រំលឹកព្រឹត្តការណ៍ពត៌មានពីថ្ងៃទី១៦មិនាដល់១៥មេសាឆ្នាំ២០១៦

ដោយ ហ្វ្រង់ស្វា ប៉ុងសូ

បកប្រែពីភាសាបារាំងដោយខ្មែរផុសស.រ.អា.fn-2016-05-28-17-15-06-1

នយោបាយក្នុងប្រទេស

+ ក្នុងក្របខណ្ឌនៃការពង្រឹងអំណាច នឹងគម្រោងសម្រាប់ការរៀបចំបោះឆ្នោតនៅថ្ងៃមុខ គណបក្សប្រជាជនកម្ពុជា(គ.ប.ក.)បន្តរឃោសនាជីកកកាយចំពោះ កឹម សុខា អនុប្រធានគណបក្សប្រឆាំងគណបក្សសង្គ្រោះជាតិ(គ.ស.ជ.)ក្នុងរូបភាពអាម៉ាស ដែលពលរដ្ឋខ្មែរទទួលបានប្រសើជាងនេះ។

+ ការផ្សព្វផ្សាយវិទ្យុនូវការថតសម្លេងតាម‹ហ្វេសប៊ុក› ស្តីអំពីការជជែកគ្នាជាឯកជនរវាងបុរសម្នាក់(ដែលសង្ស័យថាជាលោក កឹម សុខា តែគ្មានអ្វីបញ្ជាក់)ជាមួយនឹងស្ត្រីកំណាន់(ដែលសង្ស័យតែគ្មានអ្វីបញ្ជាក់ថាជានាង ចាន់ដារាទី, ធី សុវណ្ណថា)និយាយអំពីអំណោយៈ មានបន្ទប់ មានផ្ទះ មានដី…។ល។ មានទាំងនិយាយពីការរំលូតកូនផង…។

*ក្រុមនិស្សិតប្រមាណ៦០នាក់ ដឹកនាំដោយ ស្រី ចំរើន (ដែលគេពុំបានដឹងថារៀននៅមហាវិទ្យាល័យណា, តែបង្ហាញថាមិនមានអត្តសញ្ញាណនយោបាយណាមួយទេ)គ្រវីទង់គ.ស.ជ. ហើយទៅបង្ករកង្វល់នៅគ្រប់សន្និបាទគណបក្ស ទាមទារឱ្យមានការបកស្រាយពីការចោទប្រកាន់ទាំងឡាយ‹‹ដើម្បីឱ្យដឹងពីប្រភេទពិតប្រាកដរបស់គ.ស.ជ.››។ កឹម សុខា បានជ្រើសរើសសុភវិនិច្ឆ័យ ដោយមិនឆ្លើយតបនឹងការបង្កររឿងនេះ ហើយយល់ថាយកពេលទៅរៀបចំគោលដៅនយោបាយគ.ស.ជ.ទើបប្រសើរជាង(CD du 05.03.16)។ អេង ឆាយអៀង នៅការិយាល័យកណ្តាលគ.ស.ជ. បានទទួលកញ្ចប់មួយមានខ្សែអាត់ថតសម្លេង បានត្រូវគេគម្រាមថា‹ប្រសិនបើនៅតេខំកាពារលោក កឹម សុខា។ ថ្ងៃទី១១មិនា នាង ចាន់តារាទី ហៅ‹ស្រីមុំ› បានត្រូវប៉ូលីសប្រឆាំងភេរវកម្ម(មិនមានខ្វះបន្តិចសោះ)សួរចម្លើយរយៈពេល៤ម៉ោង តែគ្មានបានទទួលអ្វីជាភស្តុតាងទេ។ ស្ត្រីកំណាន់ម្នាក់ទៀត នាង ធីសុវណ្ណថា ដែលសង្ស័យថាបាននិយាយជាមួយ កឹម សុខា, ជាអ្នកប្រឆាំងរដ្ឋាភិបាលយ៉ាងតឹងតែង ក៏ត្រូវបានប៉ូលីសសួរចម្លើយដូចគ្នា នាងបានប្តឹងបកទៅវិញ(CD du 26.03.16)។

*ថ្ងៃ១៧មិនា លោកនាយករដ្ឋមន្ត្រីបានប្រកាសដោយខ្លួនឯងថា‹មានឯកសារព្រមទាំងរូបថតបញ្ជាក់ថានាង ចាន់តារាទី មានទំនាក់ទំនងជាមួយលោកកឹមសុខា នៅបាងកក›។ អង្គការពិនិត្យសិទ្ធមនុស្សបានសន្និដ្ឋានថា ការចចេសរករឿងលោកកឹមសុខា គឺជារំលោភសិទ្ធមនុស្ស។ ស្អែកឡើង ស្រី ចំរើន ដដែលបានបញ្ចេញខ្សែអាត់ថតសម្លេងមួយទៀត បង្ហាញថាជនម្នាក់មិនស្គាល់មុខម្នាក់បានផ្តល់ផ្ទះមួយ ដីមួយកន្លែង នឹងប្រាក់មួយចំនួន ទៅគូរកំណាន់របស់ខ្លួន។ រួចហើយគេក៏យករឿននេះទៅប្តឹងអាជ្ញាធរប្រឆាំងអំពើពុករលួយ ឱ្យអង្គការនេះឆែកធនធានលោក កឹម សុខា … ដែលអង្គការនេះមិនដែលឆែកនរណាម្តងសោះ ដែលមានធនធានច្រើនដងលើសនេះ ហើយអង្គការនេះចំណាយលុយ ដើម្បីទម្លាក់កំហុសមកលើ សុខា… ធ្វើឱ្យគេឯងមើលយល់ថា ទង្វើនេះបានគ្រោងទុកនឹងរៀបចំទុកជាមុន ដើម្បីបុព្វហេតុនយោបាយ (CD du 26.03.16)។

*ក្រុមនិស្សិតបានចោទប្រកាន់ កឹម សុខា ថា បានសម្លាប់ទារកក្នុងផ្ទៃពេលរំលូតកូន ទៅតាមខ្សែថតសម្លេង(CD du 26.03.16)។ អ្នកនាំពាក្យរដ្ឋសភា បានគម្រាម សុខា អំពីការស៊ើបអង្កើតសភាជាតិ ដែលអាចឈោងទៅដល់ការខាឃាំង(ដូចករណីលោកប្រធានាធិបតី ក្លីង តុន)។ ‹‹នៅកម្ពុជា នរណាមួយមិនមានគូរកំណាន់?… នៅកម្ពុជាគេអាចចោទប្រកាន់បុរស៦០% ថាបានរំលោភសិទ្ធស្ត្រី…››នេះជាពាត្យស្រី ធីតា ឃឹះ នាយិកាសមាគមលើកដំកើងស្ត្រីក្នុងនយោបាយ។

+ តាមផ្លូវច្បាប់ គេអាចតាំងសំនួរទៅអ្នកទទួលខុសត្រូវអង្គការ‹លីកាដូ›ពីការថតសម្លេងពីការសន្ទនាគ្នាជាឯកជន ហើយផ្សព្វផ្សាយលើប្រព័ន្ធសង្គម គឺជាកំហុសដែលអាចជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ បើតាមច្បាប់ខ្មែរ(CD du 05.03.16)

*ខ្សែរចងវាធំពេក វាធ្វើឱ្យគេសើចឬយំពីភាពថោកទាប! គេនៅចងចាំនៅឡើយពីទីបញ្ចប់នៃទំនាក់ទំនងរវាង ហ៊ុន សែន នឹងនាង ពិសិទ្ធ ពីលីកា មនុស្សជាច្រើនបានចោទប្រកាន់ភរិយាលោក នាយករដ្ឋមន្ត្រី ថាបានបញ្ជាឱ្យគេសម្លាប់កាលពីថ្ងៃ៦កក្កដា១៩៩៨, ឬក៏វាសនានាង តាត ម៉ារីណា ដែលត្រូវគែធ្វើឱ្យខូចមុខមាត់ ដោយបុព្វហេតុដូចគ្នា, វាសនានាង ទូច ស្រីនិច, វាសនានាង ពៅ បញ្ញាពេជ្រ… ទាំងអស់សុទ្ថតែរងគ្រោះ ដោយសារតែទំនាក់ទំនងជាមួយមនុស្សតែម្នាក់…ដែលរឿងទាំងនោះពុំមានការសើបអង្កេតណាមួយបានត្រូវបើកនោះឡើយ។ ប្រជាពលរដ្ឋរវល់តែនឹងបញ្ហាយុត្តិធម៌ក្នុងសង្គមនឹងបញ្ហារបស់ជាតិ ជាជាងគិតពីបញ្ហាផ្ទាល់ខ្លួន(CD du 23.03.16)

+ នៅ២-៣ម៉ោងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា‹នឹងចាប់ខ្លួននរណាទាំងអស់ដែលនិយាយថារដ្ឋាភិបាល ធ្វើការកំណត់ព្រុំប្រទល់ដែនមិនបានល្អ ជាមួយនឹងវៀតណាម› ថ្ងៃទី២មេសា លោកសម រង្សី ពីទីដែលលោកលាក់ខ្លួននៅក្រុងប៉ារីស បានសរសេរក្នុង‹ហ្វេសប៊ុក›ថា‹រដ្ឋាភិបាល មានរឿងលាក់កំបាំងជាច្រើន ដែលមិនហ៊ាននិយាយពីរឿងព្រុំដែន›មួយសប្តាហ៍ក្រោយមក តំណាងរាស្ត្រ អ៊ុំ សំអាន បានត្រូវចាប់ខ្លួន ដោយរសារបានសរសេរលើហ្វេសប៊ុក រឿងដូចគ្នានេះកាលពីឆ្នាំមុន(CD du 14.04.16)

+ថ្ងៃទី១៧មិនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ធ្វើការផ្លាស់ប្តូរគណរដ្ឋមន្ត្រី ការផ្លាស់ប្តូរនេះបានទទួលអនុប័ទដោយរដ្ឋសភាជាតិ ថ្ងៃទី៤មេសា ការផ្លាស់ប្តូរនេះមានភាពស្រដៀងគ្នានឹងល្បែងកៅអីភ្លេងៈ ក្រៅតែពីលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដែលចូលនិវត្តន៍ ហើយដែលជំនួសដោយ ប្រាក់ សុខុន រដ្ឋមន្ត្រីឯទៀតៗគ្រាន់តែជាមនុស្សដដែលប្តូរទីកន្លែងតែប៉ូណ្ណោះ។ គេបានបន្ថែមរដ្ឋលេខាធិការថ្មីចំនួន៥ គណបក្សប្រឆ្សងបានទិទានអំពីរឿងផ្លាស់ប្តូរដែលមិនបាននាំមកនូវគំនិតអ្វីថ្មីទេ(CD du 05.04.16)។

*អភិបាលខេត្តចំនួន៧បាន បានត្រូវអញ្ជើញឱ្យចូលនិវត្តន៌ ជំនួសដោយអ្នកថ្មីវ័យក្មេងជាង ដែលនេងចូលកាន់ដំណែងនៅឆ្នាំក្រោយ(CD du 09*.03.16)

(នៅមានតទៅលេខក្រោយ)