សមាគមខ្មែរកំពុងបំពេញការខ្វះខាតខាងសិក្សាធីការ

ដោយ ពិន សំខុន

កម្មវិធិសិក្សានៅអាមេរីកនេះតម្រូវឱ្យមាន“មេរៀននៅសាលា” នឹង“មេរៀននៅផ្ទះ”, កូនខ្មែរមួយចំនួនគ្មានការ ណែនាំឱ្យធ្វើ“មេរៀននៅផ្ទះ”ទេ ដែលជាបុព្វហេតុធ្វើឱ្យការ រៀនសូត្ររបស់កុមារនឹងយុវជនខូចខាតយ៉ាងដំណំ។ ផ្តើម នៅខែមករាមុននេះ កម្មវិធីថ្មីមួយរបស់សមាគមខ្មែរ ជៅំៅ មានឈ្មោះថា “កម្មវិធីវប្បធម្មខ្មែរក្រោយម៉ោងសិក្សា” ដែល នាយកសមាគមខ្មែរ សុវណ្ណា ពៅ មានមោទនភាពនឹងប្រកាស បើកទ្វារសមាគមបំពេញសេចក្តីត្រូវការរបស់កុមារខ្មែរ មួយនេះ។ 

 

សមាគមខ្មែរបើក“កម្មវិធីក្រោយម៉ោងសិក្សា”ឱ្យកូនខ្មែរ

CMAA Khmer Cultural After-school Program

ដោយខ្មែរផុសស..អា.

ឡូវែលៈ ចាប់ពីដើមខែមករា២០១៧មក សមាគមខ្មែរបានបង្កើតកម្មវិធីថ្មីមួយសម្រាប់ទទួល សិស្សជាកូនខ្មែរក្នុងសហគមន៍ឱ្យមកសិក្សាកម្មវិធី “ក្រោយម៉ោងសិក្សាតាមវប្បធម៌ខ្មែរ”រៀងរាល់ ថ្ងៃពិម៉ោង៣កន្លះ ដល់ម៉ោង៥កន្លះដោយមិន យកកម្រៃលើកលែងតែថ្ងៃបុណ្យនឹងថ្ងៃវិស្សមកាល, គឺថ្ងៃសាលាសាធារណបិទទ្វារ “កម្មវិធីក្រោយ ម៉ោងសិក្សា”នៅសមាគមខ្មែរ ក៏បិទដែរ។

Layout No.220(24P).qxp

គឺជាជំនួយហិរញ្ញវត្ថុនឹងជំនួយជាបន្ទុកគ្រយសារ ដ៏មានតម្លៃដល់សហគមន៍ខ្មែរ ដែលលោកនាយក ប្រតិបត្តិ សុវណ្ណា ពៅ និយាយថា “លោកបើក កម្មវិធីនេះបានក៏ដោយសារមានសប្បុរសជនគេជួយ យើងដែរ ដូចជា “យូណាយធីដវ៉េយ”ជាដើម ដូច្នេះសូមអំពាវនាវឱ្យសហគមន៍យើងយកយក កូនចៅមកចុះឈ្មោះឱ្យបុគ្គលិកស្ម័ក្រចិត្តយើងដែល មានសមត្ថភាពអាចជួយបង្ហាត់បង្ហាញកុមារទាំង នោះ ធ្វើកាងារសាលាពីពេលចេញពីរៀនបាន សិក្សាពីវប្បធម៌ខ្មែរ នឹងលេងកំសាន្តនៅក្នុងបន្ទប់ ដ៏ធំទូលាយនឹងមានសុវត្ថិភាពរបស់សមាគម”។

កម្មវិធីដឹកនាំដោយអ្នកគ្រូស្រីពៅ វ៉ារី ជួយ ដោយលោកគ្រូ ដារារឹទ្ធ ខូ នឹង អាយដា បូរិន នឹង និស្សិតខ្មែរមានបរិញ្ញាប័ត្រមួយចំនួនទៀតជាគ្រូបង្ហាត់រួមទាំងមានព្រឹទ្ធាចារ្យ៣នាក់ទៀត ក៏បាន ស្ម័គ្រចិត្តចូលរួមជួយឧបត្ថម្ភកម្មវិធីប្រកបដោយ បរិយាកាសសណ្តាប់ធ្នាប់ជាគ្រួសារខ្មែរគំរូ។ អ្នកគ្រូ ស្រីពៅ បានបង្ហាញកម្មវិធីប្រចាំសប្តាហ៍ដូចខាង ក្រោមនេះៈ

រៀងរាល់ថ្ងៃ ធ្វើបង្ហើយការងារដែលសាលា ដាក់ឱ្យធ្វើនៅផ្ទះ

ថ្ងៃ ច័ន្ទ បន្ថែមឱ្យកុមាររៀនភាសាខ្មែរ

ថ្ងៃអង្គារ  ស្តាប់រឿងព្រេងនិទានខ្មែរ

ថ្ងៃពុធ  រៀនភាសាខ្មែរ

ថ្ងៃព្រហស្បត៍  រៀនពីភ្លេងខ្មែរ

ថ្ងៃសុក្រ   រៀនពីរបាំខ្មែរ

កម្មវិធីនេះនឹងអាចធ្វើទៅបាន ក៏ដោយសារ ជំនួយពីអ្នកស្ម័ក្រចិត្តដែលមានឈ្មោះខាងក្រោមៈ

លោកគ្រូ ដារារឹទ្ធ ខូ, អាយដា បូរិន, អាំស្ត្រុង ហួយ, វាន់ថន ឆិន, ធឿម ស្វាយ, ស៊ីវលី ឡាយ, សូភានុក ឌី

ក្រៅពីនេះនៅមានក្រុមវិជ្ជាជីវៈភ្លេងបុរាណ ខ្មែរដឹកនាំដោយលោកគ្រូ សុវណ្ណ ឃន ក៏ស្ម័គ្រ ចិត្តចូលមកជួយបង្ហាត់បង្ហាញភ្លេងខ្មែរ រួមជា មួយនឹងសមាគមអង្គរដែលនឹងមកបង្ហាត់សិស្សពីរបាំប្រជាប្រីយដល់កូនសិស្សខ្មែរដែរ។

កម្មវិធីមួយនេះ នឹងបំពេញការខ្វះខាត ហើយផ្តល់ជាជំនួយយ៉ាងសន្ធឹកដល់សហគមន៍ក្នុងការបណ្តុះបណ្តាលកូនចៅឱ្យរៀនសូត្រ “បំពេញ ការងារដែលសាលាតម្រូវឱ្យធ្វើនៅផ្ទះ”ជាមួយ គ្រួសារ ហើយសមាគមខ្មែរជាអ្នកទទួលភារៈ អប់រំសិស្សជំនួសគ្រួសារខ្មែរប្រកបដោយភាព គ្រប់គ្រាន់នឹងបានត្រឹមត្រូវ គួរឱ្យកោតសសើរ បាន។

ទទួលភារៈកិច្ចនៅ“កម្មវិធីក្រោយម៉ោង សិក្សា”ជំនួសគ្រួសារខ្មែរដោយមិនយកកំរៃ គឺ សមាគមខ្មែរផ្តល់ជា“ជំនួយហិរញ្ញវត្ថុនឹងជាជំនួយធនធានមនុស្ស”ដ៏មានតម្លៃចំពោះគ្រួសារក្នុង សហគមន៍ មិនតែប៉ុណ្ណោះបន្ថែមនូវបទពិសោធន៍ “វប្បធម៌ខ្មែរ”ដល់កុមារបានត្រូវ លោក សុវណ្ណា ពៅ ឧទ្ទានថា “ខ្ញុំស្តាយដោយមិនមានសំណាង ទទួលការអប់រំវប្បធម៌ខ្មែរ ដូចកុមារទាំងឡាយ ដែលមករៀននៅសមាគមខ្មែរនាថ្ងៃនេះណាស់ ទៅអនាគតទៅក្មេងទាំងនោះនឹងមិនស្តាយក្រោយ ដូចខ្ញុំទេ”។

Layout No.220(24P).qxp

អ្នកគ្រូ ស្រីពៅ បានបញ្ជាក់បន្ថែមថា “ថ្វី ត្បិតកម្មវិធិផ្តើមនៅម៉ោង៣កន្លះមែន តែក៏អាច ឱ្យក្មេងដែលចេញពីសាលាម៉ោង២,១៥នាទី ក៏ អាចមកបង្ហើយ“ការងារយកមកធ្វើនៅផ្ទះ”នោះបានដែរ ដោយសារចាស់ទុំស្ម័ក្រចិត្តយើងមក ដល់មុនប្រចាំការជានិច្ច, ហើយម៉្យាងទៀត ដោយ សារមានសហការណ៍ពីធានាគារម្ហូបអាហារកុមារ យើងមានម្ហូបស្រស់ស្រូបមិនឱ្យក្មេងឃ្លានទេ”។

តាំងពីបើកពេលណាមកសិស្សបានមកចុះ ឈ្មោះចំនួន៣៣នាក់ តែអ្នកដែលបានមករៀន មានប្រមាណតែជាង១០នាក់ ដូច្នោះដោយសារ កន្លែងមានដល់ទៅ៣០៣៤កន្លែងឯណោះនោះ សូមសាធារណជនខ្មែរ នាំកូនចៅឱ្យចូលមករៀន ឱ្យបានច្រើនគ្នា ។

បើចង់ដឹងអ្វីបន្ថែម សូមទូរស័ព្ទទៅសមាគម ខ្មែរៈ ៩៧៨៤៥៤ ៦២០០