ព្រះតេជគុណ សៅ ឃន ស្ថាបនិកឡូវែលមួយអង្គចូលទីវង្គត់ហើយ

ខ្មែរផុសស.រ.អា.

ម៉ោង៩,៥០នាទីព្រឹកថ្ងៃទី១០កញ្ញា២០១៧ ព្រះគ្រូចៅអធីការវត្តខ្មែរឡូវែលសៅ ឃន បានចូលទីវង្គត់ ក្នុងព្រះជម្មាយុ  …វស្សាដោយរោគាពាត្យ។ ព្រះអង្គគង់ជាចៅអធីការនៅវត្តខ្មែរដំបូងគេបង្អស់ ឈ្មោះ‹វត្តត្រៃរតនារាម›ស្ថិតនៅ‹ឆែមហ្វឺតខាងជើង ផ្លូវគ្វីកឡេ›ជាប៉គ នានឹងឡូវែលដែរ ដែលបានបង្កើតឡើង នាអម្លុងឆ្នាំ ១៩៨៥, មុននឹងក្លាយជាចៅអធីការវត្តមួយទៀត គឺវត្តខ្មែរដែលព្រះអង្គគង់នៅពីឆ្នាំ៥ឆ្នាំចុងក្រោយ រហូតដល់ពេលព្រះអង្គចូលទីវត្គត់។

លោកស្រីឆាន់សឺល័រ សាកលវិទ្យាល័យយូម៉ាស់ឡូ បច្ចុប្បន្ន ធ្លាប់និយាយប្រាប់យើងថា លោកស្រីធ្លាប់ជាអ្នកគ្រប់គ្រងរៀបចំសហគមន៍ខ្មែរកាលពីឆ្នាំ១៩៨៣, មានការលំបាកមួយ គឺសហគមន៍ខ្មែរធ្វើបុណ្យបូជាសព ដែលជាពិធីសំខាន់បំផុតក្នុងគ្រួសារ តាមទំនៀមទំលាប់នៃព្រះពុទ្ធសាសនា តែពេលនោះ ពុំមានវត្ត នឹងគ្មានព្រះសង្ឃនៅឡូវែលនេះទេ រៀងរាល់ពេលតែងតែទៅនិមន្តព្រះសង្ឃពី‹រ៉ូដអាយឡិន›មកដឹកនាំពីធីបុណ្យសព…ដែលជាហេតុឱ្យមានការក៏កើតវត្តមួយនៅពេលបន្ទាប់មក…

ព្រះតេជគុណ យាង សុចិត្រា ចៅអធីការវត្តសហគមន៍ព្រះសង្ឃខ្មែរនៅក្រុង‹រ៉ូដអាយឡិន›មានសង្ឃដីការនៅ២ថ្ងៃបន្ទាប់ពីព្រះគ្រូ សៅ ឃន ចូលទីវង្គត់ទៅហើយថាៈ អាត្មាមានការសោកស្តាយចំពោះការលាចាកលោករបស់ព្រះអង្គ សៅ ឃន នេះណាស់ ពីព្រោះព្រអង្គមានគុណលើអាត្មា ជួយខ្ញុំព្រះករុណាអាត្មាភាពគ្រប់ពេលវេលា ហើយមិនឆ្មើងឆ្មៃនឹងជួយទេ។ អាត្មានឹងនៅចងចាំពីគុណសម្បត្តព្រះអង្គ៣យ៉ាង គឺ១-ជួយដល់ព្រះសង្ឃខ្មែរដោយគ្មាននឿយហត់ ២-ជួយលើកដំកើងសង្គមព្រះពុទ្ធសាសនាខ្មែរ ៣-ជួយដល់សហគមន៍ខ្មែរជារហូតដល់ចុងបញ្ចប់ជីវិតព្រះអង្គ។ អាត្មានៅចាំបានថា ព្រះអង្គ សៅ ឃន បានបង្កើតវត្តព្រះពុទ្ធសាសនា មុនគេបង្អស់ ជូនសហគមន៍ខ្មែរនៅឡូវែល, ជាអ្នកជួយជ្រោមជ្រែងឱ្យកើតសមាគមខ្មែរ, ជួយជ្រោមជ្រែងឱ្យកំណើតបុណ្យអុំទូក, ជួយបង្កើត‹ពេទ្យមេត្តា›, ព្រះអង្គមានបន្សល់នូវស្នាដៃច្រើនណាស់…។
កាសែត‹ខ្មែរផុសស.រ.អា.›សូមចូលរួមមរណទុក្ខ ចំពោះការចូលទីវង្គត់របស់ព្រះតេជគុណ សៅ ឃន ប្រកបដោយការសោកស្តាយជាទីបំផុត ។ សូមវិញ្ញាណក្ខន្ធព្រះអង្គ បានជួបតែបរមសុខ នៅគ្រប់ទីឋានដែលព្រះអង្គសណ្ឋិតនៅកុំបីឃ្លាតឡើយ ។

ខាងក្រោមគឺជាជីវប្រវត្តិសង្ខេបលោកតា សៅ ឃន