សិក្សាដោយមិនបង់ថ្លៃថ្នាក់មហាវិទ្យាល័យនៅ រ៉ូដអាយលិន​ Raimondo Signs FY 2018 Budget – State guarantees free community college for all

ដោយសុខារ័ត្ន កូយ

រដ្ឋរ៉ូដអាយលិន កាលពីថ្ងៃអង្គារ៍ ទី ៣ ខែសីហា ឆ្នាំ ២០១៧ បានអនុម័តគម្រោងកម្មវិធីសាកល្បងរយះពេលបួនឆ្នាំ ដែលមានឈ្មោះថា «Promise Scholarship»ដោយផ្តល់អាហារូបករណ៏សិក្សាថ្នាក់មហាវិទ្យា័យដោយមិនគិតថ្លៃ។

គម្រោងអាហារូបករណ៏នេះ នឹងរ៉ាប់រងក្នុងការចំណាយសិក្សាថ្នាក់មហាវិទ្យាល័យដល់សិស្សថ្មីដែលនឹងចុះឈ្មោះនៅសាលា រ៉ូដអាយលិន ខាំញូនីធី ខលលិច (Community College of Rhode Island)ដោយមិនគិតពីកំរិតនៃប្រាក់ចូលរបស់សិស្សឡើយ មានន័យថា សិស្សថ្មីដែលចុះឈ្មោះបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅសាលារ៉ូដអាយលិន ខាំញូនីធី ខលលិច នឹងមិនមានការចំណាយបង់ថ្លៃសិក្សានោះទេ។

 

លោកស្រីអភិបាលរដ្ឋ ជីណា អេម រេម៉ុនដូ បានមានប្រសាសន៏កាលពីថ្ងៃទី ៣ ខែសីហា ថា  កម្មវិធីនេះគឺជាផ្នែកមួយនៃថវិការរបស់រដ្ឋ ដើម្បីជួយដល់ពលរដ្ឋនៅរ៉ូដអាយលិន ហើយរ៉ូដអាយលិន គឺជារដ្ឋដំបូងគេបំផុតនៅតំបន់ឆ្នេខាងកើតដែលបង្កើតឲ្យមានការចូលរៀនមហាវិទ្យាល័យដោយមិនគិតថ្លៃនៅសាលារដ្ឋ សម្រាប់សិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យ។

ដើម្បីទទួលបានអាហារូបករណ៏សិក្សាដោយមិនគិតថ្លៃនេះ បេក្ខជនត្រូវតែជាអ្នករស់នៅរ៉ូដអាយលិន, បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៧ រឺកាលនៅ​រដូវ​ផ្កា​រីកថ្មីៗនេះ រឺក៏បេក្ខជនដែលមាន GED មានអាយុតិចជាង ១៩ ឆ្នាំ នៅពេលបញ្ចប់វិទ្យាល័យ។ ជាងនេះទៅទៀត បេក្ខជនតម្រូវឲ្យចុះឈ្មោះរៀនពេញម៉ោង និងត្រូវរក្សា GPA ឲ្យបាន ២.៥។

ក្នុងកាដាក់ពាក្យសុំPromise Scholarship នេះបេក្ខជនអាចបំពេញពាក្សសុំតាមអនឡាញ ដោយចូលទៅកាន់វ៉ិបសាយរបស់សាលារ៉ូដអាយលិន ខាំញូនីធី ខលលិច​ (https://www.ccri.edu/oes/admissions/apply.html) រួចចំពេញព័ត៌តាមការណែនាំ។ បន្ទាប់ពីដាក់ពាក្សសុំនៅសាលារ៉ូដអាយលិន ខាំញូនីធី ខលលិច រួចហើយ  បេក្ខជនក៏តម្រូវឲ្យដាក់ពាក្សទៅកាន់កម្មវិធីស្នើសុំជំនួយថវិការក្នុងការសិក្សារបស់សហព័ន្ធ ដែលហៅកាត់FAFSA ហើយត្រូវធ្វើការ​ប្រឡង​​វាស់ស្ទង់សមត្ថភាព​កម្រិតយល់ដឹង​ (Placement test) នៅសាលារ៉ូដអាយលិន ខាំញូនីធី ខលលិច​ផងដែរ។

ចំពោះសិស្សដែលបានបង់ថ្លៃសិក្សារួច រឺបានបង់ខ្លះៗហើយនោះ នឹងបាទទួលចំនួនទឹកប្រាក់មកវិញ ប្រសិនបើពួគគេជាប់ឈ្មោះទទួលបានអាហារូបករណ៏នេះ។ សម្រាប់សាលារ៉ូដអាយលិន ខាំញូនីធី ខលលិច នឹងចាប់ផ្តើមបើកវិសមកាលចូលរៀននៅរដូវឈើជ្រុះស្លឹកខែក្រោយនេះ។

ដូច្នេះនៅមិនទាន់យឺតពេលសម្រាប់សិស្សានុសិស្ស ជាពិសេសសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅក្នុងរ៉ូដអាយលិន ក្នុងការដាក់ពាក្សសុំអាហារូបករណ៏នេះ ដោយថ្ងៃផុតកំណត់នៅការដាក់ពាក្សសុំអាហារូបករណ៏នេះគឺថ្ងៃទី ២៥ ខែសីហា។ ​គួរបញ្ជាក់ថាសម្រាប់សិស្សដែលបានទទួលអាហារូបករណ៏នេះ ត្រូវបានតម្រូវឲ្យរស់នៅ, ធ្វើការ រឺបន្តការសិក្សានៅក្នុងរ៉ូដអាយលិន បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យនេះ។

ទាក់ទិនកម្មវិធីអាហារូបករណ៏នេះ ខ្មែរផុសមិនអាចទំនាក់ទំនងទៅកាន់លោកស្រី ចាន់ណាវី ឆាយ ដែលជានាយក​ប្រតិបត្តិនៃមជ្ឈមណ្ឌលដើម្បី​អាស៊ាន​​(CSEA)​​ ប្រចាំរ៉ូដអាយលិន ដើម្បីសុំធ្វើ​បទសម្ភាសន៍បានទេកាលពីថ្ងៃទីសុក្រសប្តាហ៏មុនដោយលោកស្រីមានការមមាញឹកជាមួយការងារក្នុងខែនេះ។  នៅសហរដ្ឋអាមេរិក រ៉ូដអាយលិន បានក្លាយជារដ្ឋទីប្រាំហើយ ដែលមិនមានការបង់ថ្លៃសិក្សាថ្នាក់មហាវិទ្យាល័យ បន្ទាប់ពីញូយក, អូរីហ្គិន,ថិននេសស៊ី និងសាន់ហ្វ្រាន់ស៊ីស្កូ។ នៅថិននេសស៊ី កម្មវីធីនៃការសិក្សាថ្នាក់មហាវិទ្យាល័យដោយមិនបង់ថ្លៃ បានចាប់ផ្តើមនៅឆ្នាំ ២០១៥ ដោយមានលក្ខខណ្ឌនៃការចុះឈ្មោះដូចគ្នាទៅនឹងរ៉ូដអាយលិន​ ហើយនៅអូរីហ្គិន បានដំណើរការនៅឆ្នាំ ២០១៦ តែមិនមានរៀបបញ្ចូលចំពោះគ្រួសារដែលមានចំណូលខ្ពស់នោះទេ។ ចំណែកនៅញ៉ូយក និងនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ គឺបានចាប់ផ្តើមនៅដើមឆ្នាំ ២០១៧នេះ។