សញ្ញាប័ត្រកោតសសើរប្រចាំជីវិតសម្រាប់សមាគមអង្គរ Life Time ArchievmentAward for Angkor Danse Troup

ដោយ ខ្មែរផុសស.រ.អា.

ឡូវែលៈ លោក ធីម ធូ ស្ថាបនិកនៃសមាគមអង្គរ មានសេចក្តីរីករាយណាស់ នៅពេលបានទទួលប៌ណ្ណកោតសសើរប្រចាំជីវិត នាឱកាសខួបទី៣០នៃកំណើតសមាគមអង្គរ នឹងបន្ទាប់ពីលោកបានចេញសម្តែងរបាំប្រជាប្រីយដោយខ្លួនឯងជាមួយនឹងនាថករនាការីប្រមាណ៥០នាក់ រួមទាំងកូនស្រីលោក ជាអតីតប្រធានប្រតីបត្តិ នៅចំពោះមុខភ្ញៀវជាង៤០០នាក់ ដែលបានមកអបអរសាទររួចមក។

លោក ម៉ាយខិល ខនវេយ ប្រធានគណកម្មការនាយកសមាគមអង្គរ បន្ទាប់ពីឡើងថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ បានបើកកម្មវិធីសម្តែងដ៏ត្រចះត្រចង់ ដោយនាំមកនូវរបាំជាមោទនភាពនៃសមាគមរបស់លោក គឺរបាំប្រពៃណីសម្តែងដោយទេពអប្សរសួគ៌ា មកថ្វាយព្រះពរដល់ព្រះរាជាខ្មែរ ដែលនៅពេលរាត្រីនោះដំណាងដោយភ្ញៀវកិត្តយស ដែលភាគច្រើនជាជនបរទេស មិនដែលបានឃើញរបាំដែលរៀបចំបានដោយកម្រនោះទេ។

IMG_0435IMG_0420

រាត្រីទី៨មេសានេះ សមាគមអង្គរមិនត្រឹមតែទទួលរង្វាន់ទេ សមាជិកសមាជិការបានបង្ហាញនូវស្នាដៃថែររក្សាវប្បធម៌ជាតិ កំរឹកខ្ពស់ ដែលថ្វីត្បិតតែតួសសម្តែងជាកូនខ្មែរអាមេរីកាំង នៅឆ្ងាយពីស្រុកកំណើត ភាសាខ្មែរក៏និយាយមិនសូវបាន គ្រូបង្ហាត់ក៏មានចំនួនស្តួចស្តើង របាំទាំងឡាយបានសម្តែងចេញមក ដោយមិនបន្ថយគុណភាព តួរសម្តែងរបាំចូលតួរតាមសម្លេងភ្លេង ប្រកបដោយភាពសោមនស្ស ជាភាពរីករាយដូចជានៅក្នុងភូមិដ្ឋាននាប្រទេសកម្ពុជាពិតៗមែនដែរ។ ប្តើមដោយរបាំប្រជាប្រីយដ៏ល្បីល្បាញប្រចាំតំបន់សៀមរាប របាំត្រុដបានដឹកក្បាលដោយលោកគ្រូ មាស គឹមហាន ដែលច្រៀងដេញឧបទ្រពចង្រៃចេញពីភូមិដ្ឋាន ដែលជាប្រពៃណីមួយនៃពីធីបុណ្យចូលឆ្នាំខ្មែរ។ របាំបន្តរបន្ទាប់ បានត្រូវនាំមកបង្ហាញពីសម្រស់នារី នឹងបុរសខ្មែរក្នុងរបាំប្រជាប្រីយ ដ៏សែនមានន័យមកពីតំបន់ផ្សេងៗទៀតនៃប្រទេសកម្ពុជា ដូចជារបាំត្រឡោក របាំនារីជាជួរ បប្ទាប់មករបាំអង្រុត រាំបង្ហាញតួរស្រីផ្តល់កិត្តយសឱ្យកញ្ញា លីនដា ស៊ូ ជាកូនស្រីលោក ធីម ធូ ដែលបានជូនដំណើរសមាគមអង្គរ ឱ្យបានរីកចំរើនរហូតមកដល់ពេលនេះ មុននឹងជំនួសដោយនាយិការថ្មី កញ្ញា ដាវី ត្រាន នា២ឆ្នាំចុងក្រោយនេះ។

IMG_0089 (2)

IMG_0075ជារាត្រីដ៏គួរឱ្យចងចាំ ដោយរបាំទេវៈជាប្រពៃណី ប្រកបដោយសំលៀកបំពាក់គ្រឿងពណ៌មាសដ៏ភ្លឺជិញ្ចាច, ចងចាំដោយការសម្តែងចេញពីទឹកចិត្តរីករាយស្រស់បំព្រងនៃយុវនារីនឹងយុវជនដែលបានបូជាពេលវេលាចំពោះសិល្បៈខ្មែរ, ចងចាំដោយសហគមន៍បានទទួលស្គាល់ការតស៊ូដ៏ស្វិតស្វាញ ចំពោះការថែររក្សាវប្បធម៌ខ្មែររបស់ជនជាតិភាគតិចនៅឆ្ងាយពីប្រទេសកំណើត,ទាំងអស់នេះ ជាភាពអ៊ូអរយ៉ាងពេញទំហ៊ឹង នារាត្រីសមោសរ‹សមាគមអង្គរ›នៅ១អាទិត្យមុនចូលឆ្នាំខ្មែរ។ រាត្រីដ៏រីករាយ ហ៊ោកញ្ជ្រៀវរហូតដល់ចប់ ដោយមានលោក រ៉តនីយ អេលីយ៉ុត សមាជីកក្រុមប្រឹក្សាសាលាក្រុងឡើងមកបើក ចម្រៀងបទ‹ឱបាត្តំបង›ជាភាសាខ្មែរបានធ្វើឱ្យភ្ញៀវភ្ញាក់ផ្អើលជាខ្លាំង។

៣០ឆ្នាំក្រោយមក សហគមន៍ឡូវែលបានកំណត់ទទួលស្គាល់ថា‹សមាគមអង្គរបានកសាងឡើងវិញនឹងថែររក្សាវប្បធម៌របស់ខ្មែរបានយ៉ាងប្រពៃ ទាំងបច្ចេកទេស នឹងទាំងវិញ្ញាណ្សិល្បៈ រហូតដល់អាចទៅជាក្រុមវិជ្ជាជីវៈបានទៀតផង ប្រសិនបើចង់› ក៏ប៉ុន្តែលោក ធិម ធូ បានបង្ហាញនូវការខ្វះខាត ដែលមិនអនុញ្ញាតិឱ្យសមាគមរបស់លោក អាចក្លាយជាស្ថាប័នអប់រំសិល្បៈជាសាធារណ ទៅបាន លោកបានសម្តែងថា‹សមាគមអង្គរមិនអាចឆ្លងទៅបានទេ បើមិនអាចមានបុគ្គលិកពេញពេល សម្រាប់បើកសាលាបង្ហាត់បង្រៀនឱ្យបានច្រើនម៉ោងបានផងនោះ!›៕