រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន

តពីលេខមុន

រីករាយដោយបានឮរឿងប្លែកៗពីកំពង់ចាម ប្អូន ដែលបានបែកទៅ១ឆ្នាំហើយពិសេស នោះ ឥឡូវមានឫកពារចាស់ទុំនិយាយ ស្តីបាន ល្អមានការទទួលខុសត្រូវច្រើនជាងពេលមុនក្មេងៗ អ្នកជុំវិញដែលធ្លាប់ស្គាល់ធ្លាប់លេងជា មួយគ្នាជាមួយ ចៅប៉ុន ក៏មកឈរចាំស្តាប់តាមមាត់ទ្វារ ច្រហរមាត់រហង់ ហើយក៏រីករាយនឹងមាន អារម្មណ៍កោតសសើរណាស់ដែរ

ដោយបានជួប ចៅប៉ុនជាថ្មីម្តងទៀត ហើយបានឃើញក្មេង ចំឡែកម្នាក់ស្លៀកឯកសណ្ឋានជាទាហ៊ាន ដូចជា មនុស្សធំមែនទែនអ៊ីចឹង ។  លោក កុម៉ង ដង់ ម៉ាំង ក៏ឈរស្តាប់កូនយ៉ាងយកចិត្តទុកដាក់មានការរំភើបចិត្តមិនដឹងជាត្រូវនិយាយអ្វីសសើរកូនរបៀប ណានោះទេ ហើយក៏សួរកូនថា “ឯងមានដឹងថា ប៉ាមានពាក់សក្តិលើស្មាដែរឬទេ?…” ចៅប៉ុនដឹង ខ្លួន ក៏ក្រោកឈរឡើង តម្រង់ “បេរ៉េ” ក្រហម របស់ខ្លួនគោះកែងស្បែកជើងខ្មៅរបស់ខ្លួនឮ សូរក្រឹកលើកដៃគំនាប់ឪពុកហើយស្រែកថា “AET294 មកពីសាលា ETK កំពង់ចាម   avosordre mon commandant !លោក កុម៉ង់ដង់ម៉ាំងតបវិញថា“Soldat…Repos!ចៅប៉ុនក៏ដាក់ដៃចុះបងប្អូនទាំងអស់ដែលបានឃើញសកម្មភាពទាំងនេះ ផ្ទុះសំណើចដោយមិន ដែលឃើញទេ កូនគោរពឪពុករបៀបទាហ៊ាន បារាំងបែបនេះ។ ឪពុកត្រេកអរណាស់ ដោយឃើញកូនបានក្លាយជាទាហ៊ានពិតប្រាកដហើយ នោះ ហើយក៏ថា “កូនរៀនបានច្រើនណាស់!” ចៅប៉ុនតបថា“ឆ្នាំនេះគេឱ្យកូនរៀនតែប៉ុណ្ណឹង ទេ!” ឆ្លើយយ៉ាងនេះធ្វើឱ្យឪពុកបន្ថែមថាៈ “នេះ ហើយជាចំណេះនៃអ្នកដែលធ្វើជាទាហ៊ាន គឺ ទទួលបញ្ជា..!”

បរិយាកាសជួបជុំគ្រួសារលោក កុម៉ង់ដង់ ម៉ាំង នៅផ្ទះកូនស្រីច្បងថ្ងៃនេះ មានសភាព អ៊ូអរនឹងរីករាយជាពន់ពេកដោយសារមាន ព្រឹត្តិការណ៍មិនដែលមាន គឺមេទ័ពទាហ៊ានជើង ខ្មៅមកដល់តំបន់ក្រុងដែលមិនសូវមានសន្តិសុខ  ដោយពួកឥស្សរៈនៅក៏មិនឆ្ងាយ ហើយមួយ ទៀតមានការជួបជុំកូនចៅដែលបែកទៅធ្វើ ទាហ៊ានទាំងនៅកុមារនៅឡើយ គឺជាការចម្លែក មួយទៀតធ្វើឱ្យអ្នកជិត ខាងចាស់ស្រុកនៅកំពុងស្ពឺ ដែលបានស្គាល់គ្រួសារលោក កុម៉ង់ដង់ ដែរ នោះ ក៏មកគួរសមសួរនាំយ៉ាងមិត្តភាព។ លោក បាឡាត់ ស្រុក ពយ ដូង ក៏មកសួរសុខទុក្ខ រីឯ ចែឡាយ លក់មាសនៅឆ្ងាយបន្តិចក៏បានមក លេងជាភ្ញៀវធ្លាប់ស្គាល់គ្នាពីមុនបក ដែរ។ នាពេលជួបគ្នានោះ បងស្រី ស៊ុននី ក៏បានទទួលវិទ្យុ ស្តាប់សម្លេងទំនើបមួយពីម្តាយឪពុករបស់គេ ដែលគ្រួសារតិចមាន វិទ្យុរបៀបនេះសម្រាប់ស្តាប់ ព័ត៌មានឬស្តាប់ចម្រៀង បន្តិចទៀតបងស្រីនឹង ទទួលម៉ាស៊ិនដេរស្វ័យប្រវត្តមួយទៀត ម៉ាក “សាំងហ្សេ”នៅពេលដែលឪពុកផ្លាស់ចេញដំណើរ ទៅកាន់ក្រុងភ្នំពេញ នាពេលឆាប់ៗខាងមុខ។ បងស្រីបានយកវិទ្យុនោះទៅដាក់នៅលើខ្នងទូរកំពស់មួយជុំហ៊រមនុស្សកុំឱ្យក្នេងលូកដៃទៅ ប៉ះបាន ពីព្រោះបងស្រីមានកូនពីរ ហើយ អាយុ ២៣ឆ្នាំ ក៏កំពុងពេញរពិសទៀតផង បងប្រុស បានសាកបើកស្តាប់ចម្រៀងខ្មែរ រាំវង់ រាំក្បាច់ យ៉ាងពិរោះ, គេអាច ស្តាប់បទ“អារ៉ុបពីយ៉ា” ឬ ក៏បទ“ពេលរាត្រីខែភ្លឺ” ឬក៏បទ “អាយ៉ៃស្មៀន ឈិន នឹងសារ៉ាំប៉ាក់ ឬក៏“តាសាលួត” នៅមាន ល្ខោនបាសាក់ច្រៀងយ៉ាងគ្រួច ដោយនាយ សារុននៅជាប់ផ្ទះគ្នានោះ មានតែផ្ទះលោក គ្រូទុយទេដែរ បានទិញវិទ្យុទុក ឱ្យប្រពន្ធគាត់ ឈ្មោះ ចែមួយ ស្តាប់កែរអប្សុកពេលប្តីទៅធ្វើ ការបាត់។ ឥឡូវបានផ្ទះ២ហើយ ដែលមាន វិទ្យុស្តាប់ប្រជែង សម្លេងគ្នានាពេលព្រឹកដែលគេបើកខ្លាំងៗ ធ្វើឱ្យអ្នកស្តាប់តាមផ្លូវពេលខ្លះក៏ ឈប់ស្តាប់សម្លេងវិទ្យុទាំង២ផ្ទះនោះម្តងៗដែរ, សម្លេងនៃការផ្សាយនោះជាភាសាខ្មែរ គឺគ្មាន បុស្តិ៍ច្រើនទេ គឺមានតែវិទ្យុក្រសួងឃោសនាការ តែប៉ុណ្ណោះ បើមិនដូច្នោះទេ គេអាចស្តាប់វិទ្យុ សម្លេងវៀតណាម“កងវ៉ា”ខាងត្បូង ឬស្តាប់វិទ្យុ ចម្រៀង“កចាយសៀង”ជាភាសាថៃ គេមាន បុស្តិ៍ច្រើនជាងបុស្តខ្មែរយើង។

ក្មេងៗនៅក្បែរផ្ទះទាំងអស់មានអាផ្លូច កូនលោកយោក្បាត់ អាពីម៉ឺន នឹងប្អូនស្រីអាពី សែនកូនលោកពយដូង ក៏មកស្វាគមន៍ចៅពិន យ៉ាងអ៊ូអរដែរ ពួកគេនឹកសង្ឃឹមថា នៅពេល ចៅពិនមករស់នៅជាមួយអ្នកបង ស៊ុននី នឹង បានក្មេងៗកាន់តែច្រើនមកលេងជាមួយគ្នាជាថ្មី ទៀតហើយ។

ពេលល្ងាចមកដល់លោក កុម៉ង់ដង់ ក៏នាំ គ្រួសារនាំទាំងចៅប៉ុននឹងចៅពិនជិះឡានហ្សីប បើកដោយ“សូហ្វ័រ”ទាហ៊ានចេញដំណើរទៅបន្ទាយ ជើងខ្មៅ ឯភូមិរោងគោវិញ ពោរពេញដោយ ភាពសោមនស្ស។ ក្នុងគ្រួសារឥឡូវមានទាហ៊ាន ដល់ទៅ២នាក់ គឺឪពុកនឹងកូនដែលនៅកូនក្មេង នៅឡើយ (ចៅប៉ុនអាយុ១១ឆ្នាំ) មកលេងនឹង គ្រួសារបានរយពេល១ខែ មានទាំងប័ណ្ណអនុញ្ញាត្តិ (ផរេមិសសិនៀប ពីមេបញ្ជាការសាលាកុមា យោធិន្ទមកជាមួយផង ប៉ុន្តែពុំមានសេរីភាពទាំង ស្រុងទេ ចៅប៉ុនត្រូវចំណុះឱ្យអាជ្ញាធរកងទ័ព ទីណាមួយចុះហត្ថលេខាលើលិខិតរបស់ខ្លួន បញ្ជាក់ ថា កងទ័ពអង្គភាពទីនោះ អាចនឹងហៅរកខ្លួន ពេលណាដែលគេត្រូវការក៏បាន ដូច្នេះចៅប៉ុន ត្រូវទៅបង្ហាញ ខ្លួននៅទីបញ្ជាការ យោធាឪពុក របស់ខ្លួន នាថ្ងៃស្អែកឡើងទៀត ពេលការិយា ល័យរដ្ឋបាលយោធាបើក។ ចៅពិន ចាប់អារម្មណ៍ លើសំលៀក បំពាក់បងប្រុសខ្លួនខ្លាំងណាស់ រាត្រីនេះ ក៏សួរនាំពីជិវិតនៅសាលាកុមាយោ ធិន្ទមិនចេះចប់បងស្រីបន្ទាប់គ្រាន់តែសួរសុខ ទុក្ខប្អូនតែបន្តិច ក៏ចូលទៅសម្រាកទុកឱ្យចៅ ប៉ុនសួរដើមទងពីប្អូនកាលពីពេលទៅនៅវត្តនោះ បានព័តមានយ៉ាងសន្ធឹក។ ទាំងអស់គ្នាក្នុង គ្រួសារបានដឹងថា ឪពុកនឹងត្រូវផ្លាស់ទៅភ្នំពេញ នៅចុងខែកញ្ញា១៩៥៤នេះហើយ ចំណែក ចៅពិន ត្រូវទៅនៅជាមួយបង ស៊ុននី រួចចូល រៀននៅសាលាបឋមសិក្សាកំពង់ស្ពឺ, បងស្រី យ៉ាស៊ុន ត្រូវទៅភ្នំពេញជាមួយម្តាយឪពុក រីឯចៅប៉ុននឹងត្រឡប់ទៅកំពង់ចាមវិញ នៅចុងខែ សីហាខាងមុខ។

ម៉ោង៥កន្លះ ចៅប៉ុនក្រោកមុនគេ ដោយ មានទម្លាប់នឹងការផ្លុំត្រែដាស់ក្នុងបន្ទាយដូចគ្នា នឹងនៅសាលាកុមារយោធាដែរព្រលឹមស្រាងៗ មិនដឹងធ្វើអ្វី ក៏ដើរទៅទ្រុងមាន់ទ្រុងទាទៅ រើសពងទាបាន៣ មកទុកជូនម្តាយធ្វើម្ហូប ចៅពិន ក្រោកតាមបងនៅពេលបន្តិចមក។ ម៉ោង៧ ចៅប៉ុនត្រៀមខ្លួនជាស្រេច ដើម្បីទៅបង្ហាញខ្លួននៅចំពោះសមត្ថកិច្ចយោធាដែលនៅក្នុងបន្ទាយតែត្រូវគរបញ្ជូនទៅការិយាល័យ “Bureau de liaison militareដែលស្ថិតនៅ មិនឆ្ងាយ       តទៅលេខក្រោយ