ពិធីសម្ភោធរូបសំណាកខ្មែរភៀសខ្លួននៅបរិវេណសាលាក្រុង

ឡូវែលៈចាប់ពីពេលនេះតទៅ នៅពេលខ្មែរយើងទៅដល់សាលាក្រុងឡូវែល យើងនឹងបានឃើញរូបសំណាកថ្មខ្មែរភៀសខ្លួន កំពស់ជិត២ម ជាស្នាដៃរបស់វិចិត្រករ យ៉ារី លីវ៉ាន ពេលនោះយើងនឹងភ្ញាក់ខ្លួនថា‹រូបនេះហើយដែលបញ្ជាក់ថាអាត្មាអញមកពីណា?›។

ដោយសារការប្រឹងប្រែងនឹងដឹកនាំដោយលោក រ៉តនី អេលីយ៉ុត សមាជិកក្រុមប្រឹក្សាក្រុង នឹងជាអតីតអភិបាលក្រុង, រូបសំណាក‹តំណាងឱ្យសហគមន៍ខ្មែរ› ស្នើដោយប្រជាពលរដ្ឋភាគតិច ជាអតីតជនភៀសខ្លួនខ្មែរ បានត្រូវសម្ភោធនាថ្ងៃអាទិត្យទី២៤កញ្ញា២០១៧នេះ វេលាម៉ោង១២ ដោយមានប្រជាពលរដ្ឋប្រមាណ៤០០នាក់ចូល ជាមួយនឹងមន្ត្រីសាលាក្រុងនឹងមិត្រភក្ត្រនៃសហគមន៍ខ្មែរចូលរួម ព្រមទាំងអភិបាលក្រុង អេដ កេណ្ណែឌី អមដោយសមាជិកក្រុមប្រឹក្សា ក៏បានចូលរួមយ៉ាងកុះករដែរ។ ក្រុមល្ខោនបាសាក់ ក្រុមភ្លេងខ្មែរ ក្រុមឆៃយ៉ាំ បានបញ្ជេញស្នាដៃសិល្បៈ រួមដោយក្រុមរបាំប្រពៃណី ក៏បានមករួមអបអរ ពីធីសម្ភោធ រូបសំណាកនៅមុខសាលក្រុងឡូវែល ។

លោក រ៉តនី បានបើកសម័យសម្ភោធ ដោយនិមន្តព្រះសង្ឃគ្រប់វត្តនៅឡូវែលមក ចំរើនព្រះបរឹត បន្ទាប់មកមានធ្វើពិធីគោរពទង់ជាតិអាមេរីកាំង នឺងខ្មែរ ដោយមានសិល្បករចម្រៀង សាមី ស៊ីន ច្រៀងភ្លេងជាតិជូនផង។ មុននឹងដល់ពីធីកាត់ខ្សែបូរ លោក រ៉តនីបានសម្តែងការអរគុណដល់ភ្ញៀវ អ្នកដែលមកចូលរួមកកកុញ អរគុណដល់សិល្បករ យ៉ារី ឡីវ៉ាន ដល់ក្រុមអ្នកជំនួយការ៤រូប មាន វណ្ណា ហូវ៉ាត – សុខផល ប៉ែន -មូលិកា ទៀង ជាពិសេសគ្រួសារនាង ស៊ូសី ដែលប្តីទើបនឹងចែកឋានទៅ ក៏បានទទួលនូវការស្មឹងស្មាធគោរពវិញ្ញាណក្ខន្ឌ១នាទី។ លោក រ៉តនី បានសម្តែងការអរគុណជាបន្តដល់អ្នកដែលបានឧបត្ថម្ភធំៗជាប្រាក់ មានធានាគារ‹ឡូហ្វាយ› មានពេទ្យធំ‹ឡូវែល›, មានអ្នកស្រី ហូវ់ាត, លោក រដ្ឋា យ៉ែម នឹងមានអ្នកស្រី សូបិន ពិន នៃកាសែតខ្មែរផុសស.រ.អា. ផងដែរ…។

មុននឹងបញ្ជប់ លោក អេដ កេណ្ណឺឌី អភិបាលក្រុងឡូវែល បានថ្លែងសុន្ទរកថាខ្លីមួយថាៈ‹រូបសំណាក់នេះដំណាងឱ្យការចងចាំពីមនុស្ស២លាននាក់បានស្លាប់កាលពីជំនាន់ឆ្នាំ១៩៧៥ នឹងចងចាំពីមនុស្សដែលបានមកដល់ទីនេះរួមរស់ជាមួយយើង, ហើយដែលសំខាន់នោះលោក យ៉ារី លីវ៉ាន ជាសិល្បករម្នាក់ក្នុងចំណោម៣នាក់ដែលសល់ពីស្លាប់ ហើយតែម្នាក់ឯងគត់ដែលបានមកដល់ឡូវែលនេះហើយទទួលបានការកោតសសើរ, ហើយស្នាដៃនៅទីលានសាលាក្រុងនេះ មានន័យថាជាការចូលរួមរស់របស់សហគមន៍ខ្មែរ ជាមួយជនជាតិឯទៀតៗដូចជាអាយរីស-បារាំង-ក្រិក-នឹងសាសន៍ឯទៀតជាច្រើន…៕