សម រង្សី មានក្តីសង្ឈឹមចំពោះកម្ពុជា

ខ្មែរផុសស.រ.អា

ឡូវែលៈ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ស្នាក់នៅបរទេសដោយខ្លាចការចាប់ខ្លួនដាក់ពន្ធនាគារពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ បានមកដល់ទីក្រុងឡូវែលដ៏សម្បូរសមាជីកសាខាគណបក្សរបស់លោក ជាមួយនឹងភរិយាលោក គឺលោកស្រី សូមួរា ជូឡុង សមាជិសភាខ្មែរ កាលពីថ្ងៃទី… វិច្ឆិការនេះ។

លោក សម​ រង្សី
លោក សម​ រង្សី និងលោកស្រី ជូ ឡុងស៊ូមូរ៉ា (តំណាងរាស្រ្តខ្មែរ)នៅវត្តពុទ្ធចក្រ

លោកបានទៅជួបប្រជាពលរដ្ឋខ្មែរនៅវត្តពន្លឺពុទ្ធចក្រ នាឱកាសបុណ្យកឋិនលោក គិមសៀយ អតីតប្រធានសាខាបក្សសង្គ្រោះជាតិ ថ្វាយបង្គំព្រះសង្ឈ,លើកនេះមិនមានកិច្ចប្រជុំសាធារណៈដូចមុនៗទេ លោកបានធ្វើសេចក្តីរាយការណ៍ខ្លីមួយ នៅគេហដ្ឋាន លោកស្រី រំដួល អតីតសមាជិកសភាខ្មែរ នៅចំពោះមុខសមាជិករបស់លោកប្រមាណ២០នាក់ នឹងសមាជិកសភាខ្មែរម្នាក់ទៀតលោក…. ដែលគេចពីការប៉ុនប៉ងចាប់ខ្លួន ពីសំណាក់អាជ្ញាធរលោក ហ៊ុន សែន ដែរនោះ។ លោក រង្សី បានថ្លែងពីស្ថានភាពតឹងតែងនៅកម្ពុជា តែមានសង្ឃឹមដោយសហគមន៍អន្តរជាតិ បានមើលឃើញនយោបាយរំលោភសិទ្ធមនុស្សដ៏ធ្ងន់ធ្ងរ រំលោភរដ្ឋធម្មនុញ្ញដែលកើតពីកិច្ចព្រមព្រាងក្រុងប៉ារីស ហើយកំពុងតែគំរាមកំហែងដល់ការបោះឆ្នោតដោយសេរី នៅពេលខាងមុខនេះថែមទៀត ហើយគេក៏បានថ្កោលទោសចំពោះរឿងរំលោភនេះ។ លោក រង្សី មិនបាននិយាយពីបំណងត្រឡប់ទៅកម្ពុជាវិញរបស់លោកទេ ដែលយើងអាចយល់ថា‹ជាការខ្លាចការសងសឹករបស់លោក ហ៊ុន សែន ទៅលើសមាជិករបស់លោកដែលកំពុងធ្វើការនៅឯភ្នំពេញ›។

ក្តីសង្ឃឹមរបស់លោក សម រង្សី មានដំណើរផ្ទុយពីសភាពការណ៍ដែលនៅកម្ពុជា ប្រសិនបើលោក ហ៊ុន សែន មិនបន្តរឱ្យអ.ស.ប. មានវត្តមាននៅកម្ពុជានៅចុងបញ្ចប់កិចព្រមព្រាងជាមូយរដ្ឋបាលខ្មែរទេនោះ – ម្យ៉ាងទៀតការរឹតចំណងមិត្រភាពជាមួយមហាអំណាចចិន អាចនាំសេចក្តីត្រូវការផ្តល់ឱ្យលោក ហ៊ុន សែន មានធណធានធ្វើការ ជំនួសថវិកាមកពីប្រទេសលោកសេរីបានផង។

លោក សម រង្សី
លោក សម រង្សី ជួបសមាជិកគណបក្សសង្រ្គោះជាតិនៅផ្ទះលោកស្រី រំដួល (អតីតតំណាងរាស្រ្តខ្មែរ)

នៅប្រទេសកម្ពុជា សកម្មភាពគ្រប់គ្រងប្រព៌ន្ធផ្សព្វផ្សាយឯករាជ្យរបស់រដ្ឋបាល ហ៊ុន សែន កំពុងតែបង្កើនកម្លាំងទៅគ្រប់គ្រងដល់ប្រព័ន្ធសង្គមមាន‹ហ្វេសប៊ុក›‹ត្វីទ័រ›បន្ថែមទៀត…បានធ្វើឱ្យអ្នកនយោបាយនឹងសកម្មជន ជាប់គុកច្រើនគ្នារួចទៅហើយ។ ក៏ប៉ុន្តែចុងក្រោយនេះ លោក សម រង្សី បានបញ្ចេញសារមួយទៅគណបក្សប្រជាជនថា‹លោកអាចនឹងត្រឡប់ទៅជាប់គុកនៅឯកម្ពុជាវិញបាន ប្រសិនបើហ៊ុន សែន ដោះលែងសមាជីករបស់លោកនឹងសកម្មជនប្រមាណ២០នាក់ ជាថ្នូរនឹងការចាប់ខ្លួនរបស់លោក…..›។ ផ្ទុយពិការង់ចាំ ទីស្តីការគណរដ្ឋមន្ត្រីខ្មែរ បានចេញបទបញ្ជា ឱ្យក្រុមហ៊ុនយន្តហោះទាំងអស់កុំឱ្យទទួលអ្នកដំណើរម្នាក់នេះ ឬក៏បើអ្នកនោះ ឡើងយន្តហោះរួចហើយត្រូវបង្វៀងយន្តហោះនោះឱ្យត្រឡប់ទៅចំណតយន្តហោះដើមរបស់ខ្លួនវិញ…។ដោយសារបទបញ្ជារដ្ឋាភិបាលនេះ លោក សមរង្សីដែលធ្លាប់មានឈ្មោះជា‹អ្នកនិរទេសខ្លួនដោយខ្លួនឯង› ក៏បានក្លាយជា‹ជននិរទេសដោយរដ្ឋាភិបាល›ទៅវិញ។ ករណីយនេះមិនចប់ត្រឹមណេះទេ អង្គការសហប្រជាជាតិបានហៅទៅកម្ពុជា ទាមទាឱ្យរដ្ឋាភិបាលខ្មែរថ្លែងពន្យល់ពីការនិរទេស សម រង្សី មិនឱ្យចូលកម្ពុជា គឺជាការខុសច្បាប់ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយ អ.ស.ប.ស្តីអំពីសិទ្ធមនុស្ស៕