ពីភពលោកប្រយុទ្ធនឹងជម្ងឺអាសន្នរោគថ្មី«កូរ៉ូណាវ៉ាយរ៉ឺស»


ពីភពលោកប្រយុទ្ធនឹងជម្ងឺអាសន្នរោគថ្មី«កូរ៉ូណាវ៉ាយរ៉ឺស»

ថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០

ដោយ ពីន សំខុន
ភាពភ័យអាសន្នស្លន់ស្លោរបស់ក្រុមគ្រួសារអាមេរីកាំង-ខ្មែរ នាសប្តាហ៍មុននឹងសប្តាហ៏នេះ នៅពេលលឺថា ជម្ងឺដ៏កាចសាហាវមួយ ឈ្មោះ«កូរ៉ូណាវ៉ាយរ៉ឹស»ឬ«កូវិត១៩» កំពុងតែរាតត្បាតយ៉ាងឆាប់រហ័សក្នុងពីភពលោកយើងនោះ… ប្រជាពលរដ្ឋអាមេរីកាំង រួមទាំងខ្មែរ យើងផង បានទៅទិញម្ហូបអាហារ អង្ករទឹកត្រីសាច់ សម្ភារប្រើប្រាស់ មានអាល់កុល ក្រដាស់ជូតដៃ ក្រដាស់បង្គន់…យ៉ាងដណ្តើមគ្នា ដើម្បីស្តុកទុក រើអស់ពីក្នុងហាងទំនិញ បង្ការក្រែងមានអាសន្ន អត់ម្ហូបអាហារនឹងរបស់ប្រើទាំងនោះ។
រដ្ឋាភិបាលអាមេរីកាំងបានចេញបទបញ្ជា ក្នុងតំបន់ផង ក្នុងប្រទេសផង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់ជម្ងឺ«កូរ៉ូណា»នេះ ដោយមិនឱ្យធ្វើដំណើរមិនថាឆ្ងាយឬជិត, មិនឲ្យមានការរួមប្រជុំ លើសពី១០នាក់, មិនឱ្យបើកសាលារៀន រោងចក្រខ្លះត្រូវបិទទ្វារ មិនឲ្យធ្វើការជុំគ្នា, មានកិច្ចការមួយចំនួន​ ម្ចាស់ហាងតម្រូវឲ្យធ្វើការតាមកុមព្យូទ័រ ពីផ្ទះក៏បាន។
ភោជនីយដ្ឋាននៅឡូវែលជាច្រើន ក៏ដូចជាហាងនៅទូទាំងប្រទេសដែរ ត្រូវបានបិទទ្វារ ពី២សប្តាហ៍ទៅមួយខែ ខ្លះបិទដោយ ចិត្តឯង ដូចជាភោជនីយដ្ឋាន«ភ្នំពេញ»នឹងបិទទ្វារ១ឃែតែម្តង។ រីឯភោជនីយដ្ឋាន«សាំភ្លីខ្មែរ» គេបើកសម្រាប់តែទិញយកទៅក្រៅ ឬក៏យកទៅឲ្យដល់ផ្ទះតែប៉ុណ្ណោះ, ភោជនីយដ្ឋានឯទៀតៗដូចជាភោជនីយដ្ឋាន«កូឡាបក្រហម» ឬហាងដទៃឯទៀត ក៏នៅក្នុងសភាពដូចគ្នា ។
មួយអាទិត្យមកហើយនេះ មិនមានឡានបើកឆ្វាត់ឆ្វែងនៅតាមផ្លូវ ដូចពីមុនទេ កិច្ចជួបជុំសម្រាប់ប្រកួតកីឡា ឬក៏រោងកុន រោងល្ខោន ក៏ត្រូវបិទអស់ ដោយគេចៀសវៀងការជួបជុំនាំឲ្យឆ្លងជម្ងឺ«កូវិដ១៨។ ពិធីបុណ្យសពខ្មែរ ដែលជាវប្បធម័ដ៏សំខាន់របស់ខ្មែរយើង ក៏ត្រូវបង្រួញមកត្រឹមតែ ឲ្យមានក្រុមគ្រួសារមិនលើសពី២៥នាក់ទេ ហើយគេឲ្យដង្ហែរចេញពីកន្លែងដំកល់សព សំដៅទៅទីបច្ឆា ដើម្បីបូជាសពតែម្តង ដោយមិនចាំបាច់ សូត្រមន្ត ឬក៏មិនឲ្យទៅធ្វើបុណ្យឯវត្តអារាមនោះទេ។
ភាពស្ងាត់ជ្រងុំ នៅតាមទីក្រុងតូចឬធំ គឺជាវិធានការដ៏ក្តៅដៃ ដែលរដ្ឋបាលលោកប្រធានាធិបតី ឌណល ត្រាំ បានប្តេជ្ញាចិត្ត ថាត្រូវតែទប់ទល់ឲ្យបាន ដូចគ្នានឹងចិត្តរបស់សមាជិសភាខាងគណបក្សប្រជាធិបតេយ្យ ដែលបានតម្លើងថវិការផ្តល់ឲ្យរដ្ឋបាល ត្រាំ លើសពីសំនើរទៅទៀត។ គេបរាកដជាមិនចង់ឃើញគំរូនៃអាសន្នរោគឆ្លង នាឆ្នាំ១៩១៨ ដោយមេរោគ H1N1 បានរាលដាល យ៉ាងទូលំទូលាយ បណ្តាលឲ្យស្លាប់មនុស្សក្នុងពិភពលោក ប្រមាណ៥០លាននាក់។
មានតែហាងលក់ឩបភាគបរិភោគ Grocery អាស៊ីនៅឡូវែល នឹងឱសថស្ថានទេដែលនៅបើកទ្វារ នឹងហាងដែលអាច នៅបើកលក់បាន តែមុខអីវ៉ាន់ចាំបាច់តែប៉ុណ្ណោះ… ហាងខ្មែរជាច្រើន បានត្រូវភ្ញៀវសំរ៉ុកទិញ ហើយនិយាយថា បណ្តាលឲ្យទំនិញចាំបាច់ ជាច្រើនមុខ បានឡើងថ្លៃ ដូចជាអង្ករ ទឹកត្រី ម្ហូបកំប៉ុង…, វាផ្ទុយគ្នានឹងហាងធំនៃពួកសាសន៍ស ទឹក ភេសជ្ជ ម្ហូបកំប៉ុង ក្រដាស់… បែរជាចុះថោកទៅវិញ! ។​
មណ្ឌលសុខភាព រាប់ទាំងមន្ទីពេទ្យ នៅត្រៀមខ្លួនទទួលអ្នកជម្ងឺដែលចាំបាច់ ច្រើនព្យាបាលតាមទូរស័ព្ទ តែពិនិត្យកំដៅ នឹងតែសន៍អាការោគ កូវិដ១៩ យ៉ាងប្រុងប្រយ៍ត្នចំពោះការឆ្លង ដោយការលាងដៃ ឬការសំអាតកន្លែងធ្វើការ រៀងរាល់ម៉ោង។
លោក ឆាន ទូច គ្រូពេទ្យនៅមណ្ឌលសុខភាពឡូវែល បានផ្តល់ការណែនាំថា ជម្ងឺដែលកើតពីមេរោគ កូវិត១៩ វាមានពេលពី២-១៤ថ្ងៃ ដើម្បីឆ្លងធ្វើឲ្យយើងឈឺ (Incubation period) ហើយបន្ទាប់ពីពេលនោះទៅ ទើបមានរោគសញ្ញា ដូចជាក្តៅខ្លួន ក្អក ហៀសំបោរ ដែលបញ្ជាក់ថា មានវត្តមាន កូរ៉ូណាវ៉ាយរ៉ឺស នៅក្នុងខ្លួនយើងហើយ…ប៉ុន្តែមេរោគ កូវីត១៩ ប្តើមពង្រាយ រួចឆ្លងពីម្នាក់ទៅម្នាក់ទៀត តាមការក្អកកណ្តាស បង្ហោះមេរោគ កូវីត១៩ រាប់ពាន់ម៉ឺន តាមខ្យល់បន្តរទៅអ្នកដ៏ទៃតាំងពី ២-ទៅ ១៤ថ្ងៃមកម្លេះដែរ.. ដូច្នេះហើយ យើងត្រូវឩស្សាហ៍ទៅលាងដៃ ពីព្រោះយើងបានទៅកាន់បង្កាន់ដៃ ពេលឡើងជណ្តើរ ពេលកាន់តុកៅអី ពេលទៅអង្គុយ … ដែលមេរោគបានទៅទុំនៅទីនោះ… ដៃជាកន្លែងសម្រាប់ចម្លងជម្ងឺច្រើនជាងគេបំផុត ដូច្នេះចូរសំអាតវាឲ្យញឹកញាប់។
លោក ឆាន ទូច បន្តរថា នៅ«មជ្ឈមណ្ដលសុខភាពឡូវែល»របស់លោក នៅបើកទ្វារពីម់ោង៩ព្រឹក ដល់ម៉ោង៥ល្ងាចដូចធម្មតា ប៉ុន្តែមិនមានទទួលអ្នកដែលមកពិនិត្យជម្ងឺ មិនបានប្រាប់ជាមុននោះទេ ភ្ញៀវទាំងនោះត្រូវតែទទួលការត្រួតពិនិត្យ ឆែករកកូវិត១៩ ជាមុនសិន។ មេរោគនោះ វានឹងចូលតាមច្រមុះ ទៅធ្វើឲ្យរលាកទងសួត រួចឲ្យរលាលសួត លែងទទួលខ្យល់«អុកស៊ីហ្សែន»បាន ក៏សម្លាប់មនុស្សបាន ​ដោយសរីរាង្គខូចខាត ដោយគ្មានខ្យល់«អុកស៊ីហ្សែន»ដកដង្ហើម។
សភាពការក្នុងប្រទេសរបៀបនេះ វាធ្វើឲ្យការងារគាំងដំណើរ សេដ្ឋកិច្ចដាំក្បាលចុះយ៉ាងលឿន មិនថាធានាគារឬរោងចក្រទេ។ រដ្ឋាភិបាលបានចេញសេចក្តីប្រកាស កាលពិថ្ងៃពុធទី ផ្តល់ឱវាទដល់ពលរដ្ឋ កូនសិស្ស នៅផ្ទះឲ្យបានច្រើន ដើម្បីផ្តាច់ទំនាក់ទំនងមនុស្ស ដែលមេរោគ អាចនឹងឆ្លងពីម្នាក់ទៅម្នាក់ទៀតបាន ។ រដ្ឋាភិបាលអាមេរីកាំង បានសន្យាផ្តល់សម្បទាន ដល់ពលរដ្ឋម្នាក់ៗ ចំនូន១០០០ដុល្លាក្នុង១នាក់ នឹងក្មេងម្នាក់ចំនួន៥០០ដុល្លា ។ បើនៅ៣ខែខាងមុខ កុវិដ១៩ មិនបានចុះថយទេនោះ ការបិទទ្វារ អាគារសាធារណ នឹងឯកជន នឹងត្រូវបន្តរទៅទៀត ពេលនោះរដ្ឋនឹងផ្តល់សម្បទានបន្ថែម ចំនួន១០០០ដុល្លា សម្រាប់ពលរដ្ឋ ម្នាក់ៗ ថែមទៀត ដើម្បីកាំទ្រដល់គ្រួសារអាមេរីកាំងម្តងទៀត ៕