សៀងហៃទីក្រុងធំរបស់ចិនកុម្មុយនិស្ត

ដោយ ពិន សំខុន

(តពីលេខមុន)

ចេញពី‹ព្រៃនគរ›ទីក្រុងភាគខាងត្បូងនៃប្រទេសកុម្មុយនិស្ត‹វៀតណាម› នៅថ្ងៃទី២៥កក្កដា យើងបានលាក្រុមគ្រួសារដែលបានមកជូនដំណើរយើងពិ‹បាយឆាវ› យ៉ាងអាលោះអាល័យ។

 

កាលពីចេញពិភ្នំពេញមក យើងមានគ្នា៥នាក់ តែឥឡូវ ប៊ុនឡេង នឹង សៀកលឺ ប្តិប្រពន្ធទើបការថ្មីថ្មោង ក៏បានចេញដំណើរទៅភ្នំពេញវិញ តាំងពីព្រឹកព្រលឹមបាត់ទៅហើយ យើង៣នាក់ត្រូវធ្វើដំណើរទៅ‹សៀងហៃ›គឺទិសខុសគ្នា ធ្វើឱ្យបរិយាកាសលាគ្នារឹតតែគ្រាមក្រំសម្រាប់ទាំងអស់គ្នា ខ្លាំងណាស់ទៅទៀត… តែពេលវេលានឹងកាងារប្រចាំថ្ងៃតម្រូវឱ្យយើងត្រូវតែបែកគ្នាមួយរយៈ នាម៉ោង១១យប់ នាអាកាសយានដ្ឋាន‹តាន់ស៊ីងញឹក› ពីព្រោះយន្តហោះទៅ‹សៀងហៃ-Shanghai›របស់យើង នឹងចេញដំណើរនៅម៉ោង២កន្លះ ទៀបភ្លឺ នៃយប់នោះដែរ។ប៉ុណ្ណារ៉ូ ដែលបានដេកលក់លង់តាំងពិម៉ោង១០ម្លេះ ហេវហត់ដោយរត់លេងតាំងពីព្រឹកជាមួយ‹អាម៉ៃ› បងជីដូនមួយ មិនចង់ភ្ញាក់ដើម្បីជួយដើរទៅរកយន្តហោះ‹ឆាយណាអ៊ីសទើន-China eastern›នោះទេ ម្លោះហើយការលំបាករបស់យើងជាម៉ែឪបានទ្វេគុណឡើងដែរ ពីព្រោះមកពីស្រុក‹ម៉ែ›មានយកឥវ៉ាន់មកជាមួយច្រើន។ យើងមានគម្រោងមកទស្សនាទីក្រុងសេដ្ឋកិច្ច ដ៏ធំបំផុតរបស់ចិនកុម្មុនិស្តដ៏ល្បីល្បាញនេះ ចំនួន៧ថ្ងៃ។

ក្នុងដំណើរហោះហើរ៣ម៉ោងកន្លះ យើងក៏បានមកដល់អាកាសយានចិនកុម្មុយនិស្តដ៏ឆ្អិនឆ្អៅនាម៉ោង៧ព្រឹក ‹សៀងហៃ›ប្តើមដោយព្រលានយន្តហោះទំនើប ហើយស្អាតភ្លឹង ដូចព្រលានយន្តហោះនៃស្រុកអាមេរីកដែរ។ ព្រឹកនោះ នៅកន្លែងឆែកឆេរទិដ្ឋាការនឹងគយ មិនសូវមានភ្ញៀវអ៊ូអរ ណែនដូចខាងស្រុកសេរីទេ តែខាងក្រៅវិញ មនុស្សធ្វើការរង់ចាំភ្ញៀវច្រើនណាស់ ។ យើងជិះតាក់ស៊ី៥០នាទិ ទើបមកដល់សណ្ខាគារដ៏ទំនើបមួយ ជាទីសំណាក់របស់យើងឈ្មោះ‹រឺណេសង់-Renaissance›ឈ្មោះជាពាក្យបារាំង បកប្រែថា‹កើតឡើងវិញ› ស្ថិតនៅចំកណ្តាលក្រុងតែម្តង។ ក្នុងដំណើរជីត១ម៉ោងនោះ យើងមានការភ្ញាក់ផ្អើលដោយបានឃើញ‹សៀងហៃ› នៅតាមដងផ្លូវ ទៅព្រលានយន្តហោះ ជាក្រុងទំនើបបំផុត ផ្លូវមហាវិថីខ្វាត់ខ្វែងប្រកបដោយសណ្តាប់ធ្នាប់ខ្ពស់ ស្ថាបត្យកម្មសម័យថ្មី ផ្ទះខ្ពស់ៗច្រើន ជាសញ្ញាថាមានប្រជាជនច្រើនរស់នៅ មានសួនច្បារ សំណង់បូរាណ ដូចជាវិហារចាស់អាយុរាប់រយឆ្នាំ ក៏នៅសល់យ៉ាងសម្បូរ ក៏យើងនឹកទៅដល់ការស្រឡាញ់ថែរក្សាសំណល់នៃអតីតកាល ដែលជាប្រវត្តិនឹងវប្បធម៌របស់ពួកគេ ‹គេមិនបានបំផ្លាញអតីតកាលចោលដូចប្រជាជនខ្មែរក្រហមយើងទេ›។

img_0088 img_0235

ថ្ងៃចន្ទបន្ទាប់មកនេះ យើងមិនបានចេញទៅទស្សនាក្រុងសៀងហៃឯណាទេ ដោយសារជាថ្ងៃចេញកាសែតខ្មែរផុស យើងត្រូវបញ្ចប់នឹងត្រួតពិនិត្យកាងារផ្សព្វផ្សាយរបស់យើង តាម

តទៅលេខក្រោយ