មូរ៉ា ហុីលី ប្តឹងប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក ឌណល ត្រម ពីរឿង “អន្តោប្រវេសន៍”AG Healy’s lawsuit against Presisent Trump on Immigration

ដោយ ពិន សំខុន

មិនដល់២សប្តាហ៍នៃដើមដំបូងបង្អស់អាណត្តិលោក ឌណល ត្រម ជាប្រធានាធិបតីមានបទបញ្ជាជាច្រើនបានហោះ ហើរចេញពីសេដ្ឋវិមានប្រកបដោយភាពតឹងតែង គួរឱ្យភ្ញាក់ផ្អើលជាទីបំផុត។ បទបញ្ជានោះមានជាអាទិ គឺការលប់ ចោលការប្តូរទំនិញជាមួយប្រទេសមួយចំនួន, ការរឹតបន្តឹងជនអន្តោប្រវេសន៍ដែលមករស់នៅក្នុងសហរដ្ឋអាមេរីកខុសច្បាប់, ការលុបបំបាត់នូវថវិការសម្រាប់ចាយដែលធ្លាប់មានពីមុនមក, ការប៉ុនប៉ងធ្វើរបងការពារជនម៉ិកស៊ីកាំង កុំឱ្យចូលមក អាមេរីកបានទាំងនេះបានបង្កឱ្យមានការរំជើបរំជួលដែលអ្នកសង្កេតការខ្លះថា “នេះ គឺជាការបង្ហាញអំណាចជាប្រធានា ធិបតីថ្មីមុននឹងទៅធ្វើការចរចានានាជាមួយបរទេស” តែខ្លះទៀតយល់ថា“ប្រធានាធិបតីមិនអាចបញ្ជាអ្វីដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញៃនប្រទេសខ្លួនឯងបានទេ”។

ប្រធានាធិបតី ឌណល ត្រម​ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ
ប្រធានាធិបតី ឌណល ត្រម​ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ

 

នៅរដ្ឋម៉ាសាឈូសិតលោកស្រីអគ្គរដ្ឋអាជ្ញា មូរ៉ា ហ៊ីលី បានក្រោកឈរមុនគេបង្អស់កាលពីថ្ងៃទី៣១ មករា ២០១៧ ប្តឹងប្រធានាធីបតី ត្រម ថា បានរំលោភរដ្ឋធម្មនុញ្ញៃនសហរដ្ឋអាមរីក នៅពេលលោកប្រធានាធិបតីថ្មីបានចុះហត្ថលេខា បញ្ឈប់ទេសចរដែលចេញចូលពីប្រទេសអារ៉ាប់ចំនួន៦ កង្នុនោះមានការឃាត់ខ្លួនសាស្ត្រស្ត្រាចារ្យ ២រូបនៃមហាវិទ្យាល័យ“ដាមូត”រដ្ឋម៉ាសាឈូសិត នៅព្រលានយន្តហោះ“ឡូហ្គាន់”កាលពីថ្ងៃសៅរ៍ ស្របពេលនឹងមានបណ្តឹងមួយចំនួនទៀត ដែលចោទថា លោក ដណល ត្រម នៅទទួលប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនបរទេសនៅឡើយ។

លោកស្រី ម៉ូរា ហ៊ីលី បានចេញសេចក្តីថ្លែងការមួយកាលពីថ្ងៃទី៣១មករានេះនិយាយថា “ការធ្វើឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ន,ដល់ពលរដ្ឋ, នឹងដល់ពាណិជ្ជកម្ម គឺជាការធ្វើឱ្យមានការគ្រោះថ្នាក់ដល់រដ្ឋម៉ាសាឈូសិត, បទបញ្ជាប្រតិបត្តិរបស់ប្រធានាធីបតី គឺជាការគម្រាមកំហែងដល់រដ្ឋធម្មនុញ្ញ។ ដោយមិនត្រឹមអត់បានការពារសន្តិសុខជាតិ ថែមទាំងធ្វើឱ្យឈឺចាប់ដល់ដល់អ្នកដែលបានចូលមលរស់នៅដោយស្របច្បាប់ក្នុងរដ្ឋរបស់យើង។ ជាមួយនឹងនយោបាយនេះសាកលវិទ្យាល័យយើងទាំងមូលមន្ទីរពេទ្យ ពាណិជ្ជកម្ម នឹងអ្វីៗច្រើនរាប់មិនអស់មាននិស្សិត នឹងអ្នកផ្ទះ យើងកំពុងតែរស់នៅក្នុងភាពគ្រោះថ្នាក់។ ក្នុងនាមនៃរដ្ឋម៉ាសាឈូសិតការិយាល័យខ្ញុំធ្វើការប្រឈម មុខនឹង“ការហាមឃាត់ អន្តោប្រវេសន៍”ឱ្យប្រកាន់ផ្លូវរដ្ឋបាលដែលត្រឹមត្រូវដែលបានធ្វើអ្វីមិនមែនជាទស្សនៈអាមេរីកាំង, ប្រកាន់ភាពរើងអើង, នឹងសេចក្តីសម្រេចដោយមិនប្រុងប្រយ័ត្ន”។

IMG_3145

ភ្លាមបន្ទាប់មកសាលាក្រុងបូស្តុន នឹង លីន បានប្រកាសបើកបន្ទប់ចំហរការយាល័យសម្រាប់ទទួលការពារជនភៀសខ្លួនណាដែលត្រូវអាជ្ញាធរគម្រាមកំហែងចាប់ខ្លួននៅក្នុងក្រុងខ្លួន។

លោក វាស្នា នួន អតីតសមាជិកក្រុមប្រឹក្សាក្រុងបានរំលឹកមកខ្មែរផុសឱ្យជួយមើលពលរដ្ឋឡូវែលករណីដែលអាចមានអាជ្ញាធរខ្លះ ធ្វើតាមបទបញ្ជាអន្តោប្រវេសន៍ប្រធានាធិបតីរំលោភសិទ្ធពលរដ្ឋស្របច្បាប់របស់តំបន់ដោយយកកំហុសលេសចរាចរ ឬអ្វីផ្សេង ដើម្បីចាប់ខ្លួន។ លោកថា “មកទល់ពេលនេះឥតទាន់មានមន្ត្រីក្រុងឡូវែលណាចេញមុខការពារ ម៉ូរា ហ៊ីលី ដោយចំហរក្រៅពី អេលីសាបេត វ៉រ៉េន នឹង នីគី សុងគ្ហាស ទេ”។

អ្នកដែលចេញមុខការពារ ម៉ូរា ហ៊ីលី ឯទៀតៗ មានៈ អភិបាលរដ្ឋ ឆាលីបេគឺ, ប្រធានព្រឹទ្ធសភា “ម៉ាស” ស្តន់ រ៉ូសិនប៊ឺក, ប្រធានសភា “ម៉ាស” រ៉ប៊ឺត ដឺឡេអូ, ព្រឹទ្ទសមាជិក អេដ ម៉គី, ព្រឹទ ស្ធមាជិក ម៉ាយកឺល កាពូណូ, ព្រឹទ្ទសមាជិកា កាទ្រីន ក្លាក, ព្រឹទ្ធសាមាជិក ប៊ីល គីទីង, អភិបាលក្រុង បូស្តុន ម៉ាទីន វ៉ល, ប្រធានមហាវិទ្យាល័យ “ម៉ាស” ម៉ទីន មេហាន, ប្រធានប្រតិបត្តិ “ម៉ាស” ACLU, ប្រធានសាកលវិទ្យាល័យបូស្តុន រ៉ប៊ឺត ប្រោន, ប្រធានសមាគមសុខភាពនឹងមន្ទីរពេទ្យ “ម៉ាស” លីន នីកូឡិស, ប្រធានប្រតិបត្តិសម្ព័ន្ធ MIRA  អេវា មីឡូណា, ប្រធាន “អុក ស្វាមអាមេរិកា” រ៉េម៉ន អហ្វិនហាយសឺ, ប្រធាន “អិលធីស៊ី-ម៉ាស” ថម ហបក្រស, ព្រឹទ្ធាចារ្យអនុប្រធានមហាវិទ្យាល័យ“ហាវឺដ” រ៉បឺត យូល្យាណូ

ប្រជំុពេញអង្គនៅសាលាក្រុងឡូវែល
ប្រជំុពេញអង្គនៅសាលាក្រុងឡូវែល

សាលាក្រុងនឹងតំណាងរដ្ឋនៅឡូវែល រហូតមកដលថ្ងៃសៅរទី៤នេះ មិនទាន់បានបញ្ចោញប្រតិកម្មចំពោះបញ្ហានេះអ្វីនៅឡើយទេ នៅក្នុងក្រុងដែលសម្បូរដោយជនអន្តោប្រវេសន៍នោះ, លោកស្រី រីដា មឺសៀ អតីតប្រធាននឹងជាបច្ចុប្បន្នសមាជិកក្រុមប្រឹក្សាក្រុងបានប្រាប់​​ សូបិន កាសែតខ្មែរផុសថា “រង់ចាំអង្គប្រជុំក្រុមប្រឹក្សាសាលាក្រុងមុននឹងសម្រេចធ្វើអ្វីមួយបាន”។

នៅសាលាក្រុងឡូវែល កាលពីរាត្រីថ្ងៃទី៧ កុម្ភៈ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលសាលាក្រុងមានការស្នើរឱ្យមានការ ដាក់សាលាក្រុង ជាកន្លែងកាពារជនដែលរងគ្រោះដោយបទ“បញ្ជា ប្រតិបត្តិអន្តោប្រវេសន៍”របស់ប្រធានាធិបតីថ្មី ដោយវាគ្មិនលោកស្រីបណ្ឌិត ស៊ូ ឃីម តែបានត្រូវជំទាស់ដោយវាគ្មិន ខេមរា កៃ ដោយសារមិនទាន់មានអ្នករងគ្រោះនៅឡើយ, ក្រុមប្រឹក្សាបានបោះឆ្នោតចែកយោបល់គ្នាជាពីរ៤ជំទាស់ទល់ នឹង៤ គ្មានយោបល់ រីឯឆ្នោតលោក កេណ្ណឺឌី អភិបាល ក្រុងជាឆ្នោតអនុប្បវាតសេចក្តីសម្រេចបានត្រូវបញ្ជូនទៅឱ្យលោកប្រធានសាលាក្រុង ខេវិន ម័រហ្វី យកទៅសិក្សាបន្ថែមទៀត។

មកដល់ថ្ងៃសៅរ៍ទី៤ នេះ វិទ្យាស្ថាន “គ្ហាលុប” បានបញ្ចោញការស្ទង់មតិថ្មីមួយទៀត បកស្រាយដោយ“ស៊ីអិនអិន” ដែលវាយតម្លៃថា អ្នកយល់ស្របនឹងបទបញ្ជាប្រធានាធិបតី ឌណល ត្រម ក្នុងរឿង“អន្តោប្រវេសន៍”នេះមាន ៥៣%ប្រឆាំង មានទាំងមនុស្សសំខាន់ៗក្នុងរដ្ឋបាលផង ទល់នឹង៤៧%ដែលគាំទ្រ៕