សហភាពអឺរ៉ុប ប្តូរច្បាប់ឱ្យពលរដ្ឋអាមេរិកសុំទិដ្ឋាការចូលសហគមន៍អឺរ៉ុប

សភាអឺរ៉ុប កាលពីស្រុកទី៣ ខែមិនា ឆ្នាំ ២០១៧ បានបោះឆ្នោតឱ្យមានការផ្តល់ទិដ្ឋាការឡើងវិញសម្រាប់ពលរដ្ឋអាមេរិក ដោយសារ សហរដ្ឋអាមេរិកអនុញ្ញាតិឱ្យតែរដ្ឋដែលជាសមាជិករបស់សហភាពអឺរ៉ុបមួយចំនួនប៉ុណ្ណោះចូលមកសហរដ្ឋអាមេរិកដោយមិនចាំបាច់មានទិដ្ឋាការ។ សម្រាប់វិធានការនេះ សភាអឺរ៉ុបបានជំរុញឱ្យមានការអនវុត្តន៍ក្នុងរង្វង់២ខែ ខាងមុខ។  សភាអឺរ៉ុប កាលពីដើមខែ មិនានេះបានបោះឆ្នោតបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការមកកាន់សហភាពអឺរ៉ុបសម្រាប់ពលរដ្ឋអាមេរិក។ ការបោះឆ្នោតបញ្ចប់ការលើកលែងនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបរិសេដការធ្វើដំណើរមិនចាំបាច់មានទិដ្ឋាការរបស់ពលរដ្ឋនៃ  ប្រទេសសហភាពអឺរ៉ុបចំនួន៥រួមមានប្រទេស ប៊ុលហ្គារី, ក្រូអាត, ស៊ីប (Cyprus), ប៉ូឡូញ និងរ៉ូម៉ានី ដែលជាផ្នែកមួយនៃភារកិច្ចព្រមព្រៀងបដិការ (a reciprocity agreement)។  ការបោះឆ្នោតនេះបានជំរុញឱ្យមានការលុបចោលការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ក្នុងរង្វង២ខែ មានន័យថា ក្នុងកំឡុង១២ខែ ពលរដ្ឋអាមេរិក នឹងត្រូវរៀបចំឯកសារបន្ថែម ដើម្បីស្នើសុំទិដ្ឋាការបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបអនុវត្តការធ្វើប្រតិភូកម្ម (Delegated Act) ដើម្បី ឱ្យការផ្តាស់ប្តូរនេះមានសុពលភាព។ គណៈកម្មការនេះ បានរកឃើញកាលពី៣ឆ្នាំ មុនថា សហរដ្ឋអាមេរិកមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ស្របតាមកិច្ចព្រមព្រៀងបដិការ នោះទេ ប៉ុន្តែសហគមន៍អឺរ៉ុប ក៏មិនមានវិធានការណាមួយចំពោះការខ្វះចន្លោះនេះផងដែរ។ ការបោះឆ្នោតចុងក្រោយនេះដែលបានរៀបចំដោយ គណៈកម្មាធិការសភាអឺរ៉ុប និងបានអនុម័តយល់ព្រមដោយសម័យប្រជុំពេញអង្គរបស់សភាបានទុកពេលសហគមន៍អឺរ៉ុបរយៈពេល២ខែដើម្បីអនុវត្តន៍ មុនពេលនាយកដ្ឋានយោធា MEPs អាច ពិចារណាពីវិធានការណ៍យ៉ាងណានៅក្នុងតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប។  គណៈកម្មការសហភាពអឺរ៉ុបមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តន៍ ដើម្បីពន្យារការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋអាមេរិក ប៉ុន្តែសភាប្រជាជាតិអឺរ៉ុប ឬក្រុមប្រឹក្សាសហភាពអឺរ៉ុបក៏មានសិទ្ធិក្នុងការទំទាស់ការធ្វើប្រតិភូកម្មដែលខ្លួនធ្លាប់បានធ្វើកន្លងមកផងដែរ។