វត្តត្រៃរតនារាមៈ សំណាង រួបរួមគ្នាតែមួយនៅស្តួចស្តើង Tray Ratanaram Temple : The Chance of Unification is minimal

វត្តត្រៃរតនារាមៈ សំណាង

រួបរួមគ្នាតែមួយនៅស្តួចស្តើង

Tray Ratanaram Temple : The Chance of Unification is minimal

ឡូវែល ៖ វត្តត្រៃរតនារាមត្រូវបង្ខំឱ្យបិទទ្វារ ពុទ្ធបរិស័ទនាំ គ្នាទៅធ្វើបុណ្យនៅវត្តពន្លឺពុទ្ធច័ត្រវិញ ទំនងជាមានខ្លះដែរ នាំគ្នា ទៅធ្វើបុណ្យនៅវត្តខ្មែរឡូវែល ឬវត្តសហគមន៍ព្រះសង្ឃខ្មែរដែល កំពុងតែខិតខំកសាងឈ្មោះឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវ និង រឿងវិបត្តិគ្រប់គ្រងវត្តបានត្រូវបាតុកម្មពុទ្ធបរិស័ទចំណុះជើងវត្ត ថ្កោលទោសជាច្រើងដងមក ។ គួររំលឹកផងដែរថា វត្តត្រៃរតនារាម នេះ  តទៅទំព័រទី ០៦

មានអាជ្ញាប័ណ្ណតែមួយធ្វើតាក់តែមួយ តែម្ចាស់វត្ត ជាគណៈកម្មការបានបែងចែកអំណាចជាវត្តពី តាំងតែពីជាង១០ឆ្នាំមកហើយ ហើយនៅពេល ជាង១០ឆ្នាំនោះ វត្តលើវត្តក្រោមនោះមានទំនាស់ គ្នាទៅតុលាការទាមទាររកម្ចាស់នៃវត្តអារាម នេះ រហូតដល់លោកគ្រូចៅ អធិការ សៅ ឃន ត្រូវខ្ទាតចេញទៅរកវត្តថ្មីកាលពី៣ឆ្នាំមុន។ ទោះ ជាចេញទៅហើយក្តី ទំនាស់វត្តលើវត្តក្រោមនៅ បន្តតែដដែល។

កាលពីរដូវក្តៅមុននោះ ចរន្តព័ត៌មានមួយ ចេញពីមាត់នៃគណៈកម្មការទាំងសងខាងថា នឹងមានការបង្រួបបង្រួមវត្តត្រៃរតនារាមទាំង ពីរនេះឱ្យទៅជាមួយមកវិញ ពាក្យទាំងនេះគ្រាន់ តែជា“ឆ្កែព្រូស”តែប៉ុណ្ណោះតែរទេះសេះនៃការ បែកព្រាត់ប្រាស់គ្នានោះចេះតែទៅឆ្ងាយទៅហើយ ពីព្រោះគ្មានទំនាក់ទំនងជាភាតរភាពជាគ្រួសារ តែមួយ រកគ្នារវាងបក្សទាំងពីរនេះទាល់តែសោះ ហើយក៏គ្មានសារណាមួយដែលជាឱវាទដ៏ប្រពៃ របស់ព្រះសម្មាសម្ពុទ្ធបានបញ្ចូលទៅរំងាប់ទុក្ខដល់ ប្រជាពរដ្ឋក្រុងឡូវែលម្តងណាឡើយ។ ដោយសារ ការបន្តបែងចែកវត្តដែលមិនគួរធ្វើនេះ ធ្វើឱ្យ ព្រះសង្ឃ និងគណៈកម្មការវត្ត ពុំអាចបំពេញ តួនាទីជាចម្បងរបស់វត្តអារាមបានតាមបំណង បានឡើយ បើម្ខាងខំធ្វើល្អរបៀបណាក៏ម្ខាងទៀត រកកំហុសឱ្យទាល់តែឃើញ សារនៃអំពើល្អក្តីបាន ក្លាយទៅជាសារនៃការបែកបាក់ជាអំពើគ្មានការអត់ឱន និងជាអំពើបាបជាស្វ័យប្រវត្តិនៅចុង បញ្ចប់។ តើអ្វីដែលដឹកនាំវត្តទាំងពីរឱ្យធ្លាក់ទៅ ដល់ការប្រឹងប្រែងដណ្តើមយកឈ្នះគ្នាយ៉ាងមុះ មុតយ៉ាងនេះ បើអ្នកទាំងពីរនោះពុំមានផល ប្រយោជន៍អ្វីសម្រាប់ខ្លួនឯងទេនោះ?

ការស្វែងរកចុះសម្រុងគ្នារវាងគណៈកម្មការ វត្តលើវត្តក្រោមមិនអាចប្រព្រឹត្តទៅបាន ដោយ អ្នកទាំងពីរដើរតួជាម្ចាស់ដាច់ថ្លៃនៃវត្តនិមួយៗ វត្តគឺជាជ័យភណ្ឌដែលក្រុមអញបានច្បាំងឈ្នះ គ្រប់គ្រងសម្បត្តិតាមច្បាប់ “ចោរសមុទ្រ” ដែល ខុសគ្នាពីច្បាប់នៃរបប“ប្រជាធិបតេយ្យ” ឬ “ធម្មា ធិបតេយ្យ” នាំគ្នាយកសេចក្តីសម្រេចរបស់ចៅ ក្រមទៅវាយតម្លៃធ្វើតាមតែភាគណាដែលផ្តល់ ចំណេញដល់ការ “បែកបាក់” គ្នាជាធំ រួចភូតភរមហា ជនដែលជាម្ចាស់ទុនគ្មានខ្វល់ខ្វាយ និងភាពសុច្ចរិត ឡើយ។   “គណៈកម្មការវប្បធម៌ខ្មែរ” (គកវខប )បានចាប់កំណើតឡើង ដំណាងឱ្យម្ចាស់ទុនដែល ធ្លាប់តែគ្មានសំលេង ឥឡូវចេញមុខមកការពារ វត្តអារាមដែលគេយល់ថា កំពុងតែប្រឡាក់ ប្រឡូសដោយអបាយមុខយ៉ាងចេញមុខ ។ យើង បានជួបដំណាង “គកវខ” គឺលោក ភិម ចាន់ថា ជាសិល្បករគំនូរ និងលោក សែម មាស ដែល ជាអ្នកសេដ្ឋកិច្ច និងនយោបាយកាលពីថ្ងៃ១៩ កន្លងទៅ ដែល២ឆ្នាំចុងក្រោយនេះបានត្រូវទទួល ភារៈដឹកនាំចលនាមហាជនប្រឆាំង និងទង្វើ “អគតិ” ក្នុងវត្ត ជាពិសេសណែនាំឱ្យបញ្ចូលវត្តត្រៃរតនារាម លើ-ក្រោមមកឱ្យនៅតែមួយវិញ។ ប្រជាពលរដ្ឋ នៅឡូវែលនេះបានបញ្ចោញយោបល់ជាសាធារណៈ ថា “ការបែកវត្តជាពីរនេះ គឺជាដំបៅដ៏ឈឺចាប់ របស់សង្គមខ្មែរ”ពួកគាត់មានការទុកចិត្តឱ្យ “គកវខ” រកយុត្តិធម៌ឱ្យខ្លួន។

មកទល់នឹងពេលនេះ“គកវខ”នៅក្មេងខ្ចី ប្រើវិធីអង្វរករចែចូវឱ្យអ្នកទាំងពីរខាង មានការ ប្រាស្រ័យទាក់ទងគ្នាឱ្យបានល្អ ដើម្បីឱ្យប្រជា ពលរដ្ឋអាចទៅធ្វើបុណ្យបាន តែទាំង ភិម ចាន់ថា និង សែម មាស និយាយថា “ការនិយាយមិន ទៀងរបស់វត្តខាងលើ ធ្វើឱ្យការចរចារគ្នាគាំង ដំណើរ និងមិនទុកចិត្តគ្នារឹតតែខ្លាំង” អ្នកទាំងពីរ បន្តទៀតថា “វត្តលើចោទថា មានចោរលួចលុយ វត្តក្រោម ហើយនៅតែសហការណ៍ជាមួយចោរ” អ្នកទាំងពីរទទួលស្គាល់ថា ទង្វើយកលុយមិនប្រាប់ មុន ជាអំពើខុស តែចៅអធិការវត្តក្រោមបានដោះ ស្រាយរួចហើយ”ការនេះមិនរំខានដល់ការរួបរួមគ្នាទេ” ចំពោះទង្វើនេះ ភិម ចាន់ថា បន្តថា “ខាង លើលាបពណ៌ថា ក្រុមយើងជាពួកខាងក្រោម មិនត្រូវមកលូកដៃដោះស្រាយការបង្រួបបង្រួម វត្តត្រៃរតនារាមទេ”។

ខាងក្រោមថា “គេបិទវត្ត ព្រោះធ្វើការ ជួសជុលគ្មានច្បាប់”ខាងលើថា “គេបិទវត្តព្រោះ មានមនុស្សដេកក្នុងវត្តដែលគេហាមឃាត់ “គឺ គ្មានបំណងនិយាយពាក្យពិរោះដាក់គ្នា ពេលរៀបជិត ស្លាប់ទៅហើយទេ នៅមានទៀត គឺលោកវត្ត ក្រោមនៅតែមិនអាចមកគង់នៅកុដិដែលគេ មិនបិទ បានដដែល នៅមានបំណងដាក់កុងទ័រ ភ្លើងដាច់គ្នា ធ្វើការជួសជុលបន្តដាច់គ្នា គឺជា សញ្ញានៃការបែកបាក់គ្នាជាប្រាកដពុំដូចពាក្យ ចចាមអារាមថា វត្តនេះនឹងចូលរួមគ្នាតែមួយ នោះទេ ។ ដោយៈ ពិន សំខុន