ពិពណ៌វប្បធម៌ចម្រុះសាសន៍នៅឡូវែលឆ្នាំ២០១៧ Lowell Folk Festival 2017

ឡូវែលបានបង្ហាញសម្បត្តិសេដ្ឋកិច្ចនឹងវប្បធម៌ ដ៏ត្រចះត្រចង់មួយបាននាំមនុស្សប្រមាណជា១០ម៉ឺននាក់ មកចូលរួម កាលពីថ្ងៃទី២៨-២៩-៣០ ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងរយៈពេល៣ថ្ងៃនោះ ក្រុងបានបិទផ្លូវជាច្រើនជុំវិញ សាលាក្រុង ពាណិជ្ជករ សិល្បករ ឧស្សហករ អង្គការ សង្គមស៊ីវិល រាប់រយបានមកតាំងទីបង្ហាញផលិតផល យ៉ាងកកកុញ ក្រោមបរិយាកាសរីករាយប្រកបដោយ​ពន្លឺថ្ងៃក្តៅជាង៨០អង្សា។