សាលអនុវស្សាវរីយ៍ឡូវែល ជាវេទិកាប្រកួតជ្រើសរើស​ បវរកញ្ញាម៉ាសាឈូសេត និង កញ្ញាឯកម៉សាឈូសេត

សាលអនុវស្សាវរីយ៍ឡូវែល ជាវេទិកាប្រកួតជ្រើសរើសបវរកញ្ញាម៉ាសាឈូសេត និង កញ្ញាឯកម៉សាឈូសេត

Lowell Memorial Auditorium for Miss Massachusetts and Miss Massachusetts Teen USA Pageants

ដោយសុខា

ដូចដែលបានគ្រោងទុកកាលពីពីរឆ្នាំមុន សាលអនុស្សាវរីយ៍ឡូវែល(Lowell Memorial Auditorium)ឬ ហៅកាត់ថា LMA ត្រូវបានជ្រើសរើស កំណត់ជាទីតាំងប្រកួតជ្រើសរើសបវរកញ្ញាម៉ាសាឈូសេត និង កញ្ញាឯកម៉ាសាឈូសេត។

លើកដំបូង ពោលគឺនៅឆ្នាំ២០១១ អាស្រ័យលើគណៈកម្មការរៀបចំការប្រកួត ព្រមជាមួយនឹងការសម្របសម្រួលពីខាងក្រេតធឺមែរីម៉ាក់វ៉ាលេ ស៊ី វី ប៊ី(Greater Merrimack Valley CVB)ក៏ដូចជាការចូលរួមពីបុគ្គលិកប្រចាំLMA សាលអនុវស្សារីយ៍ឡូវែលនេះ ក៏ត្រូវបានចាប់ផ្តើមក្លាយវេទិកាប្រកួតសម្រស់នៃយុវតីរដ្ឋម៉ាសាឈូសេត ដើម្បីជ្រើសរើសបវរកញ្ញាម៉ាសាឈូសេត និង កញ្ញាឯកម៉ាសាឈូសេត។ ជាមួយគ្នានេះ ជ័យលាភី នឹងក្លាយជាបវរកញ្ញាតំណាងឲ្យរដ្ឋម៉ាសាឈូសេតទាំងមូល សម្រាប់ទៅប្រកួតបន្តយកតំណែងបវរកញ្ញាសហរដ្ឋអាមេរិក។

ការប្រកួតនេះបានប្រព្រឹត្តទៅបីថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ និងបំពាក់ម្កុដពានរង្វាន់នៅថ្ងៃចុងក្រោយវេលាម៉ោង៥ល្ងាច នៅសាលអនុស្សាវរីយ៍ឡូវែល។

គួរបញ្ជក់ផងដែរ សាលអនុស្សវរីយ៍ឡូវែល(Lowell Memorial Auditorium) មានទំហំធំ សក្តិសមសម្រាប់កម្មវិធីដែលមានមនុស្សប្រមាណជា៣០០០នាក់។ សាលនេះ មានទីតាំងនៅ 50 East Merrimack Street  Lowell, MA ។

 

 

លទ្ធផលនៃការប្រកួត ជ័យលាភី Miss Massachusetts USA គឺបានទៅលើ បវរកញ្ញាឈ្មោះ សារ៉ា ឃីដ (Sarah Kidd) ហើយជ័យលាភី Miss Massachusetts USA Teen គឺបានទៅលើបរវកញ្ញា ម៉េឌីសុន មីឡឌី (Madyson Milordi) ។

អ្នកទាំងពីរសុទ្ធសឹងមានរូបសម្ផស្ស និងជីវប្រវត្តិល្អប្រសើរគួរកត់សម្គាល់។ តួយ៉ាង សារ៉ា ឃីដ (Sarah Kidd) ប្រឡូកការបង្ហាញម៉ូដតាំងពីអាយុ១៥ឆ្នាំ ហើយនាងបានចូលរួមសកម្មភាព​សង្គមក្នុងគោលដៅភាពស្រស់ស្អាតនៃស្នាមញញឹម ត្បិតបំណងប្រាថ្នានាពេលអនាគត សារ៉ា ឃីដ (Sarah Kidd) ចង់ក្លាយជាទន្តបណ្ឌិតមួយរូប។ លក្ខណៈពិសេសមួយទៀតគឺនាងបានចាប់ផ្តើមចូលរៀននៅមហាវិទ្យាល័យ ពេលនាងមានអាយុ១៥ឆ្នាំ។

ចំណែកឯបរវកញ្ញា ម៉េឌីសុន មីឡឌី (Madyson Milordi) បច្ចុប្បន្ន អាយុ ១៧ឆ្នាំ កំពុងរៀននៅវិទ្យាល័យ Lynnfield High School បានប្រឡូកក្នុងវិស័យបង្ហាញម៉ូដ តាំងតែពីអាយុ១៣ឆ្នាំ។ លក្ខណៈពិសេសរបស់នាង គឺភាពប៉ិនប្រសប់ក្នុងការលេងកីឡាវាយបាល់លើទឹកកក(Hockey)។ បំណងប្រាថ្នារបស់នាងគឺចង់ក្លាយជាអ្នកឯកទេសខាងផ្នែកសារធាតុចិញ្ចឹម ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព។