សមាជិកថ្មីនៃសហគមន៍ខ្មែរនៅឡូវែល

ខ្មែរផុសស.រ.អា.

ក្រុងឡូវែលយើង ទើបនឹងទទួលសមាជិកថ្មី៤គ្រួសារ ដែលទើបនឹងមកដល់ពីកម្ពុជា អ្នគទាំងនោះគឺ១-គ្រួសារសេដ្ឋា ផេង មានប្តីប្រពន្ធ នឹងកូនប្រុស២ស្រី២ តែកូនស្រ១មួយមិនបានមកទេ ដោយហួសអាយុ, ២-គ្រួសារឈ្មោះ ឈួន ប្រុស មានប្តីប្រពន្ធនឹងកូន២នាក់ប្រុស១ស្រី១ ៣-គ្រួសារឈ្មោះ ឈុង សូភី មានប្តីប្រពន្ធនឹងកូន៤នាក់ស្រី៣ប្រុស១ ៤-គ្រួសារឈ្មោះ ប៊ុន សំបូរ មានប្តីប្រពន្ធនឹងកូន៣នាក់ស្រី២ប្រុស១ ។

មកដល់ឡូវែល គ្រួសារទាំង៤ បានត្រូវទទួលស្វាគមន៍ពី‹សមាគមមូលនិធីឃុំសង្កាត់គំរូកម្ពុជា› ដែលជាសមាគមមិនរកប្រាក់ចំណេញ 501C3ចុះឈ្មោះនៅរដ្ឋម៉ាសាឈូសិត បានណែនាំឱ្យគ្រួសារទាំងនោះ មានការងាយស្រួលនឹងស្នាក់អាស្រ័យជាមនុស្សចំណូលថ្មី នៅប្រទេសថ្មី ទីកន្លែងក៏ថ្មី រីឯវប្បធម៌ក៏មិនដូចគ្នាថែមទៀត។

ក្រុងឡូវែលបានផ្តល់ជូនអ្នកចំណូលថ្មីទាំងនោះ នូវដំបន់មួយដែលមានសហគមន៍ខ្មែរច្រើនមករស់នៅ តាំងតែពីជាង៣០ឆ្នាំមកហើយ ម្លោះហើយតំបន់នេះបានប្តូរមុខមាត់ទៅតាម ជនជាតិខ្មែរជំនាន់មុនៗ បានច្រើនក្រែលហើយដែរ ដែលមនុស្សចំណូលថ្មីក្រោយៗ មិនប្រទះភាពចំឡែកច្រើនពេកទេ។

គ្រួសារទាំងបួននោះ បានឱ្យដឹងថា‹ពួកខ្លួនធ្លាប់ធ្វើការជាបុគ្គលិកសន្តិសុខឱ្យស្ថានទូតអាមេរីកាំង ចំនួន២០ឆ្នាំម្នាក់ៗរួចមកហើយ នៅចុងបញ្ចប់ក៏បានទទួលអនុគ្រោះដោយការចាប់ឆ្នោតទិដ្ឋាការស្នាក់អាស្រ័យអចិន្ត្រៃយ៍ អាចនាំគ្រួសារមកអាមេរិកនេះបាន›។ នៅពេលខ្មែរផុសសួរ លោក សេដ្ឋា ផេង ថា‹ហេតុអ្វីក៏ជ្រើសយកទីតាំងសម្រាប់រស់នៅឡូវែល?› ផេងតបវិញថា‹ខ្ញុំបានជ្រើសយកកាលីហ្វ័ញ៉ាពេលរៀបចេញមក ប៉ុន្តែមានអ្នកមកដល់មុនខ្ញុំ៣-៤ខែ បានប្រាប់ខ្ញុំថាគ្នាមានការខកចិត្តច្រើន ពេលមកដល់‹កាលី› គេក៏ជន្លៀសខ្លួនចេញមក ឡូវែលវិញ ដែលអ្នកមកដល់មុនៗគេមានការពេញចិត្តច្រើននឹងឡូវែល ដូច្នេះខ្ញុំក៏ប្តូរទីតាំងសំដៅមកឡូវែលក្រោយគេវិញ ដែលជាហេតុធ្វើឱ្យលិខិតស្នាមខ្ញុំ មានការយឺតយ៉ាវបន្តិច..›។ លោក ឈួន ប្រុស ដែលជាអ្នកមានបទពិសោធន៍ទៅឯ‹តិចសាស់›នោះ បានប្រាប់យើងថា‹ខ្លួនបានទៅដល់ទីនោះ ក៏បានការធ្វើភ្លាម តែការរកលុយបានដោយធ្វើ‹នុំដូណាត់› មិនបានជួយដល់ភាពស្របច្បាប់របស់ខ្លួននឹងគ្រួសារទេ ពីព្រោះពុំមានពេល សម្រាប់រត់ការ នឹងពុំបានការណែនាំអ្វីទាល់តែសោះ, អ្នកដែលគេមកដល់អាមេរីកពេលជាមួយគ្នាមកនៅឡូវែល គេបានសសើពីសំណាងរបស់គេ ដែលបានជួបក្រុមដែលជួយណែនាំ ជិវភាពពួកគេបានប្រសើ ឮដូច្នោះហើយ ក៏នាំគ្រួសារមករស់នៅឡូវែលនេះវិញ ឥឡូវខ្លួនបានរីករាយនឹងនៅឡូវែលនេះច្រើនណាស់ហើយ…›។ ក្រុម‹សមាគមមូលនិធិឃុំសង្កាត់គំរូកម្ពុជា›ដែលមានអ្នករស់នៅទីនេះយូរឆ្នាំ បានណែរនាំគ្រួសារថ្មីថ្មោង ឱ្យទៅជួបសមាគមខ្មែរ សមាគមអាមេរីកាំង អង្គការជំនួយជាច្រើន ដែលនៅក្នុងក្រុង ក៏រកឃើញជំនួយគ្រប់បែបយ៉ាង មានទាំងកាងារធ្វើ មានសំលៀកបំពាក់ត្រឹមត្រូវសម្រាប់ខែរងារ  កូនចៅក៏បានទៅរៀនសូត្រគ្រប់គ្នា …រាល់ពេលព្រឹក អ្នកជួយក៏ស្ម័ក្រយកចិត្តពេលវេលាជួយ បន្ទាប់ពីស្រស់ស្រូបហូបគុយទាវពេលព្រឹកជុំគ្នានៅហាង‹ភ្នំពេញផ្លូវវែសហ្វត› ទាំងអស់គ្នាក៏បានទទួលលទ្ធផលគាប់ចិត្តហើយរីករាយគ្រប់ៗគ្នា។

បងប្អូនខ្មែរជាច្រើន បានទទួលអនុគ្រោះដោយទិដ្ឋាការរបៀបអ្នកទាំង៤គ្រួសារនេះ ដោយសហរដ្ឋអាមេរិកមានបញ្ចេញការចាប់ឆ្នោតទិដ្ឋាការប្រមាណ៩០០នាក់ក្នុង១ឆ្នាំៗ។