ព្រឹត្តិការប្លែកៗនៅសេដ្ឋវិមានប្រធានាធិបតី

ដោយ ពិន សំខុន

ចាប់តាំងពីលោកប្រធានាធិបតី ឌណល ត្រម ចូលមកកាន់ការនៅសេដ្ឋវិមាន នារដ្ឋធានីវ៉ាស៊ីនតុនបាន២០០ថ្ងៃហើយ មានព្រឹត្តិការប្លែកៗបានកើតឡើងជាមួយនឹងទស្សនៈគ្រប់គ្រងជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

ព្រឹត្តិការណ៍ថ្មីបង្អស់ នៃការប៉ះទង្គិចរវាងក្រុមជាតិនិយមស្បែកស ជាមួយនឹងបាតុករនៅ‹ឆាឡុត›កាលពីសប្តាហ៍មុន បណ្តាលឱ្យមានស្លាប់នឹងរបួសដោយបាតុករ‹ស្បែកសជាតិនិយម›នោះ ឌណល ត្រម បានត្រូវគេមើលឃើញថា នៅមិនឆ្ងាយពីក្រុមនោះទេ មិនតែប៉ុណ្ណោះ ក្រុម‹ខេខេខេ›នឹងក្រុម‹ណាហ្សី›ដែលប្រកាន់ពូជសាសន៍ ថែមទាំងកំពុងងើបឡើងទៀតផង។ នៅពេលដែលបាតុកម្មនៃសកម្មជនសិទ្ធមនុស្ស នៅបន្តរពី‹ឆាឡុត›មកដល់រដ្ឋធានីវ៉ាស៊ីនតុននៅតែបន្តររហុទដល់ថ្ងៃពុធក្តី, ព្រឹត្តិការនេះរឺតតែធ្វើឱ្យប្រជាប្រីយភាពរបស់ប្រធានាធិបតី នៅពេល២០០ថ្ងៃនៃសេដ្ឋវិមាន កាន់តែស្រុតថែមទៀត, អង្គការ‹ហ្គាលុព›បានបញ្ចេញការស្ទង់មតិថា‹ប្រជាប្រីយភាពបានចុះមកនៅត្រឹមតែ៣៤%ប៉ុណ្ណោះ ក្នុងចំណោមអ្នកឌេលចូលចិត្ត ត្រម។

សម្រាប់នយោបាយក្នុងប្រទេសអាមេរីក នាដើមសប្តាហ៍នៃខែសីហានេះ លោកប្រធានាធិបតី ឌណល ត្រម កំពុងរវល់ជាមមាញឹកនឹងការប្រយុទ្ធប្រឆាំងបញ្ហាអន្តោប្រវេសន៍ ដែលលោកពិពណ៌នាថា‹មិនឱ្យមានអន្តោប្រវេសន៍ដែលជនបរទេសចូលមកសម្រាប់តែមកស៊ីប្រាក់ជំនួយ ឬហៅថាវែលហ្វែនោះទេ..› ធ្វើយ៉ាងនេះ លោកត្រម មានមោទនភាពនឹងសន្សំថវិការបានច្រើនប៊ីលីយ៉ុនទៀតផង។ លោកនឹងចុះហត្ថលេខាលើបទបញ្ជាផ្សេងទៀត ដែលនឹងតម្រូវឱ្យជនអន្តោប្រវេសន៍ចេះនិយាយនឹងយល់ភាសាអងគ្លេសតាំងតែពីដើមដំបូង នៅពេលដាក់ពាក្យសុំចូលមកសហរដ្ឋ, គេនៅមិនទាន់ដឹងពិវិធានការបន្តរបន្ទាប់ រហូតដល់អាចប៉ះពាល់ដល់អ្វីខ្លះទៀត ដែលអ្នកមានឬក៏មិនទាន់ទទួលបាន‹គ្រីនខត›នៅសហរដ្ឋ នៅឡើយទេ តែវិធានការណ៍របៀបនេះ ទំនងជានឹងមានដំណើរទៅដល់ការរករឿង ដល់អ្នកដែលដែលមកដល់ពីមុនៗនោះហើយ, ទាំងនេះជាផ្នែកនៃព្រឹត្តការចម្លែកថ្មីដែលគេសង្ស័យថា‹នឹងមកដល់›នាអាណត្តប្រធានាធិបតីថ្មី នៅសហរដ្ឋអាមេរីកនេះ។

រឿងថ្មីៗដែលកំពុងផ្លាស់ប្តូរភ្លឹបភ្លែតនោះ លោក‹ស្កាមូស៊ី› នាយកក្រសួងពត៌មាននៅសេដ្ឋវិមានថ្មី បានមកកាន់ដំណែងមិនទាន់បានមួយអាទិត្យផង ក៏ត្រូវបានត្រូវដកចេញពីដំណែង ចំថ្ងៃដែលលោក‹ជន កែលី› ដែលមកកាន់ការជំនួសដំណែងលោក‹សេង ព្រីប៊ូស›ជានាយកខុទ្ទកាល័យប្រធានាធិបតី ក៏បានត្រូវលាចេញពីដំណែងក្នុងពេលស្ទើរតែជាមួយគ្នាបន្ទាប់ពីបានធ្វើការជូន ឌណល ត្រម ៦ខែរួចមកហើយ។ មន្ត្រីអ្នកនាំពាក្យសេដ្ឋវិមានម្នាក់ឈ្មោះ‹ស៊ិន ស្បាយស័រ›ទៀតបានក៏ត្រូវប្តូរផ្លាស់ ជំនួសដោយនាង‹សារា ហកាប៊ី›។ ការផ្លាស់ប្តូរ នឹងរង្គោះរង្កើយ់ាងរន្ថើននៃក្រុមអ្នកគ្រប់គ្រងនៅសេដ្ឋវិមាននេះ ក៏ព្រោះតែនយោបាយ ឌណល ត្រម គឺជានយោបាយប្តូរផ្លាស់ ងាករេ មិនមានគំរូពីមុនមកទេ។

នៅសេដ្ឋវិមាន មានការបង្កើតទស្សនៈប្លែកៗច្រើនដូចជា ការ‹ប្រឆាំងនឹងពត៌មានក្លែងក្លាយ›របស់លោក ត្រម ទៅនឹងការលើកឡើងរបស់អ្នកសារព័ត៌មានធំៗពិបញ្ហាជាតិនឹង ពីអកប្បកិរិយារបស់ប្រធានាធិបតីរបស់គេ ហើយក៏មានរៀបចំបណ្តាញគ្រប់គ្រងពត៌មាននៅសេដ្ឋវិមាន ទៅតាមគំនិតរបស់ប្រធានាធិបតី,បូកគ្នានឹងទស្សនៈយកកូនប្រុសកូនស្រីនឹងកូនប្រសារមកធ្វើជាមន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរីកកាំង បានធ្វើឱ្យមានការទិទានកាន់តែច្រើនឡើងក្នុងបណ្តាអ្នកធ្លាប់គាំទ្ររបស់ ឌណល ត្រម ដែលបានធ្វើឱ្យការស្ទង់មតីពីប្រជាប្រីយភាពរបស់ប្រធានាធិបតី ត្រម កាន់តែចុះថែមទៀត មកនៅត្រឹមតែ៣៩% ក្នុងចំណោមអ្នកដែលធ្លាប់តែគាំទ្រ ឌណល ត្រម ពីមុនមក។នៅសេដ្ឋវិមាន រូបថតមួយដែលបង្ហោះពីបុគ្កលិកបំរើការថ្មីរបស់ ប្រធានាធិបតីថ្មីអាមេរីកាំងមិនមានបុគ្គលិកស្បែកផ្សេងពី ពួកស្បែកសទេ, ទស្សនៈទាំងអស់នេះហើយ ដែលមិនដូចគ្នាពីចរន្តទស្សនៈរបស់ប្រធានាធីបតីមុនៗ មិនថា‹គណបក្សសាធារណរដ្ឋ›ឬក៏‹គណបក្សប្រជាធិបតេយ្យ›ទេ នេះក៏ជារូបភាពនៃទស្សនៈប្លែកៗថ្មី នៅសេដ្ឋវិមានដែរ។

អស់ជាង៦ខែមកហើយដែល ឌណល ត្រម កាន់ដំណែងជាប្រធានាធិបតី ក៏ប៉ុន្តែរវល់ចង់កែរនឹងដាក់ច្បាប់‹សុខភាពពលរដ្ឋ›ថ្មី ដោយគណបក្សសាធារណរដ្ឋ តែធ្វើមិនបានសោះ បរាជ័យច្រើនដងទម្រាំរហូតដល់សប្តាហ៍មុននេះក៏‹រលូត›ចេញមកបាន ដោយសារការបង្ខំពីប្រធានាធិបតីផង ហើយក៏មានការកែរប្រែបន្តិចបន្ទួចលើច្បាប់‹អូបាមា›ចាស់, ពីព្រោះក្រុមខាងគណបក្សសាធារណរដ្ឋខ្លួនឯង ពុំបាននឹកគិតថា‹នឹងបានទទួលដំណែងខ្ពង់ខ្ពស់បំផុត ជាប្រធានាធិបតីផងទេ› ម្លោះហើយក៏ពុំបានត្រៀមគម្រោងកែរប្រែច្បាប់នេះឱ្យបានយូរពីមុនមកទេ។

ចំពោះទំនាក់ទំនងកិច្ចការបរទេសវិញ គេអាចសង្កេតឃើញថា ប្រទេសធំៗជាច្រើនបានរសាយចិត្តឃ្លាតចេញពីទំនាក់ទំនងល្អរបស់អាមេរីកមានៈ *នៅសហភាពអឺរ៉ុប អាក់អន់ស្រពន់ចិត្តដោយសារអាមេរីកប្រកាសដកខ្លួនចេញពីប្រព័ន្ធកាពារបរិយាកាសកំដៅពិភពលោក, *នៅអង្គការ‹ណេតូ›សហរដ្ឋអាមេរីកបានធ្វើឱ្យប្រទេសតូចៗជាសម្ព័ន្ធមិត្តរួមចម្បាំងអាក់អន់ចិត្តដោយសារការទារលុយចូលរួមចម្បាំងដែលពួកគេមិនបានប្តើមឬមិនចង់ធ្វើ, *ចំណែកឯប្រទេសរុស្សីវិញ គេបានបណ្តេញបុគ្គលិកទូតអាមេរីកាំង៧៥៥នាក់ពីប្រទេសគេដោយការដាក់ទណ្ឌកម្មចំពោះប្រទេសគេពីរឿងរុស្សីលូកដៃកកូរក្នុងរឿងបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលក្នុងនោះក៏នៅមានក្រុមគ្រួសារខ្លួនឯងពាក់ពន្ធក្នុងនោះដែរ,*នៅមានប្រទេសចិនដែលអាមេរីកកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចទៅវិញទៅមកបណ្តាលឱ្យចិនរកផ្លូវយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មីនៅអឺរ៉ុបនឹងនៅមជ្ឈឹមបូព៌ា, *នៅមានអាស៊ានដែលកំពុងត្រូវចិនអូសទាញចេញពីសម្ព័ន្ធមិត្តអាមេរីកាំង យកទៅខាងគេ ដូចជាមានហ្វីលីពីន នឹងកម្ពុជា.. ហើយអាមេរីកាំងមិនបានបញ្ចេញឥទ្ធិពលឬសកម្មភាពអ្វីដូចប្រធានាធិបតីខាង‹សាធារណរដ្ឋ›មុនៗនោះទេ… ។ល។

នៅកូរ៉េខាងជើង ប្រធានាធីបតី គីម យ៉ុងអូន បានបាញ់កាំជ្រួចបរមាណូសាកជាច្រើនដង បណ្តាលឱ្យមានការភ័យស្លន់ស្លោដល់ប្រទេសជិតខាង ដែលនឹកថានឹងអាចមានកើតសង្គ្រាមនោះ តែអាមេរីកបានត្រឹមតែដាក់នាវាចម្បាំង ព័ទ្ធកូរ៉េខាងជើង ហើយអ.ស.ប.ក៏បានត្រឹមតែដាក់សម្ពាត ហើយរង់ចាំប្រទេសចិនជាអ្នកធ្វើសកម្មភាពទណ្ឌកម្មលើកូរ៉េខាងជើង ប៉ុន្តែគឺជាការប្រឹងប្រែងមិនទាន់បានផល ពីព្រោះចិនហាក់ដូចជាចង់អូសបន្លាយ មិនទាន់ចង់ឱ្យមានការវិវត្តន៍អ្វីឡើយ ពីព្រោះវត្តមានរបស់ទ័ពអាមេរីកាំងនៅសមុទ្រចិន មិនគួរជាទិកក់ក្តៅទេ។ ចុងក្រោយបង្អស់ មានការដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង ដោយអ.ស.ប. ១៥សម្លេងទល់នឹង០ គឺចូលរួមទាំងចិននឹងរុស្សីផង ធ្វើឱ្យការដាក់ទណ្ឌកម្មនេះមានភាពធ្ងន់ធ្ងរបំផុត គេសង្ឃឹមថាមិនត្រឹមតែជាទណ្ឌកម្មសេដ្ឋកិច្ច អាចនឹងមានការវាយប្រហារលើកូរ៉េខាងត្បូង យ៉ាងហោចណាស់ ក៏វាយកំទេចទីតាំងមីស៊ីលបរមាណូដែរ។ បន្ទាប់ពីចិនបានគម្រាមកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យនេះមក គីមយ៉ុងអ៊ុនហាក់ដូចជាបានបន្ទន់ឥរិយាបទបន្តិចនៅថ្ងៃចន្ទបន្ទាប់, នៅពេលដែល ស.រ.អា. ត្រៀមប្រយុទ្ធនឹងច្រកគ្រាប់រួចជាស្រេចមក។

ចំណែកសង្គ្រាមនៅឯមជ្ឈឹមបូពារ ប្រទេសស៊ីរីបានស្ងប់ស្ថាត់ដោយសង្គ្រាមក្នុងស្រុកបន្តិចមែន ដៅយក្រុមភេរវករបានបាត់បង់មូលដ្ឋាន‹មូស៊ូល›ដែលយកបានដោយទ័ពអាមេរីកាំង ក៏ប៉ុន្តែរដ្ឋាភិបាលប្រទេស‹ស៊ីរី›បែរជាទៅចូលជាមួយរុស្សីពង្រឹងអំណាចជាមួយយោធាក្នុងស្រុករបស់ខ្លួន ដែលគ្មានពលរដ្ឋគាំទ្រទៅវិញ, សហរដ្ឋអាមេរីកធ្លាប់តែនៅជិតចលនាតស៊ូរបស់ពលរដ្ឋស៊ីរីយ៉ា មិនឃើញមានសញ្ញាណាមួយថានៅជាមួយ ថាលូកដៃទៅគាំទ្រចលនានោះឱ្យពេញទំហ៊ឹងនៅឡើយទេ ។ ការដាក់ទណ្ឌកម្មរបស់អាមេរីក ដល់កូរ៉េខាងជើង អ៊ីរ៉ង់ នឹងរុស្សី អាចនឹងត្រូវគេមើលឃើញថា ជម្រុញ‹ស៊ីរី›ឱ្យទៅក្នុងដៃចលនា‹មូសស្លីម›ទៅវិញ៕