វគ្គសិក្សាដោយមិនគិតថ្លៃសម្រាប់មនុស្សពេញវ័យ នៅសាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិច

 

ប្រែសម្រួលដោយសុខារ័ត្ន កូយ

បើតាមសេចក្តីដូនដំណឹងកាលពីថ្ងៃទី ១៧ ខែកក្កដារបស់សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចបានឲ្យយើងដឹងថាមជ្ឍមណ្ឌល់សិក្សាមនុស្សពេញវ័យរបស់សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិច នឹងរៀបចំវគ្គសិក្សាឥតគិតថ្លៃដល់សិស្សពេញវ័យដែលមានអាយុចាប់ពី១៦ ឆ្នាំឡើងទៅដែលរស់នៅនិងធ្វើការនៅរដ្ឋម៉ាសាឈូសេត។

ប្រភពដដែរបានបន្តថា សិស្សទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីនេះពេញមួយឆ្នាំសិក្សាពីខែកញ្ញាដល់ខែឧសភា។ តែចំនួនសិស្សចូលរួមក្នុងវគ្គសិក្សានេះ គឺផ្អែកទៅតាមកចំនួនកន្លែងដែលមាន ហើយការចុះឈ្មោះក្រុមបន្ទាប់នឹងត្រូវរៀបចំធ្វើឡើងនៅម៉ោង៩ព្រឹកថ្ងៃអង្គារទី៥ខែកញ្ញានេះ។

វគ្គសិក្សានឹងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង១២:៣០នាទីល្ងាចចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃព្រហស្បតិ៍ (ពីខែកញ្ញា ដល់ឧសភា) នៅទីតាំងសាលាម៉ីដូលស៊ិចនៅបេដហ្វត​(Bedford)។​លោកស្រី ខាធី អ៊ីននីស បានមានប្រសាសន៏ថា «មជ្ឈមណ្ឌលសិក្សាមនុស្សពេញវ័យ ជួយរៀបចំសិស្សានុសិស្សឱ្យទទួលបានជោគជ័យនៅមហាវិទ្យាល័យ, នៅកន្លែងធ្វើការ និងនៅក្នុងសហគមន៍»។

សម្រាប់កំរិតនៃវគ្គសិស្សានេះ គឺមានចាប់ពីការអប់រំជាមូលដ្ឋានចំពោះមនុស្សពេញវ័យ រហូតដល់ថ្នាក់ត្រៀមខ្លួនសម្រាប់កំរិតប្រឡងដែលមានតំលៃស្មើរមហាវិទ្យាល័យ ដែលភាសាអង្លេសហៅថា HiSET® or GED®។ ក្រៅពីនេះ សិស្សដែលចង់បង្កើនកំរិតជំនាញភាសាអង្លេសកម្រិតមធ្យមរបស់ខ្លួន ក៏ត្រូវបានស្វាគមន៏ក្នុងការចុះឈ្មោះផងដែរ។

តាមរយៈការជួយឧបត្ថម្ភមូលនិធិពីនាយដ្ឋានអប់រំបឋមសិក្សា និងមធ្យមសិក្សាម៉ាសាជូសេត  សិស្សានុសិស្សក៏អាចប្រើប្រាស់នូវបន្ទប់កុំព្យូទ័រដែលមានដាក់បញ្ចូលកម្មវិធីជំនាញៗ ដើម្បីបន្ថែមចំពោះការរៀនក្នុងថ្នាក់ និងបង្កើនជំនាញក្នុងការគណនា និងចំណេះដឹងផ្នែកឌីជីថលជាមូលដ្ឋាន។

 ប្រសិនបើចាប់អារម្មណ៏ចំពោះកម្មវិធីសិក្សាខាងលើនេះ រឺចង់ដឹងព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់ផ្នែកសម្របសម្រួលកម្មវិធី តាមរយៈលេខទូរសព្ទ ៧៨១២៨០៣៦៦២ ឬអ៊ីមេលទៅកាន់nortona@middlesex.mass.edu រឺក៏ចូលទៅកាន់វ៉ិបសាយwww.middlesex.mass.edu/adultlearning