រោម ។

ក្រាហ្វិកទី២ តំណាងជនជាតិភាគតិចនៅក្នុងក្រុមប្រឹក្សាក្រុងឡូវែល និងគណៈកម្មាធិការសាលាឆ្នាំ២០០៧២០១៥

ក្រាហ្វិកទី ៣ តំណាងជនជាតិភាគតិចក្នុងក្រុមប្រឹក្សាក្រុងឡូវែល និងគណៈកម្មាធិការសាលាក្រុងឡូវែលឆ្នាំ២០០៧២០១៥

 ប្រៀបធៀបនឹងចំនួនប្រជាជនសរុប

១៨ភាពខ្វះអ្នកតំណាងពលរដ្ឋអាមេរិកាំង ដើមកំណើតអេស្បាញ/អាហ្វ្រិកឡាទីន ជាពិសេស ក្នុងសមាជិកគណៈកម្មាធិការសាលានៃទីក្រុងឡូវែល  គឺធ្វើឱ្យប៉ះពាល់ខ្លាំងដល់ផលប្រយោជន៍របស់ សិស្សសាលានៅសាលារដ្ឋនាក្រុងឡូវែលដោយសារតែចំនួនជនជាតិភាគតិចមានច្រើននៅក្នុងតំបន់ ទីក្រុង ។ ដូចបានរៀបរាប់លម្អិតខាងក្រោមចំនួនសិស្សនៅទីក្រុងឡូវែលសរុបមាន៣១,% មានដើម កំណើតអេស្បាញ/អាហ្វ្រិកឡាទីន, ២៩% មានដើមកណើតអាស៊ី ២៣% ជនជាតិស្បែកស និង៧,% ជនជាតិស្បែកខ្មៅ /អាហ្វ្រិក ។ តួលេខនេះ មានបង្ហាញជូននៅក្នុងក្រាហ្វិក ទី៤ ។

ក្រាហ្វិកទី៤ តំណាងជនជាតិភាគ តិចនៅក្នុងគណៈកម្មាធិការសាលាក្រុង ឡូវែលប្រៀបធៀបទៅនឹងចំនួនសិស្សសរុបទៅសាលារដ្ឋក្រុងឡូវែល

 

 

 

 

 

 

 

 

១៩ប្រសិនបើក្រុមប្រឹក្សាក្រុងឡូវែល និងគណៈកម្មាធិការសាលាក្រុងឡូវែលអនុវត្ត តាម ប្រព័ន្ធបោះឆ្នោតតាមចំនួនប្រជាជនតាមស្រុកនីមួយៗ ជាជាងយកតាមប្រព័ន្ធបោះឆ្នោតបែបមិន សមាមាត្រដូចពេលបច្ចុប្បន្នពលរដ្ឋអាមេរិកាំងដើមកណើតអេស្បាញ/អាហ្វ្រិកឡាទីន និងពលរដ្ឋ អាមេរិកាំងដើមកំណើតអាស៊ីបូកបញ្ចូលគ្នាអាចបង្កើតបានជាចំនួនជនជាតិភាគតិចដែលមានចំនួន ច្រើនលើសលុបយ៉ាងហោចណាស់ក៏នៅក្នុងមួយស្រុកដែរ ។ បើប្តូរប្រព័ន្ធបោះឆ្នោតបច្ចុប្បន្នជនជាតិ ភាគតិចមានឱកាសច្រើនក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ដើម្បីតំណាងពួក គាត់នៅក្នុងក្រុមប្រឹក្សាក្រុង  និងក្នុងគណៈកម្មាធិការសាលានៃទីក្រុងឡូវែល ។

២០បើមិនប្តូរប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រដូចសព្វថ្ងៃនេះទេ ពលរដ្ឋអាមេរិកាំងដើម កំណើតអេស្បាញ/អាហ្វ្រិកឡាទីន និងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនៅតែបាត់បង់ឱកាសស្មើភាពគ្នាក្នុងការបោះឆ្នោតជ្រើសតំណាងរបស់ខ្លួនក្នុងក្រុមប្រឹក្សា ក្រុង និងគណៈកម្មាធិការសាលានៃទីក្រុងឡូវែល ។ ពួកគាត់នឹងនៅតែបាត់ឱកាសក្នុងការចូលរួមក្នុងជីវភាពនយោបាយ ។ បញ្ហានេះ ធ្វើឱ្យរំលោភដល់ផ្នែកទី២នៃច្បាប់ស្តីពីសិទ្ធិបោះឆ្នោត។