‹‹វិភាគនយោបាយកម្ពុជា›› ហ៊ុន សែន លែងខ្វល់ពីច្បាប់ភ្លើងសង្គ្រាមនឹងចាប់ឆេះ

ដោយ ពិន សំខុន

សេរីភាពនៃការបញ្ចេញយោបល់ បានត្រូវរងគ្រោះយ៉ាងដំណំសាជាថ្មីម្តងទៀត នៅពេលប៉ូលិសចាប់ខ្លួនអ្នកវិភាគនយោបាយឈ្មោះ គីម សុក កាលពីថ្ងៃសុក្រទី១៨កុម្ភនេះ នៅភ្នំពេញបន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចេញបញ្ជាដោយគ្មានលាក់លៀមតាមបណ្តាញទូសទស្សន៍មក ។  រដ្ឋធម្មនុញ្ញខ្មែរ ក៏បានត្រូរបំពានជាថ្មីម្តងទៀត ក្នុងចំនួនរាប់លេងអស់ ដោយរដ្ឋបាល ហ៊ុន សែន នៅពេលដែលការបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតមកដល់… តែគេហាក់ពុំឃើញប្រជាពលរដ្ឋបង្ហាញការខ្លបខ្លាច ឬ បាក់ស្បាតនៅឡើយ ទៅវិញនៅឡើយ… តើហេតុអ្វី?

Layout No.219(24P).qxp

មុននេះបន្តិចអ្នកវិភាគនយោបាយម្នាក់ឈ្មោះ កែម ឡី ត្រូវបានគេសម្លាប់នៅកណ្តាលក្រុងបន្ទាប់ពីធ្វើការវិភាគចំៗពីវិបត្តកម្ពុជាផ្សារផ្ជាប់ទៅនឹងការលួចសម្បត្តិជាតិរបស់គ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នៅពេលជាមួយគ្នានោះ សម រង្សីនឹង កឹម សុខា ប្រធាននឹងអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានត្រូវតុលាការរដ្ឋបាល ហ៊ុន សែន ដដែលបញ្ជាឱ្យកាត់ទោសឱ្យជាប់គុកច្រើនឆ្នាំ ក្នុងម្នាក់ៗ, ក្រៅពីនោះ សមាជិកសង្គ្រោះជាតិ ច្រើនរូបបានត្រូវជាប់គុកព្រៃសរ ឬក៏នៅខេត្រនានាជាច្រើនគ្នា រួមទាំងបុគ្កលិកបំរើការសង្គមស៊ីវិលច្រើនរូប ក៏ត្រូវ ហ៊ុន សែន ដាក់គុកច្រើនខែឆ្នាំមកហើយដែរ។ ហ៊ុន សែន ឈប់ខ្វល់ពីការបែងចែកអំណាច តុលាការ អំណាចសភាជាតិដោយរដ្ឋធម្មនុញ្ញក្នុងកម្ពុជាអី្វទៀតហើយ។ ជារៀងរាល់ពេលមនុស្សរាប់ម៉ឺន សែននាក់ កាន់តែច្រើនឡើង នាំគ្នាចេញមកបង្ហាញឆន្ទៈគាំទ្រអ្នករងគ្រោះទាំងឡាយនោះដោយគ្មានខ្លាចឬតក់ស្លុតអ្វីបន្តិចទេ។

តែឆ្នាំកន្លងទៅនេះ គេក៏ខានមិនឃើញមនុស្សចេញមកគាំទ្រ ហ៊ុន សែន នឹងគណបក្សប្រជាជនអ៊ូអរទៀតទេ, ក្រៅតែពីមានប៉ាតុករក្លែងក្លាយតែគេដឹង ថា នៅក្រោមបញ្ជា ហ៊ុន សែន បានបញ្ជាប៉ូលិសឬទាហ៊ានស្លៀកស៊ីវិលទាំងនោះ មកបន្លំធ្វើជាបាតុករគាំទ្រ ហ៊ុន សែន ហើយវាយដំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២រូបឱ្យរងរបួសជាទម្ងន់។ ហ៊ុន សែន រក្សាអំណាចបានតែដោយសារហឹង្សានាអាណត្តិចុងក្រោយនេះ លែងខ្វល់ពីភាពស្របច្បាប់អ្វីតទៅទៀតហើយ ធ្វើអ្វីគិតអ្វី ក៏បានលទ្ធផលផ្ទុយពីបំណងទាំងអស់,  ដូច្នេះបើនឹងមានការបោះឆ្នោតឃុំសង្កាត់ ក៏នឹងចាញ់ជាមិនខាន តើធ្វើដូចម្តេចនឹងអាចរក្សាអំណាចតទៅមុខទៀតបាន?

ចម្លើយមានតែមូយ គឺនឹង‹គ្មានការបោះឆ្នោតសភាជាតិ› ដែលបើកជាឱកាសប្តូរដៃអំណាចនយោបាយនោះទេ, ឬបើទប់មិនបាននៅតែមានការបោះ ឆ្នោតទៅវិញ គឺមិនត្រូវឱ្យមានគូរប្រកួតទេ។ នេះគឺជានយោបាយ‹ឈ្នះឈ្នះ›ដ៏អាក្រក់បំផុតរបស់គណបក្សប្រជាជនដែលឱបជើងកុម្មុយនិស្តយួន ប្រវញ្ញយកអំណាចប្រជាជាតិតាំងពិឆ្នាំ១៩៧៩មក រហូតទៅដល់ឆ្នាំ២០១៨។

ហ៊ុន សែន បាន‹ភ្ជួរស្រែលើខ្នងរាស្ត្រខ្មែរ›រាល់ថ្ងៃ តែធ្វើនៅលើថ្នាលរបស់អ.ស.ប. ដែលធ្លាប់បានទទួលភារៈកិច្ចធានានៅចំពោះមុខពិភពលោកថា ‹កម្ពុជាជាប្រទេសប្រជាធិបតេយ្យគោរពសិទ្ធិរបស់មនុស្ស›,ហេតុនេះហើយបានធ្វើឱ្យកាងាររាល់ថ្ងៃរបស់ ហ៊ុន សែន ក្លាយជាលំបាក ដូច‹ហែលទឹកបញ្ច្រាសចរន្ត› មិនដូចកូរ៉េខាងជើង ឬ ប្រទេសចិននោះទេ។ រាស្ត្រខ្មែរឈឺចាប់ តែមានបង្អែកសម្រាប់សម្តែងឆន្ទៈរបស់ខ្លួន ហើយចលនានេះបានរីកដុសដាលធំឡើងជាលំដាប់ ជាមួយនឹងគណបក្សប្រឆាំងខ្មែរមួយដែលមានមាយាទគឺ‹គណបក្សសង្គ្រោះជាតិ› ដែលកំពុងតែធំធាត់ក្នុងអំណាចរដ្ឋ ហើយគាំទ្រយ៉ាងរឹងមាំដោយ‹ប្រជារាស្ត្រឈឺចាប់›ទូទាំងប្រទេសរបស់ខ្លួន។

បច្ចុប្បន្ននេះ ‹ចរន្តទឹកហូរ›កំពុងមានកម្លាំងជាង‹អ្នកហែល›ហើយ ហ៊ុន សែន នឿយហត់ត្រូវការកម្លាំងបន្ថែមក្នុងស្រុក, តែរកកម្លាំងនោះបានមកដោយលំបាកដូចគ្នា, ដូច្នេះត្រូវទៅពឹងកម្លាំងក្រៅស្រុកបន្ថែមគឺ‹ចិន›ដែលធ្លាប់ជួយ ប៉ុល ពត ឱ្យមកសម្លាប់រាស្ត្រខ្មែរកាលពីឆ្នាំ១៩៧៥ម្តងហើយដែរ, តើចិននឹងមើលឃើញថា ហ៊ុន សែន ថាជា‹សម្ព័ន្ធមិត្រ›ឬគ្រាន់តែជា‹ជ័រភ្នៅនៅត្បៀតខ្លៀក›។ យើងនិយាយហើយថា ហ៊ុន សែន កំពុង‹ភ្ជួរស្រែ›នៅលើថ្នាលនៃអ.ស.ប. មិនដូចសម្តេចស៊ីហនុ នាជំនាន់មុន ស្ថិតនៅលើថ្នាលរបស់ឥទ្ធិពលកុម្មុយនិស្តនោះទេ, ដូច្នេះចិនអាចឃើញ ហ៊ុន សែន មានលក្ខណៈជា‹ជ័រភ្នៅ›ច្រើនជាង។ ចិនបានចូលមកកម្ពុជាថ្មីៗនេះ សម្រាប់ទប់កម្លាំងនៃ‹ផ្សារលោកសេរី› ដែលពុះកញ្ជ្រោលហើយជាស្រេចដោយចលនា ‹សហជីពកម្មករ›, គឺផ្សារនោះហើយដែលទៅបង្កើនកម្លាំងឱ្យ‹ការបោះឆ្នោតឃុំសង្កាត់›នៅ៣ខែខាងមុខនឹងក្លាយទៅជាកម្លាំង‹អំណាចរដ្ឋថ្មី›របស់សង្គ្រោះជាតិ ដែលមិនព្រមរលាយក្រោមអំណាច ហ៊ុន សែន – តើនៅ៣ខែទៅមុខទៀតនេះ ហ៊ុន សែន នឹងសម្តែងរឹទ្ធ ទប់ស្កាត់ការបោះឆ្នោតនោះ ទាន់ឬមិនទាន់?

ភាពមិនខ្វល់ពីច្បាប់របស់ ហ៊ុន សែន បានធ្វើឱ្យ‹ភូមិស្រុកឆេះឆាបដោយអំពើហឹង្សា›, ភ្លើងនេះនឹងឱ្យ‹អំណាចរដ្ឋ›កាន់តែច្រើនទៅសង្គ្រោះជាតិ យោងតាមទំហ៊ំនៃការចេញមុខរបស់ពលរដ្ឋមកគាំទ្រដល់ ‹វិរបុរសស្នេហាជាតិរបស់គេ ដែលរងគ្រោះ›បន្តរបន្ទាប់,នេះបើ ហ៊ុន សែន ទប់ការបោះឆ្នោតឃុំសង្កាត់មិនបាននៅពេលនេះ, តែបើនៅតែទប់ជាប់បាន, ដោយការបំពានច្បាប់ទៅវិញ ‹ភ្លើងព្រៃទាំងមូលនឹងចាប់ឆេះ›ពីពេលនោះទៅហើយ, ‹គ្មានកម្លាំងទ័ពឯណាមកទប់កម្លាំងរាស្រ្តទាំងមូលបះបោរ›បានឡើយ ពីព្រោះតែនេះជា‹ថ្នាលប្រជាធិបតេយ្យ នឹងគោរពសិទ្ធិមនុស្ស›បញ្ឃរឡើងដោយអង្គការសហប្រជាជាតិ៕